ដំណើរផ្លូវវែងឆ្ងាយទៅមុខសម្រាប់វប្បធម៌នៃការរចនាប្លង់របស់សហគមសេដ្ឋកិច្ចអាស៊ាន

ជាមួយនឹងវត្តមានរបស់សហគមសេដ្ឋកិច្ចអាស៊ាន (AEC) សេដ្ឋកិច្ចរបស់យើងកាន់តែពឹងផ្អែកលើគ្នាទៅវិញទៅមក សម្រាប់ផលិតផល និងសេវាកម្ម ហើយក្រុមហ៊ុនស្ថាបត្យកម្ម និងរចនាជាច្រើន កំពុងតែប្រកួតប្រជែងគ្នាជាលើកដំបូងនៅក្នុងទីផ្សារតំបន់។ ការអនុវត្តជាអន្ដរជាតិបានក្លាយទៅជាការពិតសម្រាប់ក្រុមហ៊ុនរចនាប្លង់។ រដ្ឋជាសមាជិកសហគមសេដ្ឋកិច្ចអាស៊ានកំពុងក្លាយជាទីតាំងដ៏រស់រវើកសម្រាប់ការពិសោធន៍ ដែលជាដំណើរការមួយដែលវប្បធម៌កាន់កាប់ទីតាំងតំបន់កណ្តាល។

ការប្រើប្រាស់ការស្រមើលស្រមៃ និងគំនិតច្នៃប្រឌិតក្នុងការផ្លាស់ប្តូរទីក្រុង គឺជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍគុណភាពជីវិតឲ្យកាន់តែល្អប្រសើរ តាមរយៈទីផ្សារអចលនទ្រព្យ និងសេដ្ឋកិច្ចទាំងមូល។ ដោយសារតែល្បឿននៃកំណើនការវិនិយោគ និងការផ្លាស់ប្តូរប្រកបដោយថាមវន្តនៃវប្បធម៍នៅក្នុងតំបន់ ការយល់ដឹងពីតម្លៃនៃការរចនាកាន់តែខ្លាំងឡើង ដោយផ្ទុយស្រឡះកាលពីពីរបីឆ្នាំមុន។ តំបន់អាស៊ីបានក្លាយជាកន្លែងដកពិសោធន៍សម្រាប់ស្ថាបត្យករ និងអ្នកគូសប្លង់។

មួយក្នុងចំណោមបញ្ហាប្រឈមធំៗដែលស្ថាបត្យករ និងអ្នកគូសប្លង់ត្រូវប្រឈមនៅពេលគេអនុវត្តគម្រោងនៅក្នុងប្រទេសអាស៊ាន នោះគឺត្រូវការយល់ដឹងពីអតិថិជន។ យើងមានបេតិកភ័ណ្ឌ និងប្រវត្តិសាស្ត្រដូចជាជនជាតិអាស៊ី តែទោះជាយ៉ាងណាមានអ្វីជាច្រើនទៀតដែលត្រូវរៀនពីគ្នាទៅវិញទៅមក ពេលដែលធ្វើការងាររចនា។

វាអាចជាបញ្ហាទាក់ទងនឹងមាត្រដ្ឋាន ការរចនា ឬការចំណាយ ឬការដែលអតិថិជនគាត់សម្លឹងរកមើលតែអ្នកគូសប្លង់ណាដែលមានកេរ្តិ៍ឈ្មោះល្បី។ វាអាចពាក់ព័ន្ទនឹងផលប្រយោជន៍ផ្នែកសេដ្ឋកិច្ច ឬភាពប្រសើរឡើងខាងសង្គម។ វាអាចពាក់ព័ន្ធនឹងលទ្ធភាពទទួលបានធនធានដែលមិនមាននៅក្នុងស្រុកដូចជា គោលការណ៍ច្បាប់ សម្ភារ និងបច្ចេកវិទ្យា ឬសូម្បីតែអ្នកជួល។ ការយល់ដឹងអំពីវប្បធម៍នៃការរចនាប្លង់របស់អតិថិជននៅអាស៊ាន ដោយមិនគិតពីកត្តាជម្រុញចិត្តរបស់ពួកគេ គឺមានភាពស្មុគស្មាញជាងការស្វែងយល់ពីអតិថិជនក្នុងស្រុក។

បណ្តាប្រទេសក្នុងសហគមសេដ្ឋកិច្ចអាស៊ាន បានឆ្លងកាត់ការផ្លាស់ប្តូរសេដ្ឋកិច្ចយ៉ាងខ្លាំងចាប់តាំងពីសហវត្សនេះ ដោយមានអត្រាកំណើនប្រចាំឆ្នាំមធ្យម ១៥,៥ភាគរយ។ ទោះជាយ៉ាងណា នៅមិនទាន់មានការលាយបញ្ចូលគ្នានូវគំរូឧស្សាហកម្មរចនាប្លង់ស្ថាបត្យកម្មនៅឡើយទេ។ យុទ្ធសាស្ត្រ និងបទពិសោធន៍នៃវប្បធម៌ និងឧស្សាហកម្មរចនាប្លង់មួយចំនួន បានចាក់ឫសនៅចុងឆ្នាំ ២០១០។ ប៉ុន្តែមួយចំនួនទៀតមិនទាន់បានចាប់ផ្តើមនៅឡើយទេ។

ទោះបីជាក្រុមហ៊ុនអភិវឌ្ឍន៍ ឬម្ចាស់អាជីវកម្មមួយចំនួនបានទទួលយកយ៉ាងលឿននូវគំនិតដែលថាការរចនាប្លង់ជាកត្តាជំរុញឲ្យផលិតផល និងសេវាកម្មមានការកើនឡើង ដែលធ្វើឲ្យពួកគេអាចបង្កើនតម្លៃបន្ថែមសម្រាប់អាជីវកម្មរបស់ពួកគេ ហើយបុគ្គលដែលប្រកបដោយគំនិតច្នៃប្រឌិតដូចជា ស្ថាបត្យករ និងអ្នករចនាប្លង់ ត្រូវការឱកាសបន្ថែមទៀតដើម្បីអនុវត្តគំនិតច្នៃប្រឌិត គំនិតរចនាប្លង់របស់ពួកគេក្នុងនាមជាវិធីមួយដើម្បីជួយផ្លាស់ប្តូរផ្នត់គំនិត និងការអនុវត្តន៍ក្នុងឧស្សាហកម្មដែលនៅជាបញ្ហាប្រឈម។

សញ្ញាណនៃគំនិតដែលថា ការរចនាជួយជម្រុញសេដ្ឋកិច្ច បានចោទជាសំណួរ និងបញ្ហាប្រឈមនៅក្នុងតំបន់ដែលកំពុងមានសេដ្ឋកិច្ចរីកចម្រើនមួយចំនួន។ ប្រវត្តិនៃការបង្កើតថ្មី និងការរចនាដែលមានលក្ខណៈជាតិដើម និងមានធនធានតម្លៃបន្ថែម ទើបតែត្រូវបានរកឃើញ ហើយការរចនាត្រូវបានគេមើលឃើញថាជាចំណុចពាក់ព័ន្ធមួយសម្រាប់ការបញ្ចប់គម្រោង ឬសេវាកម្ម។ សូម្បីតែប្រទេសមួយចំនួនដែលមានប្រវត្តិ និងមរតកនៃការចនាដ៏សម្បូរបែប នៅមិនទាន់អនុវត្តតាមគោលការណ៍ធុរកិច្ចសម័យទំនើបសម្រាប់ការរចនាប្លង់ និងការរចនាប្លង់សម្រាប់ធុរកិច្ចបានល្អនៅឡើយទេ។

បំណងប្រាថ្នាដើម្បីបង្កើនផលិតផល និងការអភិវឌ្ឍន៍ដែលមានតម្លៃបន្ថែម បានទៅកាន់បណ្តាប្រទេសដែលនាំមុខក្នុងការរចនាជាច្រើនដូចជា ប្រទេសថៃដែលជាប្រភពសំខាន់ក្នុងការនាំចេញវប្បធម៌នៃការរចនាប្លង់ស្ថាបត្យកម្ម និងពាណិជ្ជកម្ម។ ប្រទេសថៃជាប្រទេសមួយក្នុងចំណោមប្រទេសដែលនាំមុខគេក្នុងការផ្តួចផ្តើមគំនិតខាងលើ ហើយក្រុមប្រឹក្សាវិនិយោគថៃបានប្រកាសពីការផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់ឧស្សាហកម្មដែលមានការច្នៃប្រឌិត។ បើយោងតាមអង្គការ UNDP ឧស្សាហកម្មកំពុងតែពង្រីកខ្លួន ហើយសហគ្រាសថ្មីៗកំពុងតែរីកចម្រើននៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះដែរសហគ្រិនថៃជាច្រើនបានចាប់ផ្តើមចូលទៅក្នុងទីផ្សារឆ្លងស្រុក។

ចំពោះលក្ខណៈនៃការរចនានៅក្នុងបណ្តាប្រទេសអាស៊ី បញ្ហាប្រឈមមួយចំនួនស្ថិតនៅក្នុងវប្បធម៌ផ្ទាល់របស់យើង។ យើងត្រូវសម្របខ្លួនទៅនឹងបទពិសោធពិភពលោកក្នុងពាណិជ្ជកម្ម និងផលវិបាកដែលជៀសមិនរួចនៃសកលភាវូបនីយកម្ម។ ភាពមិនច្បាស់លាស់ក្នុងផ្នែកវប្បធម៌ និងការច្នៃប្រឌិត ក្លាយជាបញ្ហាប្រឈមក្នុងការមើលឆ្ពោះទៅមុខ ព្រោះថានៅក្នុងបរិបទទាំងនេះជាច្រើន សកម្មភាពវប្បធម៌ និងការរចនាប្លង់ ហាក់ត្រូវបានឲ្យតម្លៃទាប បើប្រៀបធៀបទៅនឹងចំណុចព្រួយបារម្ភសំខាន់ៗផ្សេងទៀតសម្រាប់អង្គភាពអាជីវកម្មទាំងមូល។

ក្រុមហ៊ុន និងអ្នកជំនាញផ្នែករចនាប្លង់នៅក្នុងសហគមសេដ្ឋកិច្ចអាស៊ាន នៅតែត្រូវធ្វើការរួមគ្នាឲ្យខ្លាំងថែមទៀត ដើម្បីគាំទ្រដល់បរិស្ថានដែលប្រកបដោយការច្នៃប្រឌិត នៅក្នុងការផ្លាស់ប្តូរគំនិតយោបល់ ជំនាញ និងធនធាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយការច្នៃប្រឌិតនៅក្នុងតំបន់។ យើងត្រូវស្វែងរកឱកាសបន្ថែមទៀត សម្រាប់គម្រោងរួមគ្នាដែលរួមបញ្ចូលគោលការណ៍រវាងគ្នា ទាំងម៉ូដទំនើបពេញនិយម និងស្ថាបត្យកម្ម ឬម៉ូដទំនើបពេញនិយមជាមួយស្ថាបត្យកម្ម។ យើងក៏គួរតែខិតខំប្រឹងប្រែងឲ្យខ្លាំងឆ្ពោះទៅរកការចែករំលែកចំណេះដឹង និងការបង្កើតវេទិកាជាច្រើនទៀតសម្រាប់អ្នកជំនាញ និងវិនិយោគិន។

វាជាផ្លូវដ៏វែងឆ្ងាយសម្រាប់សេដ្ឋកិច្ចរួមរបស់យើងដែលត្រូវដើរ ហើយអ្នករចនាប្លង់ក៏ត្រូវធ្វើសកម្មភាពក្នុងនាមជាអ្នកកាច់ចង្កូត ប្រកបដោយការទទួលខុសត្រូវសម្រាប់អ្នកដំណើរទាំងអស់នៅក្នុងរថយន្ដក្រុងរបស់ខ្លួនផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្បឿងខ្មែរខេរ៉កនឹងឈានជើងចូលប្រឡូកក្នុងទីផ្សារអន្តរជាតិ

រូបថតដោយ Krock ក្រុមហ៊ុនផលិតសម្ភារសំណង់នាំមុខគេនៅក្នុងប […]