គម្រោងស្តារផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) សម្រេចបានជាង ៦០% គ្រោងបញ្ចប់ក្នុងឆ្នាំ២០២៥

គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង) មានប្រវែងសរុប ១៤៨គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៦០,៥០ភាគរយ ដោយ

គ្រោងបញ្ចប់ក្នុងឆ្នាំ ២០២៥ ខាងមុខនេះ។

នេះបើយោងតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ ឯកឧត្តម សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោង អមជាមួយក្រុមការងារបច្ចេកទេសក្រសួង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ នៅថ្ងៃទី៥ មិថុនា ២០២៤។

នាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការពិនិត្យមើលការងារបច្ចេកទេសនៅតាមបណ្តាទីតាំងការដ្ឋានសំខាន់ៗមួយចំនួន តាមរយៈការប្រើប្រាស់ឧបករណ៍និងម៉ាស៊ីនធ្វើតេស្ត ដែលស្របតាមស្តង់ដារបច្ចេកទេសនៃការសាងសង់។

ជាលទ្ធផលបានបង្ហាញថា រហូតមកដល់ពេលនេះ គម្រោងសាងសង់លើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ សម្រេចបាន៦០,៥០ % ហើយ ស្របតាមផែនការដែលបានកំណត់ ដោយគ្រោងនឹងបញ្ចប់ការសាងសង់ក្នុងរដូវប្រាំងឆ្នាំ២០២៥ខាងមុខនេះ។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានណែនាំដល់ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាង់សង ចាំបាច់ត្រូវពិនិត្យ និងបំពាក់បន្ថែមសម្ភារស្លាកសញ្ញាការពារសុវត្ថិភាពនៅតាមការដ្ឋានសាងសង់ ដើម្បីធានាឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋអាចប្រកបដោយសុវត្ថិភាព និងជៀសវាងការរាំងស្ទះ ឬអាចបង្កជាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។

គួររំលឹកថា គម្រោងសាងសង់ផ្លូវជាតិលេខ៤៨នេះ មានប្រវែងសរុប១៤៨គីឡូម៉ែត្រ ត្រង់ចំណុចប្រសព្វជាមួយផ្លូវជាតិលេខ៤ PK ១៤១+៧៥០ (ចំការហ្លួង-ស្រុកស្រែអំបិល)  រហូតដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាប្រមាណ ៧៨លានដុល្លារ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]