គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តនៅបន្ទាយមានជ័យ សម្រេចបានជាង ៦៤ភាគរយ

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត ដើម្បីកាត់បន្ថយទឹកជំនន់ (IDFMP) នៅខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណជាង ៦៤ភាគរយ ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើតាមរបាយការណ៍ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញឱ្យដឹងកាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

បើតាមប្រភពដដែលនេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យនេះ សម្រេចបាន ៦៤,០២ភាគរយ  ដោយក្នុងនោះ វឌ្ឍនភាពការងារសម្រេចបានដូចខាងក្រោម៖

ទី១) ការងារស្តារអាងទឹក៖ អាងទឹកពង្រសម្រេចបាន ១០០%, អាងទឹកវាំងហែងសម្រេចបាន១០០% និងអាងទឹកកន្សែងសម្រេចបាន ៩៩%។

ទី២) ការងារប្រពន្ធ័ប្រឡាយខ្នាតធំ៖ ប្រឡាយមេ MC១-១ សម្រេចបាន ៩៨%, ប្រឡាយមេ MC១-២ សម្រេចបាន ៨៥%, ប្រឡាយមេ MC២ សម្រេចបាន ៩៥,០៤%, ប្រឡាយមេ MC៣-១ សម្រេចបាន ៣៦%និងប្រឡាយមេ MC៣-២ សម្រេបាន ៩៨.៥០%។

ទី៣) ការសាងសង់សំណង់សិល្បការ្យសម្រេចបានចំនួន ១២៧សំណង់ លើសំណង់សរុប ២១៦កន្លែង។

គម្រោងនេះ ទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ដែលសាងសង់ឡើង ដើម្បីទទួលប្រភពទឹកមកពីតាមបណ្តាអូរ ស្ទឹងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

បន្ថែមពីនេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ​ មានការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដូចជា ប្រឡាយស្រោចស្រព និងដោះទឹកខ្នាតធំចំនួន ៥ខ្សែ មានប្រវែងសរុប ៨៧,៦គីឡូម៉ែត្រ សំណង់សិល្បការ្យសរុបមានចំនួន ២១៦កន្លែង ស្តារអាងទឹកចំនួន ៣កន្លែង (អាងពង្រ អាងវាំងហែង និងអាងកន្សែង) និងជួសជុលអាងទឹកអូរខៃដន។

គម្រោងនេះ មានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលក្នុងរដូវវស្សាប្រមាណ ២៨.៣៥៤ហិកតា និងរដូវប្រាំងប្រមាណ ១៣.៨២៧ហិកតា ប្រជាកសិករទទួលផលមានចំនួន ៤២.២១៣គ្រួសារ ស្ថិតក្នុងឃុំ-សង្កាត់ចំនួន១២ នៃក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]