តើមានអ្វីពិសេសនៅក្រោយកម្មវិធី OpenBridge Designer? មិនមែនគ្រាន់តែជាកូដនោះទេ

អ្នកជំនាញពីក្រុមហ៊ុន Bentley កាលពីថ្មីៗ បានលើកឡើងថាកម្មវិធីវិស្វកម្មឌីជីថល មិនមែនគ្រាន់តែជាការសរសេរកូដប៉ុណ្ណោះទេ ប៉ុន្តែជាការបម្លែងចំណេះដឹងផ្នែកវិស្វកម្មដែលបានបង្កើតឡើងអស់ជាច្រើនឆ្នាំ ទៅជាលំហូរការងារ ដែលវិស្វករអាចប្រើប្រាស់ដោយទំនុកចិត្តសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

អ្នកជំនាញក៏បានលើកយកពីឧទាហរណ៍នៃកម្មវិធី OpenBridge Designer យកមកពិភាក្សា ដោយបង្ហាញពីអត្ថប្រយោជន៍ និងដំណោះស្រាយដែលកម្មវិធីផ្ដល់ឱ្យទៅកាន់វិស្វករ។

ជាក់ស្ដែង កម្មវិធី OpenBridge Designer ត្រូវបានបង្កើតឡើងដើម្បីឱ្យក្រុមអ្នកជំនាញចម្រុះវិស័យធ្វើការរួមគ្នាបានដោយរលូន ពិសេសទាក់ទងនឹងការងាររចនាស្ពាន និងវិភាគរចនាសម្ព័ន្ធ។

កម្មវិធីនេះជួយឱ្យវិស្វករស្ពាន អ្នកគ្រប់គ្រងផលិតផល ស្ថាបត្យករកម្មវិធី និងអ្នកអភិវឌ្ឍន៍ អាចបានធ្វើការរួមគ្នាដើម្បីផ្ទៀងផ្ទាត់គោលគំនិតផ្នែកវិស្វកម្ម មុនពេលចាប់ផ្តើមសរសេរកូដ។

ជំនួសឱ្យការផ្តោតលើការរចនាចំណុចប្រទាក់ ក្រុមការងារបានពិភាក្សាលម្អិតអំពីទ្រង់ទ្រាយរចនាសម្ព័ន្ធ លំហូរការងាររចនា ស្តង់ដារ និងបទប្បញ្ញត្តិ ព្រមទាំងការរួមបញ្ចូលទិន្នន័យ ដើម្បីធានាថាមុខងារថ្មីៗគឺអាចប្រើបានក្នុងការដ្ឋានជាក់ស្ដែង។ នេះគឺជាចំណុចពិសេសមួយរបស់កម្មវិធីនេះ។

ពីឆ្វេងទៅស្តាំ៖ Anamaria Rusu វិស្វករ​ផ្នែក​សូហ្វវែរ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន Bridge; Elvis Tincu អ្នកគ្រប់គ្រង​រង​ផ្នែក​អភិវឌ្ឍន៍​សូហ្វវែរ; Robert Barbieru វិស្វករ​ផ្នែក​សូហ្វវែរ​ជាន់ខ្ពស់; Sri Kanneganti អ្នកជំនាញ​ផលិតផល​សំខាន់; Burak Boyaci នាយក​ជាន់ខ្ពស់​ផ្នែក​អភិវឌ្ឍន៍​សូហ្វវែរ; Daniel Ilisoi នាយក​ផ្នែក​អភិវឌ្ឍន៍​សូហ្វវែរ។

លើសពីនេះ កម្មវិធីនេះក៏អាចបង្កើតជាគំរូមុខងារថ្មី (Prototype) យ៉ាងឆាប់រហ័ស និងធ្វើការពិនិត្យជាបន្តបន្ទាប់ជាមួយអ្នកជំនាញផ្នែកវិស្វកម្ម ដើម្បីសាកល្បង និងកែលម្អឱ្យស្របតាមតម្រូវការក្នុងការអនុវត្តជាក់ស្តែង។

Bentley ក៏បានបន្ថែមទៀតថា បើទោះជាកម្មវិធី OpenBridge Designer មានអត្ថប្រយោជន៍ច្រើនក្ដី គម្រោងស្ពានទាមទារការធ្វើការរួមគ្នារវាងវិស័យជាច្រើន រួមមានការរចនាផ្លូវ វិស្វកម្មភូគព្ភសាស្ត្រ ការវិភាគរចនាសម្ព័ន្ធ និងដំណើរការបង្កើត Digital Twin ជាដើម ដើម្បីឱ្យការងារកាន់តែមានប្រសិទ្ធភាព។

Bentley បានបញ្ជាក់ថា សមត្ថភាពដែលអាចទុកចិត្តបានរបស់ OpenBridge Designer គឺជាលទ្ធផលនៃការផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ ការសហការរវាងអ្នកជំនាញ និងការកែលម្អជាបន្តបន្ទាប់ ដើម្បីជួយឱ្យវិស្វករអាចរចនា វិភាគ និងអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធបានប្រកបដោយសុវត្ថិភាព ភាពត្រឹមត្រូវ និងប្រសិទ្ធភាពខ្ពស់។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើអាមេរិកប្រើបច្ចេកវិទ្យាអ្វីដើម្បីសង់សួនច្បារលើអាកាសខ្នាតយក្សនៅទីក្រុង Philadelphia

ក្រុមហ៊ុនវិស្វកម្ម Pennoni កំពុងផ្លាស់ប្តូររូបរាងតំបន់ម […]

តើកម្មវិធី OpenBridge Designer ឆ្នាំ 2025 មានអ្វីថ្មីខ្លះ?

ក្រុមហ៊ុន Bentley ថ្មីៗនេះបានធ្វើទំនើបកម្មដំឡើងសេរីកម្ម […]

មកស្គាល់ពីកម្មវិធី ៥ ដែលត្រូវបានប្រើដើម្បីសង់គម្រោងខ្នាតយក្សមួយនៅឥណ្ឌា

ក្រុមហ៊ុនសាជីវកម្មផ្លូវដែកក្រោមដីដេលី (DMRC) ថ្មីៗនេះបា […]

Bentley បើកវគ្គបណ្តុះបណ្តាលរបៀបប្រើប្រាស់កម្មវិធី OpenRoads និង OpenBridge

ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផលិតកម្មវិធីវិស […]

តើវគ្គអប់រំសំណង់ឌីជីថល Bentley Premier Scholar ផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ?

ក្រុមហ៊ុន Bentley កំពុងរៀបចំវគ្គសិក្សាមួយឈ្មោះថា Bentle […]

តើចិនប្រើកម្មវិធីវិស្វកម្មឌីជីថលអ្វីខ្លះ ដើម្បីត្រៀមផែនការផ្លូវល្បឿនលឿនភ្នំពេញ-បាវិត?

ក្រុមហ៊ុនសាជីវកម្មផ្លូវ និងស្ពានចិន (CRBC) បាន និងកំពុង […]