ជប៉ុនសម្ពោធដាក់ឲ្យដំណើរការ ម៉ាស៊ីនស្ទាក់សំរាមស្វ័យប្រវត្តិខ្នាតធំនៅភ្នំពេញ

ជប៉ុនសម្ពោធដាក់ឲ្យដំណើរការម៉ាស៊ីនមេកានិច ឬម៉ាស៊ីនស្ទាក់សំរាម​ខ្នាតធំ ដែល​ជាផ្នែក​នៃ​គម្រោង​ការពារ​ទឹក​ជំនន់ ​និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤។ នេះបើ​យោង​តាម​គេហទំព័រ​ហ្វេសប៊ុក​ JICA Cambodia Office កាលពីថ្ងៃ​ទី​៣ មិថុនា ២០២០នេះ។​

ម៉ាស៊ីនស្ទាក់សំរាមស្វ័យប្រវត្តិនេះ គឺ​ជា​ម៉ាស៊ីន​បំពាក់​ប្រព័ន្ធ​មេកានិច​ស្វ័យ​ប្រវត្តិ ​ដែល​អាច​ជួយ​ប្រមូល​សំរាម​នៅមុខប្រឡាយលូនៅស្ថានីយបូមទឹកចំនួន៤ ក្នុង​រាជធានី​ភ្នំពេញ ដែល​​​រដ្ឋា​ភិបាល​​ជប៉ុន​បាន​សាង​សង់​នៅ​ក្នុងគម្រោងការពារទឹកជំនន់ ដំណាក់កាលទី២ កាលពីពេល​ថ្មីៗកន្លងទៅនេះ។

លក្ខណៈពិសេសនៃបច្ចេកវិទ្យាជប៉ុននាំមកថ្មីនេះ គឺថា កាលពីមុនមានម៉ាស៊ីននេះ ដើម្បីរើសំរាមចេញពីលូបាន គឺគេ​តម្រូវឲ្យ​​មនុស្ស​ជ្រមុជ​ទឹក​ចូល​ក្នុង​រណ្តៅ​ដើម្បី​យក​សំរាម​ចេញ​ពី​មុខ​ចម្រឹង​ដែក​ស្ទាក់សំរាម។ តែក្រោយពីមានម៉ាស៊ីនមេកានិចថ្មីនេះ សំរាម​ត្រូវ​បាន​យក​ចេញ​ដោយ​ស្វ័យ​ប្រវត្តិ​ ហើយផ្ទេរចេញក្រៅដោយឧបករណ៍មេកានិច។

លើសពីនេះទៀត ម៉ាស៊ីន​ថ្មី​នេះ ​នឹង​ចូលរួម​ចំណែក​ក្នុង​ការ​រក្សា​ប្រព័ន្ធ​លូ​នៅ​ក្នុង​ទី​ក្រុង​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ ផ្តល់សុវត្ថិភាពក្នុងការងារប្រតិបត្តិការ ព្រមទាំងការពារបរិស្ថានទឹក ដោយ​ការ​លុប​បំបាត់​សំរាម​ចេញ​ពី​ប្រព័ន្ធលូ។

គួរបញ្ជាក់ផងដែរ គម្រោង​ការពារ​ទឹក​ជំនន់ ​និងកែលម្អប្រព័ន្ធប្រឡាយ-លូក្នុងរាជធានីភ្នំពេញ ជំហានទី៤នេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។ គិតមកដល់ពេលនេះ មានរយៈពេលជិត ១ ឆ្នាំ កន្លះ ក្នុងការសាងសង់។

គម្រោងនេះ ​ចំណាយ​ ទឹកប្រាក់សរុបប្រមាណ ៣៦ លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាចូលរួមកិច្ចសន្ទនាថ្នាក់តំបន់ «Asia-Pacific Dialogue on Heritage and Authenticity» នៅប្រទេសវៀតណាម

ប្រតិភូមកពីអាជ្ញាធរជាតិព្រះវិហារ និងសំបូរព្រៃគុក ក្រោមក […]

ផ្លូវជាតិលេខ១០ ប្រវែងជិត ២០០ គីឡូម៉ែត្រ ភ្ជាប់ខេត្តចំនួន៣ ដាក់សម្ពោធឱ្យប្រើប្រាសជាផ្លូវការ

ផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ដែលមានប្រវែង ១៩៨,៥ គីឡូម៉ែត្រន […]

កម្មវិធីសំណង់ឌីជីថលអាចបង្កើតប្រយោជន៍អ្វីខ្លះចេញពីថាមពលកម្ដៅផែនដី?

បច្ចេកវិទ្យាឌីជីថលកំពុងជួយផ្លាស់ប្តូរការអភិវឌ្ឍថាមពលកម្ […]