គិតឡើងវិញពីគំរូអាជីវកម្មអចលនទ្រព្យ

វិស័យអចលនទ្រព្យកំពុងតែរីកចំរើន មិនតែនៅកម្ពុជានោះទេ ប៉ុន្តែគឺទូទាំងទ្វីបអាស៊ី។បើតាមលោក Alexander Evengroen នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Khmer Real Estate Co., Ltd. និងជាអគ្គទីប្រឹក្សានៃសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA) និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមន៍អ្នកវាយតម្លៃអាស៊ាន(AVA) បានលើកឡើងបញ្ហាធំជាងគេដែលកំពុងប្រឈមនៅក្នុងវិស័យនេះគឺការនិយាយច្រើនពេក ហើយការធ្វើសកម្មភាពតិចតួច ដែលទាមទារឲ្យមានការផ្លាស់ប្តូរប្រកបដោយភាពឆ្នៃប្រឌិតដ៏ធំមួយដើម្បីអាចធ្វើឲ្យប្រសើរឡើងនៅបញ្ហាទាំងឡាយបាន។ «នៅក្នុងវិស័យអចលនទ្រព្យ និងសំណង់យើងទាំងអស់គ្នាកំពុងតែផ្តោតលើអាជីវកម្មរៀងៗខ្លួន ប៉ុន្តែយើងត្រូវតែចងចាំថាយើងទាំងអស់គ្នាសុទ្ធសឹងជាមិត្តរួមការងារនឹងគ្នា»។ លោក Evengreon បានថ្លែងបែបនេះ ដោយបន្តទៀតថា៖ «យើងត្រូវតែរៀនពីគ្នាទៅវិញទៅមក និងធ្វើឲ្យប្រសើរឡើងនូវចំណុចផ្សេងៗដើម្បីអាចឈានដល់ ១០ ជំហ៊ានខាងមុខការប្រកួតប្រជែង និងត្រូវតែមានភាពឆ្នៃប្រឌិត»។

គាត់បានសង្កត់ធ្ងន់ថា បញ្ហាមួយក្នុងចំណោមបញ្ហាចម្បងជាច្រើន ដែលកំពុងជួបប្រទះនៅក្នុងវិស័យអចលនទ្រព្យក្នុងស្រុក គឺសក្តានុពលរបស់ប្រព័ន្ធផ្សព្វផ្សាយសង្គម មិនត្រូវបានប្រើប្រាស់គ្រប់គ្រាន់ ហើយវាគួរឲ្យភ្ញាក់ផ្អើលដោយសារតែក្រុមហ៊ុនជាច្រើនមិនបានទាញយកអានុភាពរបស់វាមកប្រើ។ លោក Evengreon បានចែកចាយគន្លឹះមួយចំនួនជាមួយទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ លើឧបករណ៍ដែលឥតគិតថ្លៃជាច្រើនដែលក្រុមហ៊ុនអចលនទ្រព្យក្នុងស្រុក អាចរកបានដើម្បីឲ្យអាជីវកម្មរបស់គេរីកចម្រើន។

គន្លឹះពីទម្រង់ឌីជីថល៖

លោកបានបន្តថា៖«ត្រូវបង្កើតគេហទំព័រផ្ទាល់ខ្លួន ប្រើប្រាស់សារអេឡិចត្រូនិចដែលមានឈ្មោះក្រុមហ៊ុនផ្ទាល់ មិនមែនប្រើ Yahoo ឬ Gmail នោះទេ។ ត្រូវបង្កើតទំព័រ Google+ បង្កើនកម្រិត Google របស់អ្នក ចម្រាញ់អានុភាពពីបណ្តាញសង្គមFacebook បង្កើតគណនី YouTube ពង្រីកអានុភាពជាអតិប្បរមានៃ LinkedIn និង Twitter ។

គន្លឹះមាតិកាឌីជីថល៖

លោកបន្តថា៖ «ផ្ញើមាតិកាម៉ាឃីតធីងទៅកាន់បណ្តាញទំនាក់ទំនងអតិថិជននីមួយៗ ដូចជាការផ្ញើកម្រងព័ត៌មាន តាមសារអេឡិចត្រូនិចរៀបចំជាសិក្ខាសាលាតាមប្រព័ន្ធអ៊ិនធឺណែតធ្វើការស្រាវជ្រាវពីអតិថិជន បោះពុម្ពសេចក្តីប្រកាសព័ត៌មាន លើទឹកចិត្តឲ្យមានការឆែកមើលគេហទំព័រជាវិជ្ជមាន បង្កើតជាវីដេអូស្តីពីការពេញចិត្តរបស់អតិថិជន បង្ហោះការបញ្ចេញមតិរបស់អតិថិជនតាមអ៊ិនធឺណែត បង្កើតជាប្លុក និងទំនាក់ទំនងអតិថិជនថ្មីៗបន្ថែមទៀតរៀងរាល់ថ្ងៃ។ មិនត្រូវធ្វើជាអ្នកជំនួញដែលមិនស្គាល់ឧបករណ៍ទាំងនេះនោះទេ»។

បើតាមលោក ក្រុមហ៊ុនអចលនទ្រព្យជាច្រើនកំពុងផ្តោតមិនត្រឹមត្រូវលើការទិញ-លក់ដីធ្លី ឬខុនដូ ដែលមានទំហំធំ។ ដែលនេះមានន័យថាផ្នែកដែលគួរឲ្យចាប់អារម្មណ៍ផ្សេងទៀតនៃទីផ្សារត្រូវបានបំភ្លេចចោល និងមិនត្រូវបានធ្វើឲ្យប្រសើរឡើង។ គាត់ឲ្យយោបល់ទៅក្រុមហ៊ុនទាំងនោះឲ្យគួរផ្តោតលើចំនុចទាំងនោះផងដែលនឹងអាចឲ្យពួកគេឈានជំហ៊ានមួយយ៉ាងធំធេងទៅមុខ។

ក្រុមហ៊ុនអចលនទ្រព្យបានជួយប្រជាជនឲ្យលក់ និងទិញអចលនទ្រព្យរាប់រយឆ្នាំមកហើយ។ ប៉ុន្តែនៅក្នុងសករាជថ្មីនេះ វាទាមទារឲ្យមានការច្នៃប្រឌិតនិងការស្វែងរកមធ្យោបាយដែលងាយជាង ល្អជាង និង លឿនជាងមុនដើម្បីអាចទៅដល់អតិថិជនដែលច្រើនជាងមុន។

«មិនថាអ្នកទើបតែចាប់ផ្តើមប្រឡូកក្នុងវិស័យនេះ ឬក៏ជាអ្នករកស៊ីតាមរដូវ វាតែងតែមានអ្វីៗជាច្រើនដែលអ្នកអាចធ្វើបានដើម្បីលើកកម្ពស់អាជីវកម្មរបស់អ្នក។ បន្ទាប់ពីនេះ ភាពជោគជ័យរបស់អ្នកក្នុងនាមជាក្រុមហ៊ុនអចលនទ្រព្យមួយត្រូវបានដឹកនាំដោយសមត្ថភាពរបស់អ្នក ក្នុងការធ្វើទីផ្សារប្រកបដោយប្រសិទ្ធភាព»។ នៅកម្ពុជា មានក្រុមហ៊ុនអចលនទ្រព្យប្រហែល៥០០ បានចុះបញ្ជី ហើយការប្រកួតប្រជែងក្នុងចំណោមភ្នាក់ងារអចលនទ្រព្យកំពុងកើនកម្តៅ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយមានប្រហែលជាង៦០ក្រុមហ៊ុនប៉ុណ្ណោះ ដែលស្ថិតនៅក្រោមសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា ដែលមានគោលបំណងនាំយកក្រុមហ៊ុននៅក្នុងវិស័យនេះទាំងអស់ឲ្យដើរក្នុងទិសដៅតែមួយ។ ដើម្បីសម្រេចបានសាមគ្គីភាពមួយនេះ បើតាមទស្សនៈរបស់លោកផ្ទាល់ នឹងអាចជួយឲ្យវិស័យនេះរៀបចំខ្លួនរួចរាល់សម្រាប់សមាហរ័ណកម្មតំបន់។

សម្រាប់ក្រុមហ៊ុនអចលនទ្រព្យទាំងឡាយដែលចង់បានជោគជ័យ លោកបានសង្កត់ធ្ងន់ថាការរៀបចំផែនការច្បាស់លាស់ និងលម្អិតរួមជាមួយនិងជំហ៊ានដែលត្រឹមត្រូវ ក្នុងពេលវេលាដែលសមស្រប គឺមានសារៈសំខាន់ណាស់។ សំខាន់ជាងនេះទៅទៀត គឺការធ្វើការប្រកបដោយប្រសិទ្ធិភាព និងធ្វើការជាមួយគ្នា។

លោកបានចែកចាយគន្លឹះសំខាន់ៗមួយចំនួនសម្រាប់ទីភ្នាក់ងារអចលនទ្រព្យទាំងឡាយដើម្បីលើកទឹកចិត្តខ្លួនឯងទៅកាន់ភាពជោគជ័យ ៖

យើងទាំងអស់គ្នាសុទ្ធតែដឹងថាបរាជ័យបានកើតឡើង។ ប៉ុន្តែវាមិនមែនជាចុងបញ្ចប់នោះទេវាគឺជាជំហានទៅមុខ។

ប្រសិនបើអ្នកដើរទៅដល់បរាជ័យតែបន្តិចបន្តួចសូមកុំគិតថាអ្នកនឹងត្រូវចប់ជារៀងរហូត។

សូមកុំបោះបង់ចោលលឿនពេក អ្នកមិនដែលដឹងថា អ្នកបានទៅជិតគោលដៅរបស់អ្នកប៉ុនណានោះទេ។

សូមកុំយកបរាជ័យដាក់លើខ្លួនឯង។ វាមិនមែនមានន័យថាអ្នកមានចំនុចណាមួយមិនស្របនោះទេ។ តថភាពគឺថា បរាជ័យគឺជាផ្នែកមួយនៃដំណើរឆ្ពោះទៅជោគជ័យ។

សូមចាប់ផ្តើមគិតពីដំណោះស្រាយជាជាងបញ្ហា។

វិស័យអចលនទ្រព្យនៅកម្ពុជាកំពុងរីកចម្រើន និងផ្លាស់ប្តូរយ៉ាងឆាប់រហ័សទៅកាន់កម្រិតល្អប្រសើរមួយទៀត។ ជាមួយនឹងបម្លាស់ប្តូរវិជ្ជមាន នេះដែលលោក Alexander Evengreon បានបង្កើតឡើង លោកសង្ឃឹមថាអ្នកផ្សេងទៀតនឹងដើរតាមមាគ៌ាទៅកាន់ជោគជ័យនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

មកស្គាល់ពីវិធីគិតរបស់វិស្វករឆ្នើម និងនាយកផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley

លោក Julien Moutte ដែលជានាយកផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុន […]

រដ្ឋសម្ពោធបើកដំណើរការវិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មីជាផ្លូវការ

វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ដ និងឧស្សាហកម្មថាមពលថ្មី ត […]

កម្ពុជា-ចិន ប្រកាសរួមគ្នាពង្រឹង និងលើកកម្ពស់ស្តង់ដារជំនាញវិជ្ជាជីវៈ តាមរយៈបង្កើតមជ្ឈមណ្ឌល…

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងមូលនិធិអភិវឌ្ […]

កម្ពុជា និងចិន ចុះកិច្ចព្រមព្រៀងបណ្តុះបណ្តាលជំនាញបច្ចេកទេសសំណង់

កម្ពុជា និងចិនបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]