គម្រោងសហគមន៍អាជីវកម្មរាម ខេត្តព្រះសីហនុ សម្ពោធលក់ជាផ្លូវការហើយ

ក្រុមហ៊ុន Integ Capital បានសម្ពោធបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម ខេត្តព្រះសីហនុ ជាផ្លូវការនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ ពិធីនេះត្រូវបានអញ្ជើញចូលរួមជាអធិបតេយ្យភាពដោយលោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ជិន ច័ន្ទឆាយា តំណាងឱ្យម្ចាស់គម្រោងព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍដ៏ធំនេះត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៧ហិកតា ស្ថិតនៅ ភូមិរាម សង្កាត់រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចម្ងាយត្រឹមតែ ១,២គីឡូម៉ែត្រប៉ុណ្ណោះ ពីព្រលានយន្តហោះកំពុងសាងសង់។

ជំហានដំបូងម្ចាស់គម្រោងគ្រោងចំណាយថវិកាប្រមាណ ៣លានដុល្លារ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដែលក្នុងនោះរួមមាន៖ ផ្លូវមេទំហំ ៣៧ម៉ែត្រ អ៊ុតកៅស៊ូ ព្រមជាមួយបណ្ដាញផ្លូវខ្វាត់ខ្វែងជាច្រើន អមទៅដោយសួនច្បារ បង្គោលភ្លើងសូឡា – ប្រព័ន្ធលូទឹកស្អាត ទឹកកខ្វក់ ប្រព័ន្ធលូរំដោះទឹកភ្លៀង និងដើមឈើធំៗ ជាពិសេសមានចំណតឡានអមសងខាងផ្លូវ ដែលនឹងផ្ដល់ភាពងាយស្រួលដល់អាជីវកម្ម ក៏ដូចជាភ្ញៀវទេសចរណ៍ដែលអញ្ជើញទៅលេងកម្សាន្តផងដែរ។

នាឱកាសនោះ លោក ជិន ច័ន្ទឆាយា បានលើកឡើងថា «គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម នឹងមានជាផ្សារទំនើប ហាងកាហ្វេ ហាងលក់ទំនិញ រោងភាពយន្ត សណ្ឋាគារ និងអាជីវកម្មជាច្រើនទៀត ដែលលម្អដោយរចនាបថបែបខ្មែរសឹងតែទាំងស្រុង ដើម្បីចូលរួមផ្សព្វផ្សាយ  និងគាំទ្រយ៉ាងពេញទំហឹង ចំពោះអាជីវកម្មក្នុងស្រុក។»

«រិតតែពិសេសនោះគឺ ទីតាំងគម្រោងស្ថិតក្នុងតំបន់ទេសចរណ៍រាម ដែលគ្រប់គ្នាស្គាល់ថាជាតំបន់អេកូទេសចរណ៍ដ៏ស្រស់ស្អាត អមដោយទេសភាពព្រៃភ្នំនិងឆ្នេរសមុទ្រដ៏ស្រស់ត្រកាល។  មួយវិញទៀត តំបន់នេះក៏នៅជិតព្រលានយន្តហោះ នេះជាកត្តាជំរុញឱ្យតំបន់មួយនេះមានសក្ដានុពលល្អសម្រាប់ប្រកបអាជីវកម្មផ្សេងៗនាពេលអនាគត។ » លោកបន្ត។

គួរបញ្ជាក់ថា គម្រោងអាជីវកម្មរាម មានផ្ដល់ជូននូវទំហំទីតាំងអាជីវកម្មជាច្រើនជម្រើសសម្រាប់អតិថិជន ដែលអាចឱ្យម្ចាស់អាជីវកម្មមានឱកាសសម្រេចចិត្តសាងសង់ទីតាំងរបស់ខ្លួនទៅតាមតម្រូវការ និងបែបបទរបស់អាជីវកម្មនីមួយៗរៀងៗខ្លួន។

ទន្ទឹមនិងនេះ លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ បានបន្ថែមថា នៅថ្ងៃខាងមុខ តំបន់រាមនឹងប្រែក្លាយទៅជាទីក្រុងទេសចណ៍ដ៏ទំនើបថ្មីមួយ ក្នុងខេត្តព្រះសីហនុ បើទោះបីជាពេលនេះមិនទាន់បានកាត់ឱ្យក្លាយជាក្រុងផ្លូវការក៏ដោយ។

ចំណែកលោកសន សៀប ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានមានប្រសាសន៍ផងដែរថា ឱកាសនៃការវិនិយោគអចលនទ្រព្យ នៅក្នុងខេត្តព្រះសីហនុ គឺមានភាពរ៉ឹងមាំនៅថ្ងៃអនាគត និងមានរយៈពេលវែង ហើយលោកជឿជាក់ថាទីក្រុងព្រះសីហនុ នឹងក្លាយជាទីក្រុងទំនើបមួយ ដែលមិនចាញ់ទីក្រុងទំនើបៗនៅលើពិភពលោកប៉ុន្មាននោះទេ។

បើលោកអ្នកមានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែម អាចទំនាក់ទំនងតាមរយៈ ហ្វេសប៊ុកផេក៖ KH25 property Co., Ltd ឬតាមទូរស័ព្ទលេខ៖ ០៩២ ២០៧ ៣០៨/ ០៨៧ ២០៧ ៣០៨ ឬគេហទំព័រ www.kh25property.com

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អគារ Showroom ទំនើបប្រណីតសាងសង់រួចរាល់ សម្រាប់ជួលក្នុងគម្រោង TIA CITY  លើផ្លូវ 60 ម៉ែត្រ ជិតព្រលានយន្តហោះថ្មី

អគារ Showroom សាងសងរួចរាល់ នៅសល់តែ 2 អគារទៀតប៉ុណ្ណោះ ដែ […]

ក្រុមហ៊ុន GGEAR Group នាំយកឧបករណ៍ចម្អិនអាហារអគ្គិសនីទំនើបម៉ាក MODENA រចនាបថអ៊ីតាលី មកកាន់ទីផ្សារកម្ពុជាជាផ្លូវការ

រាជធានីភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ – ក្រុមហ៊ុន […]

ក្រុមហ៊ុន ស៊ីកា ខេមបូឌា លើកកម្ពស់ស្នាដៃជាងសំណង់ខ្មែរ ក្នុងព្រឹត្តិការណ៍ប្រកួតបិទការ៉ូ

ជាងជំនាញជាច្រើនរូបបានបញ្ចេញសមត្ថភាពទៅតាមជំនាញវិជ្ជាជីវៈ […]

បុរី ប៉េង ហួត នៅតែខ្លាំង អភិវឌ្ឍគម្រោងថ្មីឥតឈប់ឈរ​ បង្កើនសក្ដានុពលតំបន់បឹងស្នោកាន់តែធំ

បុរី ប៉េង ហួត នៅតែជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ខ្លាំងក […]