ដីឡួត៍មិនទាន់មានច្បាប់គ្រប់គ្រង ខណៈក្រសួងឲ្យប្រយ័ត្នចំពោះក្រុមហ៊ុនលើកផ្លាកលក់

ភ្នំពេញ៖ ចាប់តាំងពីមានគម្រោង​អភិវឌ្ឍន៍លំនៅដ្ឋាន​ អគារខុនដូ​ន និង​គម្រោង​ផ្សេងៗទៀតកើនឡើងជាហូរហែនៅតាមជាយរាជធានីភ្នំពេញ​ ដែលធ្វើឲ្យវិស័យដីធ្លីត្រូវបានគេ​ចាត់ទុកថាជាការវិនិយោគ​ដែលអាចផ្តល់ផលចំណេញច្រើន​ ជាពិសេសការពុះដីឡូត៍។

តែយ៉ាងណា​​ អាជីវកម្មពុះដីឡូត៍មិនទាន់មានច្បាប់គ្រងគ្រប់ច្បាស់លាសស់នៅឡើយនោះទេ​ ខណៈដែលក្រសួងដែនដី​បានប្រកាសឲ្យអ្នកទិញដីឡូត៍មានការប្រុង​ប្រយ័ត្នខ្ពស់មុនសម្រេចចិត្តវិនិយោគ ព្រោះមានជនឆ្លៀតឱកាសបោកប្រាស់កន្លងមក។

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ ឯកឧត្តម ជា សុផារ៉ា បានប្រសាសន៍ក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់លំនៅដ្ឋានខុនដូតម្លៃទាប​​ របស់ក្រុមហ៊ុនជប៉ុន Arakawa ថា​ មានក្រុមហ៊ុន​ពុះ​លក់​ដីឡូត៍មួយ​ ដែលមាន​ឈ្មោះជាង​២០ឆ្នាំ​ហើយ​ បានបោក​ប្រាស់​លុយ​ប្រជាជន​ ដោយ​យកដីគេ​មកដាក់​លក់ ​ហើយ​ចាយ ៤០០ដុល្លារ ​សម្រាប់​លើកផ្លាក​ប៉ាន់ណូ​បំភាន់ភ្នែក​។

“​ក្រុមហ៊ុនណាក៏ដោយ ឲ្យតែមានគម្រោងសាងសង់ ត្រូវធ្វើការត្រួតពិនិត្យឲ្យបានច្បាស់លាស់​ ជួនកាលគាត់គ្រាន់តែលើកប៉ានណូមួយអស់តែ៤០០ ដុល្លារ ពុះបែងចែកដីឡូតិ៍ ​ដាក់យកប្រាក់កក់ ហើយរត់ទៅបាត់” នេះបើតាមការលើកឡើងរបស់ឯកឧត្តម ជាសុផារ៉ា។

ម្យ៉ាងវិញទៀត សកម្មភាពកក្រើកនៃការធ្វើអាជីវកម្មពុះដីឡូត៍នេះ ត្រូវបានអ្នកជំនាញផ្នែកច្បាប់មើលឃើញថា ការពុះដីឡូត៍មួយចំនួនមិនបានឆ្លងកាត់នីតិវិធីត្រឹមត្រូវនៅឡើយទេ​​​ ដែលវាបង្កើតឲ្យមានហានិភ័យខ្ពស់ដល់អ្នកទិញ។​

លោកបណ្ឌិត សុក ស៊ីផាន់ណា នាយកការិយាល័យមេធាវី SokSiphana&associates និងជាសមាជិក ZICO Law ធ្លាប់បានលើកឡើងថា ការពុះដីឡូត៍លក់មួយចំនួនធ្វើឡើងដោយមិនមានការទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ចនោះទេ ដែលអាចប៉ះពាល់ដល់គម្រោងអភិវឌ្ឍទីក្រុង ឬប្លង់គោលប្រើប្រាស់ដីធ្លី ព្រោះការទិញលក់រវាងគូភាគីមិនបានឆ្លងកាត់អាជ្ញាធរមានសមត្ថកិច្ចលើគម្រោងអភិវឌ្ឍទីក្រុង ឬប្លង់គោលប្រើប្រាស់ដីធ្លីនោះទេ។​

អ្នកជំនាញច្បាប់លើវិស័យអចលនទ្រព្យរូបនេះ​ បានគូសបញ្ជាក់ថា ដើម្បីគ្រប់គ្រងអាជីវកម្មពុះដីឡូត៍ដែលកំពុងរីកចម្រើនពិសេសក្នុងរាជធានីភ្នំពេញ​ ឲ្យមានប្រសិទ្ធិភាពខ្ពស់ កម្ពុជា​គួរតែបង្កើតបទបញ្ញាតិ្តជាក់លាក់បន្ថែមពាក់ព័ន្ធនឹងការពុះដីឡូត៍នេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]