តម្លៃដីនៅព្រះសីហនុកើនឡើងបន្ទាប់ពីមានពាក្យចចាមរាមនៃការវិនិយោគរបស់ក្រុមហ៊ុនមហាសាល

តម្លៃដីនៅក្រុងព្រះសីហនុនាពេលបច្ចុប្បន្នមានការកើនឡើងខ្លាំង បន្ទាប់ពីមានពាក្យចចាមអារ៉ាមមួយដែលថាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់មហាសេដ្ឋី Jack Ma មកបណ្តាក់ទុនវិនិយោគនៅឆ្នេរអូរត្រេះ។

ខណៈពេលដែលវិនិយោគិនចិនសម្លឹងឃើញឱកាសក្នុងការវិនិយោគលើវិស័យដីធ្លី សណ្ឋាគារ អគារខុនដូ និងគម្រោងអភិវឌ្ឍជាច្រើនផ្សេងទៀត ដើម្បីប្រែក្លាយតំបន់មួយនេះជាកាស៊ីណូ និងកន្លែងកំសាន្ត ដោយតម្លៃដីក៏មានកើនឡើងបន្ទាប់ពីមានការរាលដាលនៃពាក្យចចាមរាមនេះ។

ព័ត៌មានចចាមអារ៉ាមនេះបានលេចឮយ៉ាងច្បាស់នៅឆ្នេរអូត្រេះ ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba ទិញដីនៅឆ្នេរអូត្រេះទាំងមូល។ មិនយូរប៉ុន្មាន ព័ត៌មាននេះក៏ត្រូវបានច្រានចោលដោយតំណាងក្រុមហ៊ុន Alibaba។

តែយ៉ាងណា ព័ត៌មានចចាមអារ៉ាមនេះ បានធ្វើឲ្យតម្លៃដីបានកើនឡើង ១៥០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ពោលគឺតម្លៃដីក្នុងមួយម៉ែត្រការ៉េលក់ក្នុងតម្លៃ ៣៥០ដុល្លារ កើនរហូតដល់ ៥០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]

ក្រុមហ៊ុនចំនួន ១២ ចុះកិច្ចព្រមព្រៀងបោះទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយនៅខេត្តកំពត

ក្រុមហ៊ុនចំនួន ១២ បានចុះកិច្ចព្រមព្រៀងចូលរួមបណ្តាក់ទុនវ […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]