ឆ្នាំ២០២២ វិស័យឧស្សាហកម្មកម្ពុជាបានកើនឡើង ៨៣% ជា​សញ្ញា​វិជ្ជមានដ៏ប្រសើរ

វិស័យឧស្សាហកម្ម  បានបន្តមានសញ្ញាវិជ្ជមានល្អប្រសើរ ដោយរោងចក្រកំពុងដំណើរការចំនួន ១. ៩៨២ មានទិន្នផលផលិតកម្មសរុប ១៥.៨៣៤ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២២ កើនឡើង ៨៣ភាគរយ ធៀបនឹងឆ្នាំ២០២១។

ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ឆ្នាំ២០២២ វិស័យឧស្សាហកម្មកម្ពុជាបានកើនឡើង ៨៣% ជា​សញ្ញា​វិជ្ជមានដ៏ប្រសើរធ ទេសរដ្ឋមន្តី្រ និងរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកនៅក្នុងពិធីបើកសន្និបាតបូកសរុបសកម្មភាពការងារឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ នៅថ្ងៃទី ២៨ ខែ កុម្ភៈ នេះថា ទិន្នផលផលិតកម្មនៃរោងចក្រឧស្សាហកម្មសម្រាប់បម្រើទីផ្សារក្នុងស្រុក មានចំនួនជាង ៤.៣៥៣ លានដុល្លារអាមេរិក និងសម្រាប់ធ្វើការនាំចេញ មានចំនួនជាង ១១.៤៨១ លានដុល្លារអាមេរិក។

បើតាមឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ចម ប្រសិទ្ធ រោងចក្រឧស្សាហកម្មទាំងអស់ បានផ្តល់ឱកាសការងាមានចំនួន ជាង ១លានកន្លែង មានការកើនឡើងជាង ៤%។

រោងចក្រឧស្សាហកម្ម មានទុនវិនិយោគសរុបជាង ១៦.៦៩០ លានដុល្លារអាមេរិក កើនឡើងជិត ២១ ភាគរយ ។

ឯកឧត្តមកិត្តិសេដ្ឋបណ្ឌិត ចម ប្រសិទ្ធ មានប្រសាសន៍ថា វិស័យឧស្សាហកម្មនៅតែរក្សាបានស្ថិរភាពល្អប្រសើរ បន្ទាប់ពីប្រឈមនឹងឥទ្ធិពលជំងឺកូវីដ-១៩ ដែលធ្លាប់បន្ទុចបង្អាក់ដំណើរការរោងចក និងថយការបញ្ជាទិញមួយចំនួននាពេលកន្លងមក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]