គម្រោងសាងសង់ កើនឡើងខ្ពស់ជិត ៥០០ភាគរយ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៣

ចំនួនការអនុញ្ញាតការសាងសង់ ដែលត្រូវបានអនុម័ត មានការកើនឡើងខ្ពស់ដល់ជិត៥០០ភាគរយ ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៣។​

ក្នុងរបាយការណ៍បច្ចុប្បន្នសេដ្ឋកិច្ចប្រទេសកម្ពុជា របស់ធនាគាពិភពលោក ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា បង្ហាញថា ចំនួនការអនុញ្ញាតការសាងសង់ មានការកើនឡើងជាលើកទី១ បើទោះជាការនាំចេញសម្ភារសំណង់នៅមានកម្រិតខ្សោយក៏ដោយ។​

ក្នុងរយៈពីរខែដើមឆ្នាំ២០២៣ ការអនុញ្ញាតសម្រាប់ការសាងសង់កើនឡើងដល់ ៨០២លានដុល្លារ កើនឡើង ៤៨៤ភាគរយ។

របាយការណ៍ដដែលលើកឡើងថា បរិមាណនៃការនាំចូលដែកមានការកើនឡើង ១៨,៥ភាគរយ និងការនាំចូលស៊ីម៉ង់ត៍ថយចុះ ៣៨,៣ភាគរយ។​

របាយការណ៍ លើកឡើងទៀតថា៖ “ខណៈពេលដែលភាពមិនប្រាកដប្រជានៅតែមាន ការបើកប្រទេសចិនឡើងវិញ ធ្វើឱ្យវិស័យនេះកាន់តែមានសក្តានុពល”។​

ធនាគារពិភពលោក បានព្យាករពីកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ក្នុងរង្វង់ ៥,៥ភាគរយ ជំរុញដោយវិស័យជំរុញកំណើន ដោយវិស័យសេវាកម្ម និងកសិកម្មវិញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]