គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ២៣ ប្រវែង ២០គ.ម សម្រេចបាន ៧០%ហើយ

គម្រោងសាងសង់ផ្លូវជាតិលេខ២៣ ប្រវែង២០គីឡូម៉ែត្រ តភ្ជាប់ពីស្រុកកោះធំ និងស្រុកលើកដែក ខេត្តកណ្តាល កំពុងដំណើរការទៅមុខយ៉ាងរលូន ដោយការងារសាងសង់សម្រេចបានប្រមាណ ៧០% គ្រោងនឹងបញ្ចប់នៅខែមេសា ឆ្នាំ២០២៥ខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ផាយ សុវិជ្ជានោ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយទូរទស្សន៍ជាតិកម្ពុជាកាលពីពេលថ្មីៗនេះ។

ឯកឧត្តមបានលើកឡើងថា ផ្លូវថ្មីនេះនឹងតភ្ជាប់តំបន់សំខាន់ៗមួយចំនួន រួមមានស្រុកស្អាង និងស្រុកកោះធំ ដែលជាច្រកទ្វារអន្តរជាតិជ្រៃធំ តភ្ជាប់ទៅផ្លូវជាតិលេខ១៤ និងស្ពានអ្នកលឿង។

ឯកឧត្តម បានបញ្ជាក់យ៉ាងដូច្នេះថា «កំណាត់ផ្លូវជាតិលេខ២៣នេះ ជាគម្រោងការដ្ឋានសាងសង់ ដែលមិនធ្លាប់មានពីមុនមកទេ ខណៈកន្លងមកប្រជាពលរដ្ឋដែលធ្វើដំណើរទៅវិញទៅមកពីស្រុកលើកដែកទៅស្រុកកោះធំ គឺត្រូវធ្វើដំណើរវាងតាមទីក្រុងភ្នំពេញតាមផ្លូវក្រវាត់ក្រុងទី២ និងទី៣»។

គួរបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ត្រូវបានស្ថាបនាជា ០២គន្លងទៅ និង ០២គន្លងមក ដោយត្រូវ ពង្រីកទទឹងតួផ្លូវប្រវែង ១១ម៉ែត្រ ចាក់ក្រាលកៅស៊ូប្រភេទ AC កម្រាស់ ៨សង់ទីម៉ែត្រលើ និងសាងសង់ស្ពានចំនួន ០៤កន្លែងផងដែរ។ គម្រោងនេះ ទទួលបានឥណទានសម្បទាន ២១,៦៨លានដុល្លារ​ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានបើកការដ្ឋានកាលពីអំឡុងខែមិថុនា ឆ្នាំ២០២៣។ (អានបន្ថែម)

ក្រោយសាងសង់រួចរាល់ ផ្លូវជាតិលេខ២៣នេះ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃការដឹកជញ្ជូន និងការតភ្ជាប់សម្រាប់សហគមន៍ក្នុងមូលដ្ឋាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]