ច្រកចេញនៃស្ពានអាកាសបន្លាស់ទិសទី១នៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសាងសង់រួចរាល់ហើយ

ច្រកចេញនៃស្ពានអាកាសបន្លាស់ទិសទី១នៃគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានសម្រេចការសាងសង់រួចរាល់ហើយ ខណៈការសាងសង់ផ្លូវល្បឿនលឿនទាំងមូលសម្រេចប្រមាណ ៥០% ទៅ ៦០% ហើយ។ នេះបើយោងតាមហ្វេសប៊ុករបស់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ កាលពីថ្ងៃទី៧ ខែមិថុនា នេះ។

ប្រភពដដែលបានបន្តថា ច្រកចេញនៃស្ពានបន្លាស់ទិសទី១នៃគម្រោងផ្លូវល្បឿនលឿន នឹងអាចឱ្យយានជំនិះអាចធ្វើដំណើរចេញ ឬចូលផ្លូវល្បឿនលឿនងាយស្រួល មានសុវត្ថិភាព និងឆាប់រហ័ស មិនស្ទះចរាចរណ៍។

និយាយងាយយល់ ស្ពានអាកាសបន្លាស់ទិសនេះ គឺដូចជាស្ពានសម្រាប់ឱ្យអ្នកបើកបរបត់ឡានប្ដូរទិញចរាចរអញ្ចឹង ដោយអ្នកបើកបរត្រូវជិះឡើងលើផ្លូវអាកាសជំនួសឱ្យការបត់លើផ្លូវផ្ទាល់ដែលអាចបង្កជាគ្រោះថ្នាក់។ លើសនេះ ស្ពានអាកាសបន្លាស់ទិសនេះ ក៏ជាកន្លែងដើម្បីឱ្យឡានចេញ ឬចូលផ្លូវល្បឿនលឿនត្រង់ចំណុចនោះផងដែរ។

គួររម្លឹកថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ប្រវែងសរុបជាង ១៩០គីឡូម៉ែត្ រតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ គ្រោងចំណាយថវិកាសាងសង់សរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក ជាទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co., Ltd។

គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]