ដំណោះស្រាយគុណភាពលាយបេតុងដែលអាចជ្រើសរើសបានជាមបទដ្ឋានសាកល

ដោយសារឧស្សាហកម្មសំណង់មានការកើនឡើងយ៉ាងខ្លាំងនៅទូទាំងពិភពលោក ក្រុមហ៊ុនSCHWING Stetter បានណែនាំនូវបរិក្ខារសំណង់លាយបេតុងប្រកបដោយបច្ចេកវិទ្យាជឿនលឿននិងភាពច្នៃប្រឌិតដើម្បីដោះស្រាយបញ្ហាប្រឈមលើគុណភាពបេតុង។

ក្រុមហ៊ុន SCHWING Stetter India បានចាប់ផ្តើមឡើងនៅខែមិថុនា ឆ្នាំ១៩៩៨ និងបានចាប់ផ្តើមប្រតិបត្តិការផលិតនៅឆ្នាំ១៩៩៩ ហើយវាជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុន Schwing Group of companies Germany ។

ក្រុមហ៊ុន SCHWING Stetter គឺជាអ្នកត្រួសត្រាយផ្លូវក្នុងការផលិតគ្រឿងបរិក្ខារឧបករណ៍សម្រាប់ការលាយបេតុង ការចាក់ ការដឹកជញ្ជូន និងការកែច្នៃឡើងវិញ។ ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននេះមានទីតាំងនៅទីក្រុង Herne ប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុននេះគឺជាអ្នកត្រួសត្រាយពិភពលោកនៅក្នុងការផលិតគ្រឿងបរិក្ខារឧបករណ៍សំណង់បេតុងដូចជា ម៉ាស៊ីនលាយបេតុង រថយន្តបូមបេតុង ម៉ាស៊ីនបូមបេតុង និងរថយន្តលាយបេតុង។ ក្រុមហ៊ុននេះមានមូលដ្ឋានផលិតនៅក្នុងប្រទេសចំនួន ១១ នៅជុំវិញពិភពលោក។

ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅឥណ្ឌាមានរោងចក្រផលិតលំដាប់ថ្នាក់ពិភពលោកចំនួន ៤ នៅជិតទីក្រុង Chennai ប្រទេសឥណ្ឌា ហើយមានវត្តមាននៅតាមបណ្តាប្រទេសជាច្រើនទៀតរួមទាំងទីផ្សារនៅអាស៊ីអាគ្នេយិ៍ផងដែរ។

ក្រុមហ៊ុន SCHWING Stetter India មានសាខាចំនួន ២៦ នៅទូទាំងប្រទេសឥណ្ឌា ហើយក្រុមហ៊ុននេះបំពេញនូវតម្រូវការអតិថិជនចម្រុះពីមជ្ឈមណ្ឌលរចនាលំដាប់ពិភពលោករបស់ខ្លួន។ ក្រុមហ៊ុននេះក៏បានណែនាំនូវផលិតផលបុកគ្រឹះនៅក្នុងឧស្សាហកម្មលាយបេតុងនៅឥណ្ឌាផងដែរ។ ក្រុមហ៊ុន SCHWING Stetter India ក៏មានមជ្ឈមណ្ឌលបណ្តុះបណ្តាលលំដាប់ថ្នាក់ពិភពលោកលើផ្ទៃដីទំហំ ១២ពាន់ហ្វូតការ៉េ ដែលផ្តល់នូវការបណ្តុះបណ្តាលពាក់ព័ន្ធនឹងប្រតិបត្តិការ និងការថែទាំ និងការបណ្តុះបណ្តាលអ្នកអនុវត្ត ក្នុងនាមជាកម្មវិធីអភិវឌ្ឍន៍ជំនាញផងដែរ។

ដោយសារតែកំណើនដែលមិនធ្លាប់មានពីមុនមក ក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌាមួយនេះបានប្តេជ្ញាចិត្តចំពោះមូលដ្ឋានផលិតកម្មសម្រាប់ផលិតផលសំខាន់ៗបីរបស់ខ្លួនគឺ ម៉ាស៊ីនលាយបេតុង ម៉ាស៊ីនបូមបេតុង និងរថយន្តដឹកបេតុងលាយ។

ម៉ាស៊ីនលាយបេតុង មានបីប្រភេទរួមមាន ម៉ាស៊ីនតូច ម៉ាស៊ីនចល័ត និងម៉ាស៊ីនផ្ដេក។ ម៉ាស៊ីនតូចមានម៉ូដែល CP18 (អត្រាផលិតភាព ១៨ម៉ែត្រគូប) CP30 (អត្រាផលិតភាព ៣០ម៉ែត្រគូប) និង CP45 (អត្រាផលិតភាព ៤៥ម៉ែត្រគូប)។ ម៉ាស៊ីនទាំងនេះមានរូបសណ្ឋានជាផ្កាយ សណ្ឋានជាបន្ទប់ខណ្ឌៗ និងសណ្ឋានជា in-line silo។ ចំណែកម៉ាស៊ីនផ្តេកវិញមានលក្ខណៈខុសគ្នាបន្តិច និងមានប្រភេទ H1N, H1.25N, H2N, H3N, H4N, H5 និង H6 ដែលរួមបញ្ចូលនូវបទពិសោធន៍ជាង ៧២ឆ្នាំ នៅក្នុងបច្ចេកវិទ្យាម៉ាស៊ីនលាយ។ ខុសពីប្រភេទម៉ាស៊ីនដែលបានពិព័រណ៍នាទាំងពីរខាងលើ ម៉ាស៊ីនចល័តម៉ូដែល M1, M1.25, M2.25 ដែលមានទិន្នផលផលិតចាប់ពី ៥៦ cu.m ទៅ ១០០ cu.m ក្នុងមួយម៉ោងគឺសម្រាប់អតិថិជនដែលចង់ផ្លាស់ប្តូរម៉ាស៊ីនផលិតពីកន្លែងគម្រោងសាងសង់មួយទៅកន្លែងមួយផ្សេងទៀតយ៉ាងឆាប់រហ័ស។ លើសពីនេះទៀត សម្រាប់ម៉ាស៊ីនផលិតបេតុង Stetter មានបច្ចេកទេសលាយពីរដែលអាចជួយឲ្យមានភាពដូចគ្នាយ៉ាងល្អឥតខ្ចោះដោយមានឧបករណ៍លាយរាងដូចខ្ទះនិងឧបករណ៍លាយ Twin-shaft ហើយម៉ាស៊ីនដែលផលិតដោយ SCHWING Stetter មានទិន្នផលផ្សេងៗគ្នាចាប់ពី ១៨ ទៅ ២៤០ម៉ែត្រគូបក្នុងមួយម៉ោង។

គ្រឿងបរិក្ខារឧបករណ៍ SCHWING Stetter មានវត្តមានយ៉ាងរឹងមាំនៅក្នុងវិស័យសំណង់ផ្លូវបេតុង ច្រកផ្លូវដែក សំណង់ផ្លូវដែក សំណង់អគារខ្ពស់ សំណង់រោងចក្រវារីអគ្គិសនី និងទំនប់វារីអគ្គីសនី និងការសាងសង់ផ្នែកប្រព័ន្ធទឹក និងថាមពលនៅក្នុងគម្រោងអចលនទ្រព្យ។ វាក៏មានផងដែរនៅក្នុងគម្រោងថាមពលជាច្រើនដូចជាកន្លែងថាមពលកំដៅ កន្លែងថាមពលនុយក្លេអ៊ែរ កន្លែងថាមពលព្រះអាទិត្យ និងឧស្ម័ន និងកន្លែងថាមពលខ្យល់។ វាផ្តោតជាចម្បងសម្រាប់អ្នកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធប៉ុន្តែ ក៏ដើរតួជាអ្នកផ្គត់ផ្គង់ផលិតផលគ្រឿងបរិក្ខារឧបករណ៍ដើម (OEM) ដល់ក្រុមហ៊ុនស៊ីម៉ងតិ៍ជាច្រើនដែលលក់បេតុងលាយស្រេច។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើមានអ្វីថ្មីក្នុង iTwin Engage?​ ជួយម្ចាស់គម្រោងពង្រឹងការគ្រប់គ្រងសំណង់ដូចម្ដេច?

ក្រុមហ៊ុន Bentley Systems កំពុងជួយក្រុមហ៊ុនសំណង់ជាច្រើន […]

រោងចក្រផលិតរថយន្តធំបំផុតមួយប្រចាំសហព័ន្ធរុស្ស៊ី សម្លឹងមើលឱកាសវិនិយោគមកកាន់ប្រទេសកម្ពុជា

ក្រុមហ៊ុន និងរោងចក្រផលិតរថយន្តដ៏ធំបំផុតមួយប្រចាំសហព័ន្ធ […]

ក្រុមហ៊ុនមួយមកវិនិយោគលើផ្ទៃដី ៥ពាន់ហិកតា ដើម្បីសង់រោងចក្រអគ្គិសនី និងជីនៅខេត្តពោធិ៍សាត់

ដោយរួមបញ្ចូលគ្នានូវការផលិតថាមពលជីវម៉ាសស្អាត និងថាមពលព្រ […]

សហគ្រាសចិនជាង១០០ស្ថាប័ន មានបំណងវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅកម្ពុជា

តំណាងសហគ្រាសមកពីសាធារណរដ្ឋប្រជាមានិតចិនប្រមាណជាង ១០០ស្ថ […]

Italferr អភិវឌ្ឍផ្លូវដែកតម្លៃ ១២,៧ ពាន់លានអឺរ៉ូ នៅកោះស៊ីស៊ីលី ដោយប្រើបច្ចេកវិទ្យាថ្មីនេះ

ក្រុមហ៊ុន Italferr កំពុងប្រើប្រាស់បច្ចេកវិទ្យាវិស្វកម្ម […]