តម្លៃដីធ្លីនៅតំបន់ខ្លះក្នុងខេត្តព្រះសីហនុនៅតែរក្សាបានការហក់ឡើងខ្ពស់ជាងគេ

តម្លៃដីធ្លីនៅក្នុងតំបន់ខ្លះក្នុងខេត្តព្រះសីហនុនៅតែរក្សាបានការហក់ឡើងយ៉ាងខ្លាំងរហូតដល់ជាង៩០ភាគរយក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០១៩ នោះគឺសង្កាត់ ៣ និងជាង ៦៤.៥ភាគរយសម្រាប់សង្កាត់ ១ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុនអចលនទ្រព្យ Key Real Estate កាលពីពេលថ្មីៗនេះ។

ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងខេត្តព្រះសីហនុ តម្លៃដីធ្លីក្នុងសង្កាត់៣បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ ២០១៩ បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨ ដោយបានកើនឡើង៩០.៩ភាគរយ ពីតម្លៃជាង ៨០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ដល់ជាង ១,៦០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

ចំពោះសង្កាត់១វិញ តម្លៃមានការប្រែប្រួលពីជាង ២០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងឆ្នាំ២០១៨ ដល់ទៅជាង ៤០០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ក្នុងឆ្នាំ ២០១៩ ដែលនេះ គឺប្រែប្រួលប្រមាណជា ៦៤.៥ភាគរយ។

បើទោះបីជារក្សាបានតម្លៃខ្ពស់ជាងគេក្នុងចំណោមសង្កាត់ទាំងអស់ក៏ពិតមែន តែតម្លៃដីក្នុងសង្កាត់២ មានការកើនឡើងត្រឹម១៥.២ភាគរយពីតម្លៃជាង ១,៦០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េទៅជាង ១,៨០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ។

រីឯសង្កាត់ ៤ វិញគឺមានការប្រែប្រួល ៥.៩ ភាគរយ ពីតម្លៃជាង ១,២០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ ទៅជាង ១,៤០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។

ក្រៅពីខេត្តព្រះសីហនុ តម្លៃដីធ្លីក្នុងរាជធានីភ្នំពេញបានកើនឡើងខ្ពស់បំផុត គឺចំនួន ២៧.៣ ភាគរយ សម្រាប់ដីក្នុងតំបន់ខណ្ឌព្រែកភ្នៅ និងខេត្តសៀបរាបវិញបានកើនឡើងខ្ពស់បំផុត ២០ ភាគរយ សម្រាប់តំបន់ I។

សូមមើលតារាងខាងក្រោមសម្រាប់ព័ត៌មានលម្អិត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការតភ្ជាប់ទិន្នន័យក្រោមដី និងគ្រប់វិស័យ៖ របៀបដែលក្រុមហ៊ុន Bentley Systems កំពុងធ្វើបដិវត្តន៍កិច្ចសហការលើហេដ្ឋារចនាសម្ព័ន្ធ

ជាប្រពៃណី ទិន្នន័យហេដ្ឋារចនាសម្ព័ន្ធតែងតែរាយប៉ាយ និងដាច […]

ក្រសួងពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រជាមួយ CRDC និង CIDCA លើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវដែក

ភាពជាដៃគូអភិវឌ្ឍន៍ជាមួយប្រទេសចិនក្នុងការជំរុញការតភ្ជាប់ […]

ក្រសួងរៀបចំដែនដី បង្ហាញសមិទ្ធផលការងារតាមយុទ្ធសាស្ត្រសមរភូមិទាំងប្រាំពីរ ដើម្បីទទួលបានការគាំទ្រពីរដ្ឋសភា

ការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកកម្ពស់សោភ័ណភាពទីក្រុង ស […]

របៀបដែលក្រុមហ៊ុន Bentley Systems កំពុងជំរុញបដិវត្តន៍បញ្ញាសប្បនិម្មិត (AI)

ខណៈដែលការអភិវឌ្ឍទីក្រុងសកលរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រ […]

វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់ប្រកបដោយចីរភាព

ការលើកកម្ពស់សក្តានុពល និងការសម្រួលដល់ការទទួលបានទុនបង្វិ […]

ជប៉ុនផ្ដល់ ២០០លានដុល្លារដល់កម្ពុជា ជួយដល់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ចនិងការផ្គត់ផ្គង់ថាមពល

ជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ២០០លានដុល្លារ ដល់កម្ពុជា […]