តម្រងខ្យល់ថ្មីបំផុតរបស់ក្រុមហ៊ុន Mitsubishi កំពុងតែនាំមុខក្នុងឧស្សាហកម្ម
ចាប់តាំងពីពិធីសារទីក្រុងម៉ុងរ៉េអាល់ (Montreal) ស្តីពីសារធាតុធ្វើឲ្យខូចស្រទាប់អូហ្សូន បានចូលជាធរមានក្នុងឆ្នាំ ១៩៨៩ មក ក្រុមហ៊ុន Mitsubishi បានយល់ព្រមកាត់បន្ថយការផលិត និងការប្រើប្រាស់សារធាតុបំផ្លាញស្រទាប់អូហ្សូន ព្រមទាំងបង្កើតនូវហ្គាសម៉ាស៊ីនត្រជាក់បៃតង ដែលបច្ចុប្បន្នកំពុងតែឈានមុខគេនៅក្នុងផលិតផលម៉ាស៊ីនត្រជាក់បៃតង។
ជាមួយនឹងការដាក់បង្ហាញនូវហ្គាសម៉ាស៊ីនត្រជាក់ R410A នៅក្នុងគ្រប់ផលិតផលម៉ាស៊ីនត្រជាក់ទាំងអស់របស់ក្រុមហ៊ុន Mitsubishi ឥឡូវនេះអ្នកប្រើប្រាស់ទាំងអស់អាចទទួលបាននូវអត្ថប្រយោជន៍ពីការរួមបញ្ចូលគ្នានៃតម្រងម៉ាស៊ីនទាំងបីក្នុងផលិតផលតែមួយ ឧទាហរណ៍ តម្រងម៉ាស៊ីនបំបាត់ធាតុធ្វើឲ្យប្រតិកម្ម (Allergen Clear Filter) តម្រងម៉ាស៊ីនអង់ស៊ីមធម្មជាតិ (Natural Enzyme Filter) និងតម្រងម៉ាស៊ីនប្រើថាមពលព្រះអាទិត្យ Natural Solar Filter។
តម្រងម៉ាស៊ីនបំបាត់ធាតុធ្វើឲ្យប្រតិកម្ម (Allergen Clear Filter) គឺជាបច្ចេកវិទ្យាដើម និងតែមួយគត់ដើម្បីគ្រប់គ្រងសីតុណ្ហភាព និងសំណើមសម្រាប់សារធាតុធ្វើឲ្យប្រតិកម្មដែលអកម្ម។ តម្រងម៉ាស៊ីននេះបំបែកនូវលំអង សត្វចៃ និងធាតុតែធ្វើឲ្យប្រតិកម្ម ដែលរស់នៅលើស្បែកឆ្មាជាដើម ហើយបំផ្លាញនូវសារធាតុទាំងនោះចេញ។ ការសម្ងាត់នៃការបំផ្លាញនេះ គឺការផ្សំបញ្ចូលគ្នានៃអង់ស៊ីម-អ៊ុយរ៉េ ហើយវាមិនត្រឹមតែកំចាត់នូវសារធាតុដែលធ្វើឲ្យប្រតិកម្មប៉ុណ្ណោះទេ តែថែមទាំកំចាត់នូវគ្រប់ប្រភេទនៃបាក់តេរី ផ្សិត និងវីរុសផងដែរ។ បើទោះបីជាសារធាតុធ្វើឲ្យប្រតិកម្ម និងបាក់តេរីទាំងនោះ ហោះហើរចេញពីតម្រងក៏ដោយ ក៏ពួកវាត្រូវបានធ្វើឲ្យអសកម្មរួចហើយ ដូច្នេះខ្យល់នៅក្នុងបន្ទប់របស់អ្នកនៅតែស្រស់ស្រាយដដែល។
តម្រងម៉ាស៊ីនអង់ស៊ីមធម្មជាតិ (Natural Enzyme Filter) គឺជាបច្ចេកវិទ្យាថ្មីបំផុតនៅក្នុងប្រវត្តិសាស្ត្រម៉ាស៊ីនត្រជាក់ ដែលធានាថាមានខ្យល់នៅក្នុងបន្ទប់តែងតែបរិសុទ្ធ។ អង់ស៊ីមដែលប្រើនៅក្នុងតម្រងម៉ាស៊ីនទាំងនេះកើតឡើងពីធម្មជាតិ ហើយវាធ្វើការវាយប្រហារកោសិការបស់សរីរាង្គតូចៗដែលនៅជាប់លើតម្រង និងធ្វើការបំផ្លាញពួកវា។ ដើម្បីធ្វើដូច្នេះបាន វាមានកម្លាំងសម្លាប់មេរោគ ដែលជួយកាត់បន្ថយប្រកបដោយប្រសិទ្ធភាពនូវការកើតឡើងនៃផ្សិត និងបាក់តេរី។ តម្រងម៉ាស៊ីនអង់ស៊ីមធម្មជាតិនេះ នឹងធ្វើការសម្អាតខ្យល់ដែលឆ្លងកាត់វា ដើម្បីរក្សាខ្យល់នៅក្នុងបន្ទប់ឲ្យស្អាត និងមានសុវត្ថិភាព។
តម្រងម៉ាស៊ីនប្រើថាមពលព្រះអាទិត្យ Natural Solar Filter រក្សាខ្យល់ឲ្យនៅស្រស់ស្រាយដោយវាបំបាត់ក្លិននៃម៉ូលេគុលដែលមានក្លិនអាក្រក់។ សមត្ថភាពក្នុងការបំបាត់ក្លិននៃតម្រងនេះ អាចស្ដារឡើងវិញបានយ៉ាងងាយស្រួល ដោយគ្រាន់តែលាងសំអាត និងដាក់វាឲ្យត្រូវពន្លឺព្រះអាទិត្យ។ ឥឡូវ បច្ចេកវិទ្យានាំមុខគេនេះ អាចរកបាននៅក្នុងប្រទេសកម្ពុជា តាមរយៈការចែកចាយដោយក្រុមហ៊ុន HSC Décor Center ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សម្ភារសំណង់នានាដែលមានការទទួលស្គាល់លើពិភពលោក ព្រមទាំងផលិតផលគ្រឿងបន្ទប់ទឹកម៉ាកល្បីៗនៅក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន Kansai Paint, Linax និងម៉ាស៊ីនត្រជាក់ Mitsubishi ជាដើម។
បច្ចុប្បន្ននេះ ក្រុមហ៊ុន HSC ធ្វើការផ្គត់ផ្គង់នូវផលិតផលម៉ាស៊ីនត្រជាក់ជាច្រើនប្រភេទ របស់ក្រុមហ៊ុន Mitsubishi ដូចជា ម៉ាស៊ីនត្រជាក់ប្រភេទ Split Unit និងប្រភេទ Centralized System (VRF) សម្រាប់អគារពាណិជ្ជកម្ម។ ជាមួយគ្នានេះដែរ បច្ចុប្បន្ននេះ អតិថិជនរបស់ក្រុមហ៊ុន Mitsubishi មានទាំងប្រជាជនធម្មតាតាមលំនៅឋាន សណ្ឋាគារ ការិយាល័យពាណិជ្ជកម្ម និងអគាររដ្ឋាភិបាល។
- Video Advertisement -