គម្រោងអភិវឌ្ឍន៍ ‘អាម៉ូរី៧មករា’ បើកសម្ពោធលក់ជាផ្លូវជាលើកទីពីរ

ក្រុមហ៊ុនអចលនទ្រព្យអាម៉ូរីបានប្រកាសបើក លក់គម្រោងអភិវឌ្ឍន៍ ‘អាម៉ូរី៧មករា’ ជាលើកទី ២ កាលពីចុងសប្តាហ៍ ដោយមានអតិថិជនសក្តានុពលប្រមាណជា ៣០០ នាក់ បានចូលរួមក្នុងកម្មវិធី នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។

លាតសន្ធឹងតាមបណ្តោយផ្លូវជាតិលេខ៦ ទៅកាន់ផ្លូវលោកឧកញ៉ាលីយ៉ុងផាត់ និងភ្ជាប់បន្ថែមទៅកាន់ផ្លូវជាតិលេខ៥ គម្រោងអភិវឌ្ឍន៍‘អាម៉ូរី៧មករា’នឹងមានការលក់លំនៅដ្ឋាន និងដីឡូតិ៍ជាច្រើនដែលក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍនៅលើផ្ទៃដីទំហំរហូតដល់ទៅ៣២ហិកតា។

បន្ទាប់ពីទទួលបានជោគជ័យពីការដាក់លក់លើកដំបូងនៅខែមករាឆ្នាំ ២០១៩ កន្លងមក ក្រុមហ៊ុននឹងផ្តល់ជម្រើសចំនួន ៤ សម្រាប់ការលក់ដំណាក់កាលទី ២ នេះ ដែលរួមមាន៖ ជម្រើសទី១ ដីទំហ៊ំ ៥មX២០ម ជម្រើសទី២ ដីទំហ៊ំ១០មX២០ម ជម្រើសទី៣ ដីទំហ៊ំ២០មX៣០មនិងជម្រើសទី៤ ផ្ទះវីឡាកូនកាត់ទំហ៊ំ ៥មX១២ម។

លោកសួន វីរៈតារា អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យអាម៉ូរី បានមានប្រសាសន៍ថា «គម្រោងបុរី អាម៉ូរី៧មករា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានលទ្ធភាពក្នុងការធ្វើការវិនិយោគ ទៅលើវិស័យអចលនទ្រព្យខ្នាតតូច និងមធ្យម»។ (អានបន្ថែម)

យោងតាមសេចក្តីប្រកាសព័ត៌មានដដែល អតិថិជនដែលបានចូលរួម គឺទទួលបានប័ណ្ណជាសាច់ប្រាក់បញ្ចុះតម្លៃចំនួន ៣០០០ ដុល្លារអាមេរិក និងប័ណ្ណផ្តល់ជូនគ្រឿងសង្ហារឹមមួយឈុតធំដោយឥតគិតថ្លៃ សម្រាប់ការទិញផ្ទះពាណិជ្ជកម្មប្រភេទA និងB ដែលនឹងបើកលក់ក្នុងខែតុលាខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា អាម៉ូរីគឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មទាំងស្រុងទៅលើវិស័យអចលនទ្រព្យដែលរួមមាន ការលក់ និងជួលអចលនទ្រព្យសម្រាប់លំនៅដ្ឋាន និងពាណិជ្ជកម្មការលក់គម្រោងវិនិយោគ ការវាយតម្លៃអចលនទ្រព្យ ការស្រាវជ្រាវលើវិស័យអចលនទ្រព្យ និងការពិគ្រោះយោបល់លើវិស័យនេះជាដើម។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]

ក្រសួងសាធារណការ ពិនិត្យការសិក្សាបច្ចេកទេសតំណភ្ជាប់បណ្តាញទឹកកខ្វក់តាមខ្នងផ្ទះ សម្រាប់ក្រុងតាខ្មៅ

ឯកឧត្តម រស់ វណ្ណា ដឹកនាំជំនួបបច្ចេកទេសជាមួយក្រុមទីប្រឹក […]

តើឥណ្ឌាសង់ស្ពានឆ្លងសមុទ្រខ្នាតយក្សនេះបែបណា? ខុសពីការសង់ស្ពានធម្មតាដូចម្ដេច?

ឥណ្ឌាកំពុងសាងសង់ ស្ពាន Versova-Bandra Sea Link (VBSL) ដ […]