ជប៉ុនផ្តល់ជំនួយជាង ៥០លានដុល្លារ សម្រាប់គម្រោងសំខាន់ៗមួយចំនួននៅកម្ពុជា

រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៥១លាន៣សែន​ដុល្លារអាមេរិក ដល់កម្ពុជា​ក្នុងការ​សា​ង​​​សង់​​ហេដ្ឋា​​រចសម្ព័ន្ធ អភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ នេះបើតាមសេចក្តីប្រកាស​ពត៌មានរបស់ក្រសួងកា​របរ​ទេ​​ស​​ និង​សហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

ជំនួយទាំងនេះ នឹងត្រូវបែងចែកលើការអភិវឌ្ឍន៍ដូចជា៖

  • គម្រោងសាងសង់អគារហ្វឹកហ្វឺន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ប្រមាណ ១៧លាន​ដុល្លារ​អា​មេ​រិ​ក) និងអគារផ្សព្វផ្សាយ​អប់រំយល់ដឹងពីសង្គ្រាមនៃ ដែលមានទឹកប្រាក់ចំនួន ២៤៥១ លាន​យ៉េន
  • គម្រោងកែលម្អការគ្រប់គ្រងសំណល់វេជ្ជសាស្ត្រដែលអាចចម្លងមេរោគ ដែលមានទឹកប្រាក់ ចំនួន ៤៣៦ លានយ៉េន (ប្រមាណ ៣លានដុល្លារអាមេរិក)
  • គម្រោងពង្រីកសមត្ថភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត រោងចក្រភូមិព្រែក ដែលមានទឹកប្រាក់ ចំនួន ៣.៣៦១ លាន​យ៉េន (ប្រមាណ ២៣លាន ៣សែន ដុល្លារអាមេរិក)
  • កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែលមានទឹកប្រាក់ចំនួន ១.១៥០ លានយ៉េន (ប្រមាណ ៨ លានដុល្លារអាមេរិក)

បើតាមសេចក្តីប្រកាសពត៌មាននេះ ហិរញ្ញប្បទានឥតសំណងនេះ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពន្លឿន​ការ​អភិវឌ្ឍ​​​សេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និង​ចំណ​ង​មិត្តភាព​ជាប្រពៃណីរវាងប្រទេសទាំងពីរ៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]