ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ប្រមាណ៤៧គម្រោង ជាមួយដើមទុនវិនិយោគសរុបជាង ៧១០លានដុល្លារអាម៉េរិក។ នេះបើតាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថ្លែងក្នុងកិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ានឆ្នាំ២០២៦ រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ក្រោមមូលបទការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ សមាហរណកម្ម និងការវិវត្តឧស្សាហកម្ម កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម ហួត ហាក់ បានលើកឡើងពីកាលានុវត្តភាពវិនិយោគក្នុងវិស័យទេសចរណ៍ដ៏ល្អប្រសើរ និងប្រៀបដូចជាទីផ្សារថ្មីដែលកំពុងរះជាមួយកំណើនភ្ញៀវទេសចរដែលស្នាក់នៅរយៈពេលយូរថ្ងៃ និងនិយមចំណាយច្រើន កាន់តែកើនឡើងប្រចាំឆ្នាំ។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កន្លងមក គម្រោងវិនិយោគក្នុងវិស័យទេសចរណ៍មានជាង ៤៧ គម្រោងជាមួយដើមទុនសរុបជាង ៧១០លានដុល្លារអាម៉េរិក បង្កើតការងារជាង ៥ពាន់កន្លែង។

ទន្ទឹមគ្នានេះ ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅការវិនិយោគជាយុទ្ធសាស្ត្រលើចំណែកទីផ្សារជាច្រើនដូចជារមណីយដ្ឋានបែបនិរន្តរភាព រមណីយដ្ឋានបែបអេកូឡូស៊ី ការអភិរក្សបេតិកភណ្ឌ ថ្នាលសេវាកម្មទេសចរណ៍ឌីជីថល សេវាកម្មដឹកជញ្ជូន និងទេសចរណ៍ជំនួបធុរកិច្ច (MICE)។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]