គម្រោងសាងសង់ Naga 3 តម្លៃ ៤ពាន់លានដុល្លារដំណើរការ​ជាធម្មតា​គ្រោង​បញ្ចប់​ក្នុង​ឆ្នាំ២០២៥

ការដ្ឋានសាងសង់​គម្រោងមជ្ឈមណ្ឌលកម្សាន្តចម្រុះ Naga 3 តម្លៃជាង ៤ ពាន់លានដុល្លារ ដំណើរ​ការ​ទៅ​យ៉ាងរលូន​ ហើយគ្រោង​នឹងបញ្ចប់​នៅ​ឆ្នាំ ២០២៥ ខាងមុខនេះ បើទោះបី​ជាមាន​វិបត្តិកូវីដយ៉ាងណាក្ដី។ នេះ​បើតាមឱ្យ​ដឹង​ពី​របាយ​ការណ៍​​របស់​ក្រុមហ៊ុន NagaCorp កាលពីថ្ងៃទី ៨ មីនា កន្លងទៅ។

គិតត្រឹមខែមីនា ការដ្ឋានស្ថិតនៅដំណាក់បុកគ្រឹះ ដែលកំពុងអនុវត្តដោយក្រុមហ៊ុនម៉ាឡេស៊ី Econpile។ ការងាររបស់ក្រុមហ៊ុន Econpile នេះ រួមមានការងារបុកគ្រឹះ និងផ្នែកខ្លះនៃគ្រឿងបង្គុំ ដែលជាកិច្ចសន្យារងពីក្រុមហ៊ុនចិន MCC International Incorporation Ltd។

ក្រុមហ៊ុនម៉ាឡេស៊ី Econpile ​ទ​ទួ​ល​​កិ​ច្ច​ស​ន្យា​រងនេះក្នុងត​ម្លៃ​ ​៨​៥,៧ លានដុល្លារ តាំងពីខែធ្នូ ឆ្នាំ ២០២០ មកម្លេះ។ (អានបន្ថែម)

បើយោងតាមសេចក្ដីប្រកាសរបស់ NagaCorp កាលពីឆ្នាំ ២០១៩ គម្រោង Naga 3 នេះ នឹង​ត្រូវ​សាងសង់​លើ​ទឹកដី​អតីត​អគារប៊ូលឌីងចាស់​ ដែលរួមបញ្ចូល អគារកម្ពស់ ៦៥ ជាន់ ចំនួន ២ អគារ អគារកម្ពស់ ៤៥ ជាន់ចំនួន ២ អគារ ខុនដូបែបសណ្ឋាគារ សួនកំសាន្តឌីជីថល ស្ប៉ា ក្លឹបរាត្រី ផ្សារទំនើប សណ្ឋាគារ និង​ក​ន្លែ​ង​ជា​ច្រើ​ន​ទៀ​ត។ (អានបន្ថែម និងបន្ថែម)

NagaCorp ក៏បានបញ្ជាក់ទៀថា ប្រមាណជាង ៩៣% នៃផ្ទៃគម្រោង​ នឹង​អភិវឌ្ឍ​ជា​អគារ​កំសាន្ត​ចម្រុះ​មិន​មែន​កាស៊ីណូ​ ដែលជា​យុទ្ធ​សាស្រ្ត​រយៈពេល​វែង​របស់​ក្រុមហ៊ុន​។ ក្រោយ​សាងសង់​រួច​ NagaWorld Complex ដែលរួមមាន Naga ១ ២ និង ៣ នឹង​ក្លាយទៅ​ជា​ក​ន្លែ​ង​ក​ម្សា​ន្ត​ច​ម្រុះ​តាម​ដ​ង​ទ​ន្លេ​ដ៏​ធំ​បំ​ផុត​នៅ​លើ​ពិភ​​ពលោ​ក​។​

.

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]