គម្រោងស្តារនិងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចបានជិត ១៨ភាគរយ

គម្រោងស្តារនិងលើកកម្ពស់កម្រិតគុណភាពផ្លូវជាតិលេខ ៤៨ ប្រវែង ១៤៨គីឡូម៉ែត្រ បំបែកចេញពីផ្លូវជាតិលេខ៤ ចំការហ្លួង ស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង សម្រេចការសាងសង់បានជិត ១៨ភាគរយហើយ។

នេះបើតាមការបញ្ជាក់របស់លោកស្រី មិថុនា ភូថង នៅក្នុងសន្និសីទ​សារព័ត៌មាន​ ស្ដីពី​ «ភាពជោគជ័យ​ក្នុង​រយៈ​ពេល​ ៥​ឆ្នាំ​កន្លងមក​» របស់​រដ្ឋបាល​ខេត្ត​កោះកុង នៅថ្ងៃទី២១ ​ខែកុម្ភៈ ឆ្នាំ២០២៣។

លោកស្រីអភិបាលខេត្តបានឱ្យដឹងថា «ផ្លូវជាតិលេខ៤៨ នេះ ត្រូវបានកំពុងកែលំអកម្រិតគុណភាព ដោយក្រាលកៅស៊ូបេតុង AC និងបេតុង concrete cement ត្រង់ផ្លូវប្រសព្វ និងផ្លូវចំណោត សម្រេចបាន ១៧,៩៧ ភាគរយហើយ»។

​ផ្លូវជាតិ​លេខ​៤៨ ​មួយ​ខ្សែនេះ​នឹងក្លាយ​ទៅ​ជា​ផ្នែក​មួយ​នៃ​ផ្លូវហាយ​វេយអាស៊ាន ​១២៣​ ​(ASEAN Highway 123)​ ​ដែល​ភ្ជាប់​ប្រទេស​កម្ពុជា​ ​ទៅ​ប្រទេស​ថៃ ​និង​ភ្ជាប់​ពី​ភាគ​ខាង​កើត​នៃ​ឧបទ្វីប​ឥណ្ឌូចិន​ ​ទៅ​ភាគ​ខាង​លិច​នៃ​ឧបទ្វីប​ ​ឥណ្ឌូចិន​ ​ត្រង់​ក្រុង​ដាវ៉េ (​Dawai)​ ប្រទេស​ភូមា​។​

តាមបណ្តោយផ្លូវជាតិនេះក៏មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ០៤ រួមមាន តំបន់សេដ្ឋកិច្ចពិសេសកោះកុង (Koh Kong SEZ) តំបន់សេដ្ឋកិច្ចពិសេស ស៊ួយ ឆេង (Suoy Chheng SEZ) តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង (Kirisakor Koh Kong SEZ) និងតំបន់សេដ្ឋកិច្ចពិសេសរតនា (Ratana SEZ) ព្រមទាំងមានតំបន់ទេសចរណ៍គិរីសាគរ។

គម្រោង​​ផ្លូវ​ជាតិ​លេខ៤៨​ នេះគ្រោងបញ្ចប់នៅអំឡុងខែមិថុនា ឆ្នាំ២០២៤​ ​សាងសង់​ដោយ​ក្រុមហ៊ុន​​កូរ៉េ ILSUNG & HANIL Joint Venture​ ​និង​ត្រួត​ពិនិត្យ​បច្ចេក​ទេស​ដោយ​ក្រុមហ៊ុន ​KCI & KECC Joint Venture​។​ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]