គម្រោងស្តា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងបាត់ដំបង សម្រេចបានជាង ៨០%

គម្រោងរៀបចំប្រព័ន្ធលូបង្ហូទឹកកខ្វក់ និងការធ្វើផ្លូវក្នុងក្រុងបាត់ដំបងទាំងមូល គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៥ ខណៈហេដ្ឋារចនាសម្ព័ន្ធខាងកើតស្ទឹងសង្កែ សម្រេចបានជាង ៨០% ហើយ។ នេះបើតាមការឱ្យដឹងពីរដ្ឋបាលខេត្តបាត់ដំបងតាមរយៈផេកហ្វេកប៊ុកផ្លូវការកាលពី៨ ខែមីនា ឆ្នាំ២០២៤។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងថា ការងារស្ថាបនាគម្រោងនេះ មានរយៈពេលជិត ២ឆ្នាំមកហើយ ដែលកំពុងរៀបចំប្រព័ន្ធលូបង្ហូទឹកកខ្វក់ និងការធ្វើផ្លូវទាំងខាងលិច និងខាងកើតស្ទឹងសង្កែ។ ក្នុងនោះ ការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខាងកើតស្ទឹងសង្កែសម្រេចបានជាង ៨០ភាគរយហើយ។

លោកបានបន្តថា​ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរសាធារណការ កំពុងជំរុញក្រុមហ៊ុនសាងសង់ ធ្វើយ៉ាងណាសាងសង់មិនឱ្យប៉ះពាល់ដល់ការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋនោះទេ និងសាងសង់តាមផែនការគ្រោងទុក។

លោកប្រធានមន្ទីរបានបន្ថែមថា ការងាររៀបចំប្រព័ន្ធលូបង្ហូទឹកកខ្វក់ និងការធ្វើផ្លូវក្នុងក្រុងបាត់ដំបង មានប្រវែង​សរុប ៦០គីឡូម៉ែត្រ ហើយបើតាមផែនការគ្រោងទុក នឹងសម្រេចនៅចុងឆ្នាំ២០២៥ ខាងមុខនេះ។

ទន្ទឹមនឹងនេះ លោកបាន ស្នើសុំការអធ្យាស្រ័យពីប្រជាពលរដ្ឋឱ្យមានការអត់ធ្មត់ចំពោះការងារសាងសង់នេះ ដោយបានបញ្ជាក់ថា ក្រុងនឹងជួបបញ្ហាទឹកកខ្វក់ ប្រសិនបើយើងមិនរៀបចំដាក់ប្រព័ន្ធលូ និងទីតាំងសម្រាប់ចំរោះទឹកកខ្វក់ ដើម្បីអាចបញ្ចេញជូនប្រជាពលរដ្ឋប្រើប្រាស់ស្រោចស្រពដំណាំបាន។

គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗក្នុងក្រុងបាត់ដំបងនេះ ទទួលបានកម្ចី ៦០លានដុល្លារ ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]