ជប៉ុន និងសិង្ហបូរី គ្រោងសាងសង់អគារអភិវឌ្ឍចម្រុះខ្នាតយក្សជាប់ស្ថានីយរថភ្លើងដំបូងបង្អស់នៅហ្សាការតា

រូបភាពដោយ៖ GCR

ក្រុមហ៊ុនជប៉ុន Mitsubishi និងក្រុមហ៊ុនអភិវឌ្ឍន៍របស់សិង្ហបុរី Surbana Jurong នឹងរួមគ្នាសាងសង់អគារអភិវឌ្ឍន៍ចម្រុះខ្នាតយក្សដំបូងបង្អស់មួយនៅទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមសារព័ត៌មាន Global Construction Review កាលពីពេលថ្មីៗនេះ។

គម្រោងនេះ នឹងត្រូវអភិវឌ្ឍលើផ្ទៃដីប្រមាណ ៦ហិកតា ភ្ជាប់ទៅនឹងស្ថានីយរថភ្លើង Cisauk ក្នុងសង្កាត់ Intermoda នៃតំបន់ Bumi Serpong Damai (BSD) ប្រទេសឥណ្ឌូនេស៊ី។

គម្រោងអភិវឌ្ឍន៍ដ៏ធំសម្បើមនេះ នឹងត្រូវសាងសង់ឡើងក្រោមការបណ្តាក់ទុនរួមគ្នាមួយរវាងជប៉ុន និងសិង្ហបូរី ប្រមាណ ១៥០លានដុល្លារ ដែលការដ្ឋានសាងសង់គ្រោងនឹងចាប់ផ្តើមនៅឆ្នាំ ២០២២ នេះ។

អគារអភិវឌ្ឍន៍ចម្រុះខ្នាតយក្សនេះ ត្រូវបានរចនាឡើង ដើម្បីកាត់បន្ថយការកកស្ទះពីតំបន់ Bumi Serpong Damai រហូតដល់កណ្ដាលក្រុងហ្សាការតា។

ក្រៅពីការអភិវឌ្ឍអគារ ក្រុមហ៊ុនក៏នឹងលើកកម្ពស់ផ្លូវថ្មើរជើងពីស្ថានីយ Cisauk ដោយនឹងសាងសង់ជាផ្សារទំនើប តូបលក់អាហារ និងភេសជ្ជៈនានាផងដែរ។

លើសពីនេះ ក្រុមហ៊ុន២ ផ្សេងទៀត គឺក្រុមហ៊ុន Mitbana និងក្រុមហ៊ុន Sinarmas ក៏គ្រោងនឹងបង្កើតជាលំហរបៃតងនៅលើផ្ទៃដី ១០០ ហិកតានៅក្នុងតំបន់ Bumi Serpong Damai នេះផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]