ឆមាសទី១-២០២២ កម្ពុជាមានគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស ៧៥គម្រោង តម្លៃ ២.៤​​ ពាន់លានដុល្លារ

រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុម័ត​លើ​គម្រោង​វិនិយោគឯកជន​នៅ​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន ៧៥គម្រោង ដែលមាន​ទុនវិនិយោគ ២,៤​ ពាន់​លាន​ដុល្លារ កើន​ ១៥៩,៣ ​ភាគរយ ធៀប​រយៈពេល​ដូចគ្នា​ក្នុង ឆ្នាំ​២០២១​។

របាយការណ៍​និន្នាការ​សេដ្ឋកិច្ច​កម្ពុជា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​ ២០២២ ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​បាន​បង្ហាញ​ពី​ភាព​ល្អប្រសើរ​ឡើង​បន្តិច​ហើយ ដោយ​គម្រោង​វិនិយោគឯកជន​នៅក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ដែល​ទទួល​បាន​ការអនុញ្ញាត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​មាន​ចំនួន ៧៥ ​គម្រោង កើនឡើង ២២ ​គម្រោង​។

គម្រោង​ទាំង ៧៥ នេះអាចបង្កើត​ការងារ​ថ្មី​បាន​ប្រមាណ ៦២.០០០​នាក់ កើនឡើង ៦៥,៩ ​ភាគរយ​។

បើតាម​របាយការណ៍ ​ក្នុង​ចំណោម​គម្រោង​ទាំង ៧៥ គឺ​នាំមុខ​ដោយ​វិស័យ​សេវាកម្ម ឧស្សាហកម្ម ថាមពល និង​ទេសចរណ៍​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]