គម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីមបញ្ចប់ការសាងសង់

គម្រោងដ៏ប្រណីត អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម ដែលជាផ្នែកមួយនៃគម្រោងលំនៅដ្ឋានដ៏ធំក្នុងសង្កាត់ទឹកថ្លាបានបញ្ចប់ការសាងសង់គ្រោងអគាររួចរាល់ហើយ ដោយមានការប្រារព្ធពិធីបញ្ចប់ការសាងសង់កាលពីថ្ងៃទី ១៩ ខែ សីហា កន្លងទៅនេះ។

មានទីតាំងតាមបណ្តោយផ្លូវ ២០០៤ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ គម្រោងនេះរួមមានអគារខុនដូចំនួន ៦ អគារ ដែលមានចំនួនយូនីតសរុបប្រមាណជា ១៩៩៩ យូនីត និងបំពាក់ទៅដោយបរិក្ខារអគារលំដាប់ផ្កាយ ៥។

អភិវឌ្ឍដោយក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានឈានមុខគេមួយនៅកម្ពុជា អ័រគីដេ វីឡា គម្រោង អ័រគីដេ ដឹរ៉ូយ៉ាល់ខុនដូមីនីម បានចាប់ផ្តើមការសាងសង់កាលពីឆ្នាំ ២០១៧ ដោយក្រុមហ៊ុនChina State Construction Engineering Corporation (CSCEC) ហើយគ្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងក្នុងឆ្នាំ ២០២០ ខាងមុខនេះ។

គម្រោងនេះ គឺជាផ្នែកមួយនៃគម្រោងលំនៅដ្ឋានអ័រគីដេ វីឡា- ដឹរ៉ូយ៉ាល់ដែលរួមបញ្ចូល៣ផ្នែកផ្សេងគ្នា។ ផ្នែកទីមួយគឺ គម្រោងលំនៅដ្ឋានសម្រាប់អាជីវកម្ម ឬ shop houses ដែលស្ថិតក្នុងទីតាំងល្អសម្រាប់ប្រកបអាជីវកម្ម។ ផ្នែកទីពីរ គឺគម្រោងខុនដូ ដែលមានចំនួន៦អគារខាងលើនេះ។ គម្រោងនេះរួមមាន ហាងលក់ទំនិញ ផ្សារម៉ាត ភោជនីយដ្ឋាន កន្លែងសម្រាប់ហាត់ប្រាណ និងសួនច្បារជាដើម។ ចំណែកឯ ផ្នែកទីបី គឺលំនៅដ្ឋានបែបសហគមពោលគឺជាបុរី។ អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការតភ្ជាប់ទិន្នន័យក្រោមដី និងគ្រប់វិស័យ៖ របៀបដែលក្រុមហ៊ុន Bentley Systems កំពុងធ្វើបដិវត្តន៍កិច្ចសហការលើហេដ្ឋារចនាសម្ព័ន្ធ

ជាប្រពៃណី ទិន្នន័យហេដ្ឋារចនាសម្ព័ន្ធតែងតែរាយប៉ាយ និងដាច […]

ក្រសួងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយ CRDC និង CIDCA លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវដែក

ភាពជាដៃគូអភិវឌ្ឍន៍ជាមួយប្រទេសចិនក្នុងការជំរុញការតភ្ជាប់ […]

ក្រសួងរៀបចំដែនដី បង្ហាញសមិទ្ធផលការងារតាមយុទ្ធសាស្ត្រសមរភូមិទាំងប្រាំពីរ ដើម្បីទទួលបានការគាំទ្រពីរដ្ឋសភា

ការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង ស […]

របៀបដែលក្រុមហ៊ុន Bentley Systems កំពុងជំរុញបដិវត្តន៍បញ្ញាសប្បនិម្មិត (AI)

ខណៈដែលការអភិវឌ្ឍទីក្រុងសកលរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រ […]

វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់ប្រកបដោយចីរភាព

ការលើកកម្ពស់សក្តានុពល និងការសម្រួលដល់ការទទួលបានទុនបង្វិ […]

ជប៉ុនផ្ដល់ ២០០លានដុល្លារដល់កម្ពុជា ជួយដល់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ចនិងការផ្គត់ផ្គង់ថាមពល

ជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ២០០លានដុល្លារ ដល់កម្ពុជា […]