តម្លៃដីធ្លីនៅភ្នំពេញក្នុងឆ្នាំ ២០១៨ ព្យាករណ៍ថានឹងធ្លាក់ចុះ

យោងតាមការស្ទង់មតិដែលធ្វើឡើងដោយក្រុមហ៊ុន Key Estate Co. Ltd តម្លៃដីនៅភ្នំពេញទំនងជានឹងធ្លាក់ចុះពី២ ទៅ ៥ភាគរយ ដោយសារតែកត្តាសេដ្ឋកិច្ចនិងនយោបាយ។

លោក សន សៀប ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Key Estate Co. , Ltd. និងជាអ្នកវិភាគអចលនទ្រព្យម្នាក់នៅកម្ពុជាបានមានប្រសាសន៍ថា៖ “ជាទូទៅក្នុងអំឡុងពេលជិតបោះឆ្នោតអ្នកវិនិយោគមិនទាន់ចង់បណ្ដាក់ទុន ឬធ្វើអ្វីច្រើនទេ។ ពួកគេចង់រង់ចាំមើលអ្វីដែលនឹងកើតឡើងបន្ទាប់ពីការបោះឆ្នោតសិន” ។

“ទោះជាយ៉ាងណាបន្ទាប់ពីការបោះឆ្នោតតម្លៃដីឬតម្លៃអចលនទ្រព្យទាំងមូល រំពឹងថានឹងកើនឡើងជាថ្មីម្តងទៀតហើយវានឹងកាន់តែប្រសើរឡើង” លោកសនសៀប បានបន្ត៖

ការបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខនេះមិនមែនជាកត្តាតែមួយទេ ប៉ុន្តែបញ្ហាសេដ្ឋកិច្ចក្នុងតំបន់ក៏ដូចជាបញ្ហាសេដ្ឋកិច្ចពិភពលោកក៏ជាកត្តាដែលនាំឱ្យតម្លៃដីធ្លីមានការធ្លាក់ចុះដែរ។

“បើផ្ដោតទៅលើប្រទេសកម្ពុជាសេដ្ឋកិច្ចប្រទេសយើងគឺចាត់ទុកថាល្អ ពុំមានបញ្ហាទេ។ ការព្យាករណ៍នៃកំណើន ផលិតផលក្នុងស្រុកសរុប ឬ GDP សម្រាប់ឆ្នាំនេះមានដល់ទៅ ៧ភាគរយ។ ប៉ុន្តែសេដ្ឋកិច្ចក្នុងតំបន់និងសេដ្ឋកិច្ចពិភពលោកទាំងមូលគឺជាមូលហេតុចំបង” លោកសនសៀប បានមានប្រសាសន៍ ៖

លោកបានបន្តទៀតថា៖ “ដោយសារសេដ្ឋកិច្ចរបស់ពួកគេកំពុងប្រឈមនឹងបញ្ហា នៅពេលនេះអ្នកវិនិយោគមានភាពស្ទាក់ស្ទើក្នុងការវិនិយោគ រើសទីតាំងវិនិយោគដោយម៉ត់ចត់ ឬ ផ្អាកការវិនិយោគសិនក្នុងអំឡុងពេលនេះ”

ទាក់ទងនឹងតម្លៃដីធ្លីបច្ចុប្បន្ននៅរាជធានីភ្នំពេញការស្ទង់មតិមួយបានបង្ហាញថានៅឆ្នាំ ២០១៧ ខណ្ឌដូនពេញជាខណ្ឌដែលមានតម្លៃដីខ្ពស់ជាងគេ បន្ទាប់មក ខណ្ឌ៧មករា ខណ្ឌចំការមន ខណ្ឌទួលគោក ខ័ណ្ឌមានជ័យ ខណ្ឌឫស្សីកែវ ខណ្ឌសែនសុខ ខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌព្រែកព្នៅ។

តម្លៃខ្ពស់បំផុតគឺរហូតដល់ ៦.០០០ ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េសម្រាប់ការប្រើប្រាស់ក្នុងវិស័យពាណិជ្ជកម្ម និង ៤.០០០ ដុល្លារអាមេរិក សម្រាប់ការប្រើប្រាស់សំរាប់លំនៅដ្ឋាន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន កំពុងកំណត់អាទិភាពស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវដែក និងសិក្សាអំពីប្រព័ន្ធផ្លូវដែកក្នុងទីក្រុង

កម្ពុជា-ជប៉ុន បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីកំណត់អាទ […]

ទំនិញរបស់កម្ពុជា បាននាំចេញទៅកាន់ទីផ្សារ ១៧៧ប្រទេស កើនជិត ៣៥ពាន់លានដុល្លារ

ការនាំចេញទំនិញរបស់កម្ពុជា ត្រូវបានពង្រីកនាំចេញទៅប្រទេសច […]

កម្ពុជា-នូវែលសេឡង់ ប្តេជ្ញាពង្រីកទំនាក់ទំនងលើវិស័យសក្តានុពលឱ្យកាន់តែខ្លាំងថែមទៀត

នៅក្នុងកិច្ចពិភាក្សាកម្រិតខ្ពស់ជាមួយនាយករដ្ឋមន្ត្រី សម្ […]