តភ្ជាប់ក្តីសង្ឃឹមសម្រាប់សិស្សសាលាដែលធ្លាប់តែធ្វើដំណើរឆ្លងកាត់ដោយទូកចម្លង៖ វឌ្ឍនភាពនៃការស្ថាបនាស្ពានស្ទឹងឆ្វេងក្នុងខេត្តកំពង់ចាម

ក្រសួងសាធារណការ និងដឹកជញ្ជូន ជម្រុញការសាងសង់ស្ពានបេតុងប្រវែង ៨៤ ម៉ែត្រ ដំណាក់កាលទី ២ ដើម្បីធានាការធ្វើដំណើរដោយសុវត្ថិភាពក្នុងរដូវទឹកជំនន់។

គម្រោងស្ថាបនាស្ពានស្ទឹងឆ្វេងសម្រេចបាននូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ខណៈដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះពិនិត្យបច្ចេកទេសយ៉ាងដិតដល់លើការអនុវត្តបទដ្ឋានបច្ចេកទេស និងនិងសម្ទុះការងារ។ នាថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២៦ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ បានដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពការងារក្នុងដំណាក់កាលទី ២ នៃស្ពានដែលតភ្ជាប់រវាងស្រុកបាធាយ និងស្រុកកងមាស។ ស្ពានបេតុងអាមេដែលមានប្រវែង ៨៤ ម៉ែត្រ និងទទឹង ១០ ម៉ែត្រនេះ ត្រូវបានសាងសង់ឡើងដើម្បីជំនួសឱ្យការធ្វើដំណើរដ៏លំបាកនាពេលកន្លងមក និងផ្ដល់នូវដំណោះស្រាយប្រកបដោយសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។

គម្រោងស្ពានស្ទឹងឆ្វេងនេះ ត្រូវបានសាងសង់ឡើងក្នុងគោលបំណងឆ្លើយតបទៅនឹងការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្សដែលធ្លាប់តែធ្វើដំណើរតាមទូកដើម្បីទៅសាលារៀនក្នុងរដូវវស្សា។ ស្ពាននេះនឹងជួយលើកកម្ពស់អត្រាទៅរៀនរបស់សិស្ស និងកាត់បន្ថយគ្រោះថ្នាក់នានាដែលកើតឡើងពីការធ្វើដំណើរតាមទឹក។ ដោយធានាបានការធ្វើដំណើរឆ្លងកាត់គ្រប់រដូរកាលពេលមួយឆ្នាំ ក្រៅពីតួស្ពាន គម្រោងនេះក៏រួមបញ្ចូលផងដែរនូវការស្ថាបនាផ្លូវតភ្ជាប់សងខាងស្ពានប្រភេទ DBST ប្រវែង ២៨៧ ម៉ែត្រ ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍ឱ្យកាន់តែរលូន។

សមិទ្ធផលនេះឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាសេនាធិការក្នុងការអនុវត្ត និងរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នៅតាមតំបន់ជនបទ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចក្នុងតំបន់។ ក្នុងអំឡុងពេលចុះពិនិត្យ ក្រុមការងារបច្ចេកទេសបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការធានាឱ្យរាល់បទដ្ឋានបច្ចេកទេសសំណង់មានគុណភាពខ្ពស់ អាចប្រើប្រាស់បានយូរអង្វែង។

គួររំឭកផងដែរ គម្រោងសាងសង់ស្ពានស្ទឹងឆ្វេងនេះ ទទួលអនុវត្តការងារសាងសង់ដោយផ្ទាល់ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាមដោយផ្ទាល់ ដែលទំហំទឹកប្រាក់ចំណាយសម្រាប់ការសាងសង់ និងវឌ្ឍនភាពការងារសម្រេចបានមិនមានបញ្ជាក់ក្នុងដំណើរចុះពិនិត្យនោះទេ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]