កម្ពុជា-World Bank កំពុងសិក្សាលម្អិតពីការគ្រប់គ្រងសំណល់ភក់បង្គន់ក្នុងក្រុងសៀមរាប
ក្រសួងសាធារណការ និងដឹកជញ្ជូន ភាគីពាក់ព័ន្ធ និងជំនាញការន […]
សភាពាណិជ្ជកម្មចិន (China Chamber of Commerce) សន្យាផ្តល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន១០ គ្រឿង ដល់ក្រសួងសាធារណការ ដើម្បីគាំទ្រដល់ការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា។
ការប្រកាសផ្តល់ស្ថានីយ៍បញ្ចូលថាមពលយានយន្តអគ្គិសនី ត្រូវបានធ្វើឡើងក្នុងសិក្ខាសាលាស្តីពីការអភិវឌ្ឍនទីបង្ហាញផ្លូវស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី កាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅ។
ឯកឧត្តម ឈួន វ៉ន់ អគ្គនាយក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួង សាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន មានឧបករណ៍បញ្ចូលថាមពល យានយន្តអគ្គិសនីសរុបចំនួន០៥គ្រឿង ក្នុងនោះ០៤គ្រឿង ជាជំនួយរបស់អង្គការUNDP និង០១គ្រឿង ទៀតជារបស់ក្រុមហ៊ុនប្រេងឥន្ធនៈឈេហ្វរ៉ុន(Chevron) ហើយតាមផែនការ ក្រុមហ៊ុននឹងតម្លើងឧបករណ៍នេះឱ្យបាន៣០០គ្រឿង ក្នុងរយៈពេល ០៣ឆ្នាំបន្ទាប់។
បន្ថែមពីលើនេះ ដៃគូឯកជន (China Chamber of Commerce) ក៏បានសន្យាគាំទ្រការប្រើប្រាស់យានយន្តអគ្គិសនីនៅកម្ពុជា ដោយជាជំហានដំបូងផ្តល់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន ១០គ្រឿង។
ក្រៅពីនេះ ក្រសួងក៏បានជួបជាមួយតំណាងក្រុមហ៊ុនប្រេងឥន្ធនៈធំៗចំនួន ០៥ផងដែររួមមាន៖ ក្រុមហ៊ុនសូគីមិច ក្រុមហ៊ុនតូតាល់ ក្រុមហ៊ុនកម្ពុជាតេលា ក្រុមហ៊ុនកាល់តិច និងក្រុមហ៊ុនភីធីធី ដើម្បីពិភាក្សាស្តីពីការដំឡើងឧបករណ៍បញ្ចូលថាមពលយានយន្តអគ្គិសនី នៅតាមទីតាំងនៃបណ្តាស្ថានីយប្រេងឥន្ធនៈទាំងនេះផងដែរ៕