គម្រោង D’SEAVIEW ចាប់ផ្តើមជំហានទី ២ របស់ខ្លួន

Camhomes ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន HLH Group បានចាប់ផ្តើមគម្រោងអភិវឌ្ឍន៍អចលនទ្រព្យចម្រុះ D’Seaview ដំណាក់កាលទី ២ របស់ខ្លួន នៅក្នុងខេត្តព្រះសីហនុ ប្រទេសកម្ពុជា បន្ទាប់ពីការដាក់លក់នូវខុនដូ ៣០០ ឯកតា នៅក្នុងដំណាក់កាលទី ២ ត្រូវបានអតិថិជនទិញអស់។

គម្រោង D’Seaview នេះមានទីតាំងស្ថិតនៅលើទំហំដីចំនួន ៩.៨១៨ ម៉ែត្រការ៉េ ចម្ងាយប្រហែល ១ គីឡូម៉ែត្រពីឆ្នេរសុខា ក្នុងនោះមានលំនៅឋានសរុបប្រមាណ ៧៣៥ ឯកតា ដែលមានជម្រើសចាប់ពីបន្ទប់គេងមួយ ដល់ជម្រើសបន្ទប់គេងបី។ អតិថិជននៅក្នុងដំណាក់កាលទី ១ មានទាំងអតិថិជនក្នុងស្រុក និងអន្តរជាតិ។

បច្ចុប្បន្នគម្រោងនេះស្ថិតនៅក្នុងដំណាក់កាលបុកគ្រឹះ ហើយបើតាមកាលវិភាគការងារសាងសង់ គម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់ទាំងមូលក្នុងរយៈពេលពីរឆ្នាំបន្ទាប់ពីការចាប់ផ្តើមសាងសង់របស់ខ្លួន។

ក្រុមហ៊ុន Camhomes ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានផ្លាស់ប្តូរយ៉ាងលឿន ដើម្បីពង្រឹងខ្លួននៅក្នុងទីផ្សារកម្ពុជាជាមួយនិងគម្រោងជាច្រើននៅទូទាំងប្រទេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]

2026 Year in Infrastructure របស់ក្រុមហ៊ុន Bentley នៅប្រទេសសិង្ហបុរី រៀបចំជាមួយនឹងទម្រង់ថ្មី

អ្នកត្រួសត្រាយផ្លូវក្នុងហេដ្ឋារចនាសម្ព័ន្ធសាកល បានទទួលប […]

ក្រសួងឧស្សាហកម្មជំរុញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាជប៉ុនក្នុងវិស័យទឹកស្អាតនៅកម្ពុជា

កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជាត្រូ […]

អេស្ប៉ាញប្រើកម្មវិធីទំនើបមួយនេះដើម្បីសង់ផ្លូវរូងក្រោមដីនៅទីក្រុងម៉ាឌ្រីដ

វិស្វករនៃប្រទេសអេស្ប៉ាញបានបង្កើតវិធីសាស្ត្រមួយដោយប្រើកម […]

CICEE បណ្តាញតភ្ជាប់ធុរជនមកពី២៣ប្រទេសជាមួយនឹងការចូលទស្សនាដល់ទៅ ៣,២៨៧ លានដង

មកស្គាល់សៀវភៅណែនាំឌីជីថលពីរភាសានៃពិព័រណ៍ CICEE ឆ្នាំ២០២ […]