ចក្ខុវិស័យ Hyperloop របស់ Elon Musk៖ បដិវត្តន៍ការធ្វើដំណើរលឿនជាងសំឡេងក្នុងទសវត្សរ៍ក្រោយ

ក្នុងជំហានឆ្ពោះទៅរកបដិវត្តវិស័យដឹកជញ្ជូន គំនិតផលិតរថភ្លើងលឿនជាងសំឡេងដែលគេហៅថា hyperloop របស់អេឡុន ម៉ាស ( Elon Musk ) កំពុងជិតក្លាយការពិត។ ដោយបានដាក់មនុស្សឱ្យជិះសាកល្បងដោយជោគជ័យកាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ប្រភេទរថភ្លើងលឿនជាងសំឡេងនេះ អាចនឹងត្រូវបានគេដាក់ឱ្យប្រើប្រាស់ក្នុងរយៈពេលមិនលើសពីមួយទសវត្សរ៍ទៀតប៉ុណ្ណោះ យោងតាមសារៈព័ត៌មាន BusinessInsider កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។

ប្រភពដើមនៃប្រជាប្រិយភាពរបស់រថភ្លើង Hyperloop គឺចាប់ផ្តើមតាំងពីឆ្នាំ ២០១៣  ដែលត្រូវបានបោះគំនិតចេញដំបូងគេដោយផែនការ “Hyperloop Alpha” កម្រាស់ ៥៨ទំព័រ ដែលជាទស្សនវិស័យរបស់មហាសេដ្ឋី Elon Musk។ ក្នុងឯកសារនោះ មានរៀបរាប់យ៉ាងល្អិតល្អន់អំពីការរចនា ការចំណាយ និងផ្នែកសុវត្ថិភាពនៃគំនិតបច្ចេកវិទ្យាថ្មីនេះ។ ចំណុចកំពូលនៃបច្ចេកវិជ្ជាបដិវត្តន៍នេះ គឺស្ថិតនៅលើបច្ចេកគំនិតយ៉ាងល្អិតល្អន់នៃការប្រើបច្ចេកវិទ្យាកាត់បន្ថយទំនាញម៉ាញេទិចក្នុងខ្យល់ “Magnetic levitation”។

នៅពីក្រោយគំនិតនេះ អ្នកជំនាញផ្នែកវិស្វកម្មកំពុងរៀបចំយ៉ាងល្អិតល្អន់នូវការកែច្នៃទំនាញម៉ាញេទិចយ៉ាងផ្ចិតផ្ចង់ ដើម្បីបង្កើតខ្សែរថភ្លើងលឿនជាងសំឡេងអាចរត់បានលឿននិងដ៏រលូនបំផុតដែលនឹកស្មានមិនដល់។ ការត្រួសត្រាយផ្លូវនេះ កំពុងអនុវត្តដោយលោក Josh ដែលជាវិស្វករមេកានិចមកពីក្រុមហ៊ុន SpaceX របស់លោក Elon Musk និងជាសហស្ថាបនិក នៃក្រុមហ៊ុន Virgin Hyperloop រួមជាមួយនឹងលោក Chuck ដែលជាវិស្វករនាំមុខគេនៅក្រុមហ៊ុន Hyperloop Transportation Technologies ។ បេសកកម្មរួមគ្នារបស់ពួកគេ គឺដើម្បីបច្ចេកវិជ្ជាកាត់បន្ថយទំនាញម៉ាញេទិចនេះ ដើម្បីបង្កើតបទពិសោធន៍ធ្វើដំណើរដែលមិនអាចប្រៀបផ្ទឹមបានដល់សង្គមមនុស្ស។

បើមើលមួយភ្លែតទៅ គំនិតនេះហាក់ដូចជាមិនមានអ្វីថ្មីបើធៀបជាមួយនឹងរថភ្លើងល្បឿនលឿនផ្សេងទៀតដែលធ្លាប់មានប្រើហើយនៅជប៉ុន ចិន​ និងប្រទេសជឿនលឿនផ្សេងទៀត។ ប៉ុន្តែអ្វីដែលនវានុត្តន៍រថភ្លើងលឿនជាងសំឡេងនេះ hyperloop មានខុសពីគេនោះ គឺការដោះស្រាយបាននូវឧបសគ្គដែលរថភ្លើង និងយន្តហោះទូទៅមិនអាចដោះស្រាយបាន នោះគឺ៖ “ភាពកកិតនឹងខ្យល់”។

នៅក្នុងបច្ចេកវិទ្យារថភ្លើង Hyperloop គេប្រើម៉ាស៊ីនបូមខ្យល់។ ទាំងក្រុមហ៊ុន Virgin Hyperloop និងក្រុមហ៊ុន Hyperloop Transportation Technologies កំពុងដំឡើងជាយុទ្ធសាស្រ្តក្នុងការដំឡើងម៉ាស៊ីនបូមខ្យល់នៅតាមស្ថានីយ តាមផ្លូវរថភ្លើងលឿននេះដែលគេធ្វើឡើងក្នុងរូងផ្លូវបិទជិតមានសណ្ឋានជាបំពង់។

ម៉ាស៊ីនបូមខ្យល់ទាំងនេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុន Leybold ដែលជាអ្នកត្រួសត្រាយនៃបច្ចេកវិទ្យាបូមខ្យល់មានបទពិសោធន៍ អស់រយៈពេលជាង ១៥០ ឆ្នាំមកហើយ ដែលមានសមត្ថភាពស្រូបខ្យល់ចេញពីគន្លងផ្លូវរថភ្លើងបានដល់ទៅ ៩៩,៩%។ កិច្ចខិតខំប្រឹងប្រែងដ៏អស្ចារ្យនេះមានសក្តានុពលក្នុងការកាត់បន្ថយភាពកកិតខ្យល់ និងជួយសម្រួលដល់ការបង្កើនល្បឿនដល់ទៅ ៨០០ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយត្រួសត្រាយផ្លូវសម្រាប់មធ្យោបាយធ្វើដំណើរល្បឿននៃសំឡេងសម្រាប់ទូរគមនាគមន៍របស់សង្គមមនុស្សនាពេលអនាគត។

នៅពេលដែលយើងខិតជិតដល់ចំណុចកំពូលនៃយុគសម័យនៃការផ្លាស់ប្តូរនេះ សុវត្ថិភាពគឺជាភាពចាំបាច់មិនអាចខ្វះបាន និងត្រូវតែបញ្ជាក់ដោយការធ្វើតេស្តយ៉ាងហ្មត់ចត់។ ឆ្នាំ ២០២០ មានព្រឹត្តិការណ៍ដ៏សំខាន់មួយ នៅពេលដែលបុគ្គលិកពីរនាក់ឈ្មោះ Josh និង Sara មកពី ក្រុមហ៊ុន​ Virgin Hyperloop បានឆ្លាក់ឈ្មោះរបស់ពួកគេក្នុងប្រវត្តិសាស្ត្រថាជាអ្នកធ្វើដំណើរដំបូងគេតាមរថភ្លើងលឿនជាងសំឡេង Hyperloop ។ ក្នុងការជិះសាកល្បងនោះ  Hyperloop capsule មានល្បឿនឆ្លងកាត់រយៈចម្ងាយ ៥០០ ម៉ែត្រក្នុងរយៈពេលត្រឹមតែ ៦,២៥ វិនាទី ជាលទ្ធផលសរុបគឺមានល្បឿន ១៧២ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រកបដោយសុវត្ថិភាព។

ក្រៅពីរឿងសុវត្ថិភាព គឺជាការប្តេជ្ញាចិត្តដែលមិនផ្លាស់ប្តូរ ដើម្បីលើកកម្ពស់បទពិសោធន៍អ្នកធ្វើដំណើរនៅពេលជិះ។ រថភ្លើង Hyperloop ខ្នាតពេញដែលត្រៀមនឹងដាក់ឱ្យប្រើប្រាស់ ត្រូវបានរចនាឡើងដើម្បីផ្ទុកអ្នកដំណើរបាន ២៨ នាក់ ឬច្រើនជាងនេះ ជាមួយនឹងសក្តានុពលនៃការដឹកជញ្ជូនអ្នកដំណើរបាន ៣០.០០០ នាក់ក្នុងមួយម៉ោង ជាសញ្ញានៃយុគសម័យនៃការតភ្ជាប់ និងប្រសិទ្ធភាពដែលមិនអាចប្រៀបផ្ទឹមបាន។

ខណៈដែលបច្ចេកវិទ្យានេះកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយ មានហេដ្ឋារចនាសម្ព័ន្ធជាច្រើនទាមទារឱ្យធ្វើសមកាលកម្ម មុនពេល hyperloop អាចដាក់ឱ្យដំណើរការក្នុងការពិតជាក់ស្តែង។ ប្លង់មេដ៏មានមហិច្ឆតានេះ គ្របដណ្តប់លើផ្នែកជាច្រើនដូចជា ការដំឡើងតួរថភ្លើងhyperloopផ្ទាល់ ការបង្កើតផ្លូវថ្មីដែលមានលក្ខណៈខុសពីខ្សែរថភ្លើងធម្មតា និងការរួមបញ្ចូលគ្នាយ៉ាងរលូនជាមួយមជ្ឈមណ្ឌលដឹកជញ្ជូន ដែលទាំងអស់នេះត្រូវការភាពជាដៃគូរួមជាមួយសហគមន៍ និងអ្នកពាក់ព័ន្ធ។

បច្ចុប្បន្ននេះ គម្រោងរថភ្លើងលឿនជាងសំឡេងឈ្មោះ HyperloopTT កំពុងស្វែងរកទីតាំងអនុវត្តគម្រោងពេញលេញមួយនៅក្នុងទីក្រុង Abu Dhabi នៅប្រទេសសហភាពអារ៉ាប់ ខណៈពេលដែលកំពុងអភិវឌ្ឍគម្រោងរបស់ខ្លួនលាតសន្ធឹងពីទីក្រុង Chicago ទៅ Cleveland នៅសហរដ្ឋអាមេរិក។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន Virgin Hyperloop គ្រោងនឹងសម្ពោធកន្លែងធ្វើតេស្តចេញវិញ្ញាបនប័ត្រដល់ក្រុមហ៊ុនដំឡើងរថភ្លើងរបស់ខ្លួននៅរដ្ឋ West Virginia ក្នុងឆ្នាំ ២០២២។ កិច្ចខិតខំប្រឹងប្រែងនេះ រួមមានផ្លូវរថភ្លើងប្រវែង ៩៦០០ ម៉ែត្រ ដែលជាចំណុចសំខាន់សម្រាប់ការធ្វើតេស្ត និងបង្កើតពិធីការបទប្បញ្ញត្តិ និងសុវត្ថិភាព។ មុននឹងឆ្នាំ ២០២៥ឈានមកដល់ គោលដៅរបស់ក្រុមហ៊ុនគឺធ្វើយ៉ាងណា បញ្ជាក់ឱ្យពិភពលោកបានឃើញជាក់ស្តែងនូវរថភ្លើងលឿនជាងសំឡេង Hyperloop ដឹកអ្នកដំណើរ ២៨នាក់ នៅស្ថានីយរបស់ខ្លួនមុនគេ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]