គិតត្រឹម២០២២ ខេត្តសៀមរាបចេញប័ណ្ណកម្មសិទ្ធិដីធ្លីបានជាង ១៥ម៉ឺនក្បាលដី

តាំងពីចាប់ផ្តើមអនុវត្តការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងឆ្នាំ២០០៤មក ខេត្តចុះបញ្ជីបានចំនួនជាង ១៥ម៉ឺនក្បាលដី ខណៈ៥ឆ្នាំចុងក្រោយ គិតពីឆ្នាំ២០១៨ ដល់២០២៣ អាជ្ញាធរខេត្តសៀមរាបបានចេញប័ណ្ណកម្មសិទ្ធដីធ្លីបានចំនួនសរុប ៤៨,៤៧៦ប័ណ្ណ ដោយបានអនុវត្តនៅក្រុង-ស្រុកចំនួន០៦ ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ។

ឯកឧត្តមបញ្ជាក់ថា គិតតាំងពីពេលចាប់ផ្តើមអនុវត្តឆ្នាំ២០០៤ មកទល់ពេលនេះ ខេត្តចុះបញ្ជីបានចំនួន ១៥២.២៩១ក្បាលដី នៃភូមិ១៦៧ភូមិ បានចេញប័ណ្ណ ៨១.៦៤៤ប័ណ្ណ នៃភូមិ ៨៧ភូមិ នៅសល់ ៧០.៦៤៧ក្បាលដី ដោយសារព្រំប្រទល់កំណត់តំបន់១ និងតំបន់២ នៃអាជ្ញាធរបឹងទន្លេសាប មិនទាន់បានកំណត់ច្បាស់លាស់ និងមួយចំនួនទៀតដោយសារក្រោយបិទផ្សាយ មានបណ្ដឹងតវ៉ា និងមិនទាន់ដោះស្រាយរួច។

ឯកឧត្តមបន្តថា ការងារដីសម្បទានសង្គមកិច្ច ខេត្តបានចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ នៅឃុំឃុនរាម ស្រុកបន្ទាយស្រី បានចំនួន ១៥០គ្រួសារ។ ប្រជាពលរដ្ឋរស់នៅតំបន់មិនរៀបរយលើដីចំណីផ្លូវ និងប្រឡាយប៉ះពាល់ដល់ការសាងសង់ហេដ្ឋារចនា សម្ព័ន្ធ ខេត្តចំនួន ៧៥គ្រួសារ ទទួលបានដីសម្បទានសង្គមកិច្ច និងលំនៅឋាន។

ឯកឧត្តមទៀតបន្ថែមថា សម្រាប់ការងាររៀបចំដែនដី នគរូបនីយកម្ម មន្ទីរបានសម្រេចលទ្ធផលប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥ និងគ្រោងបញ្ចប់ក្នុងឆ្នាំ២០២៣នេះ ចំនួន២ស្រុកបន្ថែមទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]