តើកម្មវិធី OpenBridge Designer ឆ្នាំ 2025 មានអ្វីថ្មីខ្លះ?

ក្រុមហ៊ុន Bentley ថ្មីៗនេះបានធ្វើទំនើបកម្មដំឡើងសេរីកម្មវិធី OpenBridge Designer 2025 ដើម្បីធ្វើឱ្យកម្មវិធីកាន់តែងាយស្រួលប្រើ ប៉ុន្តែកាន់តែមានប្រសិទ្ធភាពជាងមុន ក្នុងគោលបំណងធ្វើឱ្យការងារស្មុគស្មាញក្លាយជាងាយ។

កម្មវិធីមានចំណុចផ្លាស់ប្ដូរសំខាន់ 4 ចំណុចធំៗ ដែលនឹងជួយង្កើនភាពត្រឹមត្រូវនៃគំរូប្លង់ ខណៈក៏ជួយឱ្យលំហូរការងារសម្រាប់គ្រប់ផ្នែកកាន់តែរលូន។

OpenBridge Designer 2025 ផ្តោតលើការផ្តល់ដំណោះស្រាយដ៏ទូលំទូលាយ និងមានប្រសិទ្ធភាពជាងមុនសម្រាប់វិស្វករ អ្នករៀបចំសេចក្តីព្រាង និងក្រុមការងារពហុជំនាញ។ ការកែលម្អសំខាន់ៗរួមមាន៖

សមត្ថភាពរចនាគំរូប្លង់ស្ពានដែលប្រើគ្រោងជាបំពង់ដែក ៖ កម្មវិធីបច្ចុប្បន្នអាចបង្កើតគំរូប្លង់ស្ពានដែលធ្វើសមាសធាតុដែកដែលស្មុគស្មាញ ដូចជាស្ពានដែលមានស៊ុមជាដែកជាដើម។ កម្មវិធីនេះក៏ជួយលុបបំបាត់ការដោះស្រាយដោយដៃ ដែលជួយកាត់បន្ថយកំហុស និងសន្សំសំចៃពេលវេលានៃការរចនាហេដ្ឋារចនាសម្ព័ន្ធដែកដែលស្មុគស្មាញ។

LEAP Bridge Steel line girder analysis

ការជួយឱ្យលំហូរការងារកាន់តែមានភាពបត់បែនខ្ពស់៖ ដើម្បីសម្របទៅនឹងក្រុមរចនាចម្រុះ ការធ្វើបច្ចុប្បន្នភាពឆ្នាំ 2025 នៃកម្មវិធី OpenBridge Modeler នេះជួយឱ្យអ្នកប្រើប្រាស់ការធ្វើការងារក្នុងប្រព័ន្ធតែមួយដែលរួមបញ្ចូលគ្រប់យ៉ាង ។ លើសពីនេះ លំហូរការងារ 2D/3D គឺដូចពិតជាងមុន ដែលធ្វើឱ្យដំណើរការរចនារលូន និងអាចបត់បែនបានកាន់តែច្រើន។

Visualize Your Bridge Designs in the Real World using Google Maps

ការវិភាគដែលកាន់ប្រសើរឡើង៖ ការតភ្ជាប់រវាងគំរូប្លង់នៅការដ្ឋានពិត និងគំរូក្នុងប្រព័ន្ធកុំព្យូទ័រ គឺការតែស្អិតរមួត ដែលធ្វើឱ្យការងារនៅការដ្ឋាន និងគំរូភ្លោះគឺស្ទើរដូចគ្នា 100%។ លើសពីនេះ​ ទិន្នន័យនានាត្រូវបានវិភាគបានប្រសើរជាងមុន ដោយការផ្ទេរទិន្នន័យគឺកាន់តែដ៏រឹងមាំពិសេសទាក់ទងនឹងទិន្នន័យសមាសធាតុដែលស្មុគស្មាញ។

LEAP Bridge Concrete 3D model

លើសពីនេះកម្មវិធី OpenBridge Designer 2025 នឹងអាចប្រើរួមជាមួយ ឬបញ្ចូលក្នុងកម្មវិធីផ្សេងៗទៀតដូចជា OpenBridge Modeler, LEAP Bridge Concrete, LEAP Bridge Steel និងកំណែ RM Bridge ទាំងអស់ ដើម្បីការការរចនា និងការវិភាគកាន់តែស៊ីជម្រៅ។

ក្រុមហ៊ុនក៏បញ្ជាក់ផងដែរថា ការធ្វើបច្ចុប្បន្នទាំងនេះត្រូវបានរចនាឡើងដើម្បីបង្កើនប្រសិទ្ធភាពការរចនា និងគ្រប់គ្រងគម្រោង ក៏ដូចជាជួយក្រុមការងារសាងសង់ស្ពានឱ្យធ្វើការសម្រេចចិត្តឱ្យកាន់តែប្រសើរ ខណៈក៏ពង្រឹងសុវត្ថិភាពផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើអាមេរិកប្រើបច្ចេកវិទ្យាអ្វីដើម្បីសង់សួនច្បារលើអាកាសខ្នាតយក្សនៅទីក្រុង Philadelphia

ក្រុមហ៊ុនវិស្វកម្ម Pennoni កំពុងផ្លាស់ប្តូររូបរាងតំបន់ម […]

មកស្គាល់ពីកម្មវិធី ៥ ដែលត្រូវបានប្រើដើម្បីសង់គម្រោងខ្នាតយក្សមួយនៅឥណ្ឌា

ក្រុមហ៊ុនសាជីវកម្មផ្លូវដែកក្រោមដីដេលី (DMRC) ថ្មីៗនេះបា […]

Bentley បើកវគ្គបណ្តុះបណ្តាលរបៀបប្រើប្រាស់កម្មវិធី OpenRoads និង OpenBridge

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផលិតកម្មវិធីវិស […]

តើវគ្គអប់រំសំណង់ឌីជីថល Bentley Premier Scholar ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?

ក្រុមហ៊ុន Bentley កំពុងរៀបចំវគ្គសិក្សាមួយឈ្មោះថា Bentle […]

តើចិនប្រើកម្មវិធីវិស្វកម្មឌីជីថលអ្វីខ្លះ ដើម្បីត្រៀមផែនការផ្លូវល្បឿនលឿនភ្នំពេញ-បាវិត?

ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) បាន និងកំពុង […]