គម្រោង High-Rise នៅ​ទីក្រុង​រ៉ង​ហ្គូ​ន​ដែល​ត្រូវបាន​ផ្អាក​ដើម្បី​យក​មក​ពិចារណា​ឡើង

​បន្ទាប់​ពី​គម្រោង​អភិវឌ្ឍន៍​អចលនទ្រព្យ ២០០ High-Rise ត្រូវបាន​ផ្អាក​នៅ​ទីក្រុង​រ៉ង់​ហ្គូ​ន​ដោយសារ​ការរំលោភ​លើ​បទ​ប្បញ្ញត្តិ​កំណត់​តំបន់​សម្រាប់​អគារ​កំពស់​ទាប​កាលពីដើមឆ្នាំ​នេះ ក្រុមហ៊ុន​អភិវឌ្ឍន៍​កំពុង​តស៊ូ​មតិ​ដើម្បី​អាច​អនុវត្ត​គម្រោង​នេះ​វិញ ជាមួយ​និង​លទ្ធផល​ដែល​មិន​អាច​ទៅរួច​។

​លោកស្រី Daw Sandar Min ប្រធាន​គណកម្មាធិការ​ហិរញ្ញវត្ថុ ផែនការ និង​សេដ្ឋកិច្ច នៃ​សភា​តំបន់​ទីក្រុង​រ៉ង់​ហ្គូ​ន បាន​គាំទ្រ​ការសម្រេច​របស់​គណៈកម្មាធិកា​រ​អធិការកិច្ច​នៃ​អគារ High-Rise ក្នុង​ការផ្អាក​គម្រោង​ដែល​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋាភិបាល​មុន​។ ប៉ុន្តែ​លោកស្រី​បាន​អំពាវនាវ​ដល់​រដ្ឋាភិបាល​ក្នុង​តំបន់​ធ្វើការ​ពិចារណា​ឡើងវិញ​នូវ​គម្រោង​អភិវឌ្ឍ​ចំនួន ១២ ដែល​គោរព​តាម​ការកំណត់​លក្ខណៈ​ពិសេស​នៃ​តំបន់​។​

លោកស្រី​បាន​ប្រាប់​ទៅ​កាន់ Myanmar Times ថា ៖ “​គណៈកម្មាធិការ​យើង​នឹង​មើល​ការពិនិត្យ​មើល​ឡើង​វិញ​នេះ​យ៉ាង​ដិតដល់ ដោយសារតែ​ការខាតបង់​ធំ​សម្បើម​ដល់​សេដ្ឋកិច្ច​របស់​យើង ក្នុង​នោះ​កម្មករ​ដែល​ធ្វើ​ការទទួល​ប្រាក់​ឈ្នួល​ប្រចាំថ្ងៃ ត្រូវ​ទទួល​រង​ការប៉ះពាល់​រាល់​ថ្ងៃ​ដោយសារ​ការផ្អាក​នេះ​នៅតែ​បន្ត ហើយ​ខ្ញុំ​ចង់​រំលឹក​ក្រុម​មន្ត្រី​ក្នុង​តំបន់​ឲ្យ​យក​រឿង​នេះ​មក​ពិចារណា​។​”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley Systems បន្ថែមសេវាកម្មគំរូពិតទៅក្នុង Cesium ដើម្បីពង្រឹងបរិបទភូមិសាស្ត្រក្នុងវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ

ការរួមបញ្ចូលគ្នានៃបច្ចេកវិទ្យាទំនើបដើម្បីបង្កើតប្រព័ន្ធ […]

ក្រុមហ៊ុន OCIC គាំទ្រការប្រកួតប្រជែងស្នាដៃរចនាឧទ្យានកោះនរាក្រោមប្រធានបទ «បេះដូងរាជធានី»

ការលើកកម្ពស់សោភ័ណភាពស្ថាបត្យកម្ម និងការផ្តល់វេទិកាដល់ស្ […]

រដ្ឋសភា និងរាជរដ្ឋាភិបាលបើកសិក្ខាសាលាពិភាក្សាលើគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ

ការតាក់តែងថវិកាជាតិក្រោមស្មារតីបុរេសកម្មដើម្បីការពារអធិ […]

កម្ពុជា WB ឯកភាពគ្នាជាមួយអនុវត្តន៍គម្រោងធ្វើផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ក្រោមទុន ២៧០លានដុល្លារ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែ និងធន […]

កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២

សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា […]

កម្ពុជា-ជប៉ុន ពិនិត្យលទ្ធភាពបង្កើតកិច្ចសហការក្នុងវិស័យបញ្ជូនថាមពលអគ្គិសនី និងថាមពលកកើតឡើងវិញ

ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រុមហ៊ុនជប៉ុន […]