គម្រោងសាងសង់ទីលានចាក់សំរាម ក្រោមឥណទាន ADB នៅខេត្តកែប សម្រេចបាន ៩០%

ការដ្ឋានសាងសង់ទីលានចាក់សម្រាម លើផ្ទៃដី ៨ហិកតា ក្នុងសង្កាត់ព្រៃធំ នៃក្រុងកែប សម្រេចបាន ៩០% ហើយ បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២១ នេះ ខណៈកាលបរិច្ចេទបញ្ចប់ជាស្ថាពរអាចនឹងយឺតជាងផែន ដោយនឹងត្រូវពន្យារពីខែតុលាឆ្នាំនេះ ដើមឆ្នាំក្រោយ។

យោងតាមរបាយការណ៍ពីរដ្ឋបាលខេត្តកែប គម្រោងទីលានចាក់សំរាមនេះ កំពុងសាងសង់ក្រោមឥណទានរបស់របស់ADB លើគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២។

ការសាងសង់បានចាប់ផ្តើមនៅខែឧសភា ឆ្នាំ២០២០ ដោយគ្រោងចំណាយពេលសាងសង់១៧ខែ ពោលគឺនឹងបញ្ចប់នៅខែតុលាឆ្នាំ២០២១នេះ។ ប៉ុន្តែដំណើរការសាងសង់បានរងផលប៉ះពាល់ដោយសារខ្វះកម្លាំងពលកម្ម ក្នុងវិបត្តិកូវិដ១៩ ដូច្នេះគម្រោងទាំងមូលនឹងត្រូវបន្ថែមរយៈពេលសាងសង់ ៤ខែ ទៀត ។

សូមបញ្ជាក់ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាបន្ន នៃមហាអនុតំបន់មេគង្គជំហានទី២ របស់ADB មានទឹកប្រាក់អនុវត្តគម្រោង៣០លានដុល្លារ។

ទឹកប្រាក់នេះត្រូវបានប្រើប្រាស់លើគម្រោងផ្សេងៗជាច្រើន ដូចជាទីលានចាក់សំរាម ផ្លូវប្របមាត់ឆ្នេរសមុទ្រតម្លៃ១០,៥លានដុល្លារ និងផែទេសចរណ៍នៅកោះទន្សាយ តម្លៃ១,៦លានដុល្លារជាដើម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]