តម្លៃជួលផ្ទៃក្រឡាក្នុងផ្សារទំនើបនៅឆ្នាំ២០១៩នឹងធ្លាក់ចុះ

កំណើនផ្សារទំនើបនៅរាជធានីភ្នំពេញក្នុងឆ្នាំ ២០១៩ នឹងធ្វើឲ្យតម្លៃជួលផ្ទៃក្រឡាមានការប្រកួតប្រជែងកាន់តែខ្លាំង ដែលនេះនឹងធ្វើឲ្យតម្លៃមានការធ្លាក់ចុះ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន CBRE Cambodia បានព្យាករណ៍ថា ក្នុងឆ្នាំ ២០១៩នេះ តម្លៃជួលផ្ទៃក្រឡាក្នុងទីផ្សារលក់រាយឬផ្សារទំនើបគឺនឹងមានការធ្លាក់ចុះ ដោយសារមានការបន្ថែមការផ្គត់ផ្គង់ពីផ្សារទំនើបផូឌៀម(ជាផ្សារស្ថិតក្នុងអគារឬគម្រោងណាមួយ) មានចំនួន១១៦.៦ ភាគរយ និងផ្សារទំនើបបែបសហគមន៍ ចំនួន១២៦.៣ ភាគរយ និងផ្សារទំនើបធំៗចំនួន ២៦.៤ ភាគរយ។

ការកើនឡើងនៃការផ្គត់ផ្គង់ទាំងនេះ គឺនឹងធ្វើឲ្យទីផ្សារលក់រាយមានផ្ទៃក្រឡាជួលរហូតដល់ទៅ ៣៧៥,០០០ ម៉ែត្រការ៉េក្នុងឆ្នាំ ២០១៩នេះ ដែលជំរុញដោយផ្សារទំនើបបួនប្រភេទរួមមាន៖ មជ្ឈមណ្ឌលបែបផ្សារទំនើបដែលភាគច្រើនមានតែហាងលក់ទំនិញ ផ្សារទំនើបបែបសហគមន៍ ផ្សារទំនើបធំៗ និងផ្សារទំនើបផូឌៀម។

ក្នុងនោះដែរ តម្លៃជួលផ្ទៃក្រឡាក្នុងទីផ្សារលក់រាយសម្រាប់ផ្សារទំនើបបែបសហគមន៍គឺនឹងធ្លាក់មកប្រមាណជា ២៦.៨ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ហើយផ្សារទំនើបបែបសហគមន៍នេះទៀតសោត គឺនឹងមានការប្រកួតប្រជែងខ្លាំងជាងផ្សារទំនើបប្រភេទផ្សេងៗទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]