គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោថ្មី  សម្រេច​បានជាង ៤៤ភាគរយ

គិតត្រឹមខែមីនា ឆ្នាំ​២០២៣នេះ គម្រោងសាងសង់អាកាសយានដ្ឋាន​អន្តរជាតិតេជោថ្មី នៅក្រុងតាខ្មៅ ខេត្តកណ្តាល សម្រេចការសាងសង់បាន​ជាង ៤៤ភាគរយ​ហើយ។ នេះបើតាម​ការបញ្ជាក់របស់ ឯកឧត្តម នូវប៉េង ច័ន្ទតារា អភិបាល​រង​ខេត្ត​កណ្តាល​ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។

ឯកឧត្តមបាន​បញ្ជាក់​ថា រហូតមកទល់នឹងពេលនេះ គម្រោង​សាងសង់​ព្រលាន​យន្តហោះតេជោ​​នៅក្នុង​ស្រុក​កណ្ដាល​ស្ទឹង​ នៃខេត្តកណ្តាល សម្រេចបាននូវវឌ្ឍនភាព​ចំនួន ៤៤,៣ភាគរយហើយ។

ដោយឡែក ឯកឧត្តមបានបញ្ជាក់ថា ទិដ្ឋភាពដីនៅគម្រោងអភិវឌ្ឍព្រលានថ្មីនេះ បែងចែកជាពីរ មួយដីទិញដោយក្រុមហ៊ុន និងមួយទៀតជាដីរូបវន្តបុគ្គល ដែលប្រជាពលរដ្ឋគ្រប់គ្រង។ ក្នុងចំណោមផ្ទៃដីសរុប ២.៦០០ហិកតា ការដោះស្រាយទំនាស់ដីធ្លីពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍព្រលានថ្មីនេះសម្រេចបាន ៦៣,១ភាគរយ ស្មើ ១.៦៤០ហិកតា។

ក្នុងនោះដែរ ដីដែលត្រូវដោះស្រាយបន្តមាន ដីគ្រប់គ្រងដោយក្រុមហ៊ុន មានទំហំសរុបជាង ៦៥៧ហិកតា ត្រូវ ២៥,២៦ភាគរយ និងដីដែលគ្រប់គ្រងដោយប្រជាពលរដ្ឋមានជាង ៣០២ហិកតា ត្រូវជា ១១ភាគរយ។

ជាមួយគ្នានេះដែរ គម្រោងអភិវឌ្ឍព្រលានយន្តហោះថ្មីនេះ ក៏មានការសាងសង់ផ្លូវតភ្ជាប់ចូលទៅ ព្រលាន ដែលតភ្ជាប់ផ្លូវជាតិលេខ២ និងមហាវិថីសម្តេចតេជោ ដែលមានប្រវែង១៣,៥ គីឡូម៉ែត្រ បច្ចុប្បន្នសម្រេចបានជាង ៣៥ភាគរយហើយ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម នូវប៉េង ច័ន្ទតារា។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោថ្មីនេះ  ត្រូវបានវិនិយោគដោយក្រុមហ៊ុន Cambodia Airport Investment Co., Ltd (CAIC) ក្រោមទុនសរុបប្រមាណ ១,៥ពាន់លានដុល្លារ កំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន China Construction Third Engineering Bureau Group Co., Ltd. នៅលើផ្ទៃដី ២ ៦០០ហិកតា៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]