គម្រោងស្ដារប្រព័ន្ធស្រោចស្រព និងរំដោះទឹកនៅភាគនីរតីនៃរាជធានីភ្នំពេញ សម្រេចបាន ៣២%

គិតត្រឹមថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤  គម្រោងស្តារ និងកែលម្អឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកនៅភាគនីរតីនៃរាជធានីភ្នំពេញ សម្រេចការងារសាងសង់បាន ៣២% ហើយ។

នេះបើយោងតាមការចុះពិនិត្យវឌ្ឍនភាពគម្រោង ដឹកនាំដោយឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងឱ្យឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤។

អំឡុងពេលចុះពិនិត្យការដ្ឋាន ឯកឧត្តមពេជ្រ វាសនា បានជំរុញឱ្យកុងស៊ុលតង់គម្រោង និងក្រុមហ៊ុនសាងសង់បង្កើនសកម្មភាពការងារសាងសង់នៅក្នុងរដូវប្រាំងនេះ ដើម្បីសម្រេចលទ្ធផលការងារតាមផែនការដូចមានចែងនៅក្នុងកិច្ចសន្យាសាងសង់។

ជាមួយគ្នានេះដែរ ឯកឧត្តមបន្ត ក៏បានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានស្រុក-ឃុំ និងប្រជាកសិករនៅក្នុងតំបន់គម្រោង ដែលបានទទួលយក និងបានអនុវត្តន៍តាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរស្តីពីការស្នើសុំផ្អាកការដាំដុះស្រូវប្រាំងនៅក្នុងតំបន់គម្រោងនៅក្នុងអំឡុងពេលនៃការជួសជុល និងការសាងសង់ឡើងវិញនៃគម្រោងនេះ។

គួររំលឹកថា គម្រោងនេះ ស្ថិតក្រោមហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុនសម្រាប់ការជួសជុល និងការសាងសង់ប្រព័ន្ធធារាសាស្ត្រចំនួន ពីរកន្លែង ខណៈក្រោយការសាងសង់រួច ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃនឹងអាចផ្តល់ទឹកធ្វើស្រែបាន ២ដងក្នុង១ឆ្នាំ ក្នុងនោះស្រូវវស្សាប្រមាណ ១៦.៩១០ហិកតា និងស្រូវប្រាំងប្រមាណ ១.៥០០ហិកតា។ (អានបន្ថែម)

គម្រោងនេះត្រូវបានកំណត់ដើម្បីពង្រឹងការគ្រប់គ្រងទឹក និងលើកកម្ពស់ជីវភាពរបស់កសិកររាប់មិនអស់នៅក្នុងតំបន់ ដោយបង្ហាញពីការប្តេជ្ញាចិត្តចំពោះការអនុវត្តកសិកម្មប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កិច្ចសហប្រតិបត្តិការកម្ពុជា-អូស្ត្រាលី៖ ការពង្រឹងសន្តិសុខទឹកស្អាត និងការទប់ទល់នឹងសម្ពាធនៃការប្រែប្រួលអាកាសធាតុ

វេទិកាសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មទឹកស្អាតកម្ពុជាលើកទ […]

គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិភាក្សាលើសេចក្តីព្រាងគោលនយោបាយសំខាន់ៗចំនួនបី

ភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងការធ្វើទំនើបកម្មឧស […]

ក្រសួងពង្រឹងប្រសិទ្ធភាពព័ស្តុភារកម្មជាតិ តាមរយៈពិគ្រោះយោបល់លើទិន្នន័យ និងសូចនាករសម្រាប់ដំណើរការមណ្ឌលព័ត៌មាន NLIC

យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រព័ន្ធទិន្នន័យផ្អែកលើភស្តុតាង ដើ […]

CDC-ក្រសួងពាណិជ្ជកម្មចិន នឹងរួមគ្នាពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគទ្វេទិសឱ្យកាន់តែមានប្រសិទ្ធភាព

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ព […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

កូរ៉េសិក្សាសក្តានុពលវិនិយោគអភិវឌ្ឍឧស្សាហកម្មផលិតឧបករណ៍ហោះហើរគ្មានមនុស្សបើកនៅកម្ពុជា

វិនិយោគិនកូរ៉េ ដែលមកពីក្រុមហ៊ុន NEO Battery Materials K […]