គម្រោងសង់ស្ពានអាកាសភ្លោះ”សម្តេចមហាបវរធិបតី” សម្រេចបាន ៤៥%ហើយ

ត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” តាមបណ្តោយមហាវិថី ៦០ម៉ែត្រ ត្រង់ចំណុចប្រសព្វផ្លូវជាតិលេខ២ សម្រេចបាន ៤៥%ហើយ បន្ទាប់ពីបានបើកការដ្ឋានសាងសង់កាលពី​​ថ្ងៃ​ទី១៧ ខែ​មិថុនា ឆ្នាំ២០២៤ ក្នុង​គោល​ជួយសម្រួលដល់​លំហូរ​ចរាចរណ៍​រវាង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល។

វឌ្ឍនភាពការងារនេះត្រូវបានបញ្ជាក់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន លើបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥។

ក្រសួងបានលើកឡើងថា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ នេះ វឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” គិតមកដល់ពេលនេះ ការដ្ឋានទាំងមូល សម្រេចបានប្រមាណ ៤៥%ហើយ ដោយគ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ឆ្នាំ២០២៥៕

គួររំលឹកថា ស្ពានអាកាសភ្លោះនេះ ស្ថិតនៅតាមបណ្ដោយមហាវិថី៦០ម៉ែត្រ ប្រសព្វនឹងផ្លូវជាតិលេខ២ ដែលជាចំនុចភ្ជាប់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល មានតម្លៃជាង ១៦លានដុល្លារ។

ស្ពានអាកាសភ្លោះនេះ ជាប្រភេទស្ពានបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) ដែលស្ពាននីមួយៗមានទទឹង ៩,៥ម៉ែត្រ បណ្ដោយតួស្ពានមានប្រវែង ២៨១ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងមានប្រវែង ១៨០ម៉ែត្រ និងផ្នែកខាងត្បូងមានប្រវែង ១៦១ម៉ែត្រ បើសរុបបណ្តោយស្ពានទាំងមូលមានប្រវែង ៦២២ម៉ែត្រ ខណៈគន្លងផ្លូវរត់របស់តួស្ពាននីមួយៗមានចំនួន ៣គន្លង (ទំហំ ៣,២៥ម៉ែត្រ + ៣,២៥ម៉ែត្រ + ២ម៉ែត្រ)សម្រាប់ចរាចរឯកទិស។ (អានបន្ថែម)

ក្រោយសាងសង់ស្ពានភ្លោះនេះរួចរាល់ គេរំពឹងថានឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើរ និងធានានូវសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរក្នុងតំបន់។ ស្ពានអាកាសភ្លោះនេះគឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធ និងគាំទ្រដល់កំណើនសេដ្ឋកិច្ច។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]