តើកាណាដាប្រើបច្ចេកវិទ្យាអ្វីដើម្បីអនុវត្តផែនការមេនៃការដឹកជញ្ជូនថ្មីតម្លៃជាង ១ប៊ីលានដុល្លារ?
ទីក្រុង Edmonton ក្នុងប្រទេសកាណាដា បានសហការជាមួយក្រុមហ៊ុន Bentley Systems ដោយប្រើប្រាស់កម្មវិធី OpenPaths DYNAMEQ និង OpenPaths EMME ដើម្បីបង្កើតគំរូកំណត់លំហូរចរាចរណ៍បែប Dynamic Traffic Assignment (DTA) ទូទាំងទីក្រុង ដែលជាគំរូដំបូងបង្អស់មិនធ្លាប់មាន។ គំនិតផ្តួចផ្តើមនេះបានកើតឡើង បន្ទាប់ពីទីក្រុងនេះគ្រោងនឹងវិនិយោគប្រមាណ ១ប៊ីលានដុល្លារកាណាដា សម្រាប់ផែនការមេនៃការដឹកជញ្ជូនថ្មី។
ជាទូទៅ អ្នករៀបចំផែនការក្រុងតែងតែពឹងផ្អែកលើគំរូថេរ (Static models) ដែលជារឿយៗជួបនឹងការលំបាកក្នុងការវិភាគលើភាពស្មុគស្មាញនៃឥរិយាបថអ្នកបើកបរជាក់ស្តែង ដូចជាការបង្វែរទិសដៅទៅកាន់ផ្លូវផ្សេងទៀតនៅពេលជួបការកកស្ទះជាដើម។
ដូច្នេះហើយទើបទីក្រុង Edmonton បានសម្រេចប្រើវិធីសាស្ត្រទំនើបជាងមុន ដែលអាចវាយតម្លៃផលប៉ះពាល់នៃគម្រោងទាំងក្នុងកម្រិតមូលដ្ឋាន និងកម្រិតទូទាំងទីក្រុង។ តាមរយៈការអនុវត្តកម្មវិធី OpenPaths DYNAMEQ របស់ Bentley ទីក្រុង Edmonton បានបង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំមួយ សម្រាប់ការរៀបចំផែនការប្រតិបត្តិការចរាចរណ៍នៅទូទាំងតំបន់។
កម្មវិធីនេះអនុញ្ញាតឱ្យអ្នករៀបចំផែនការធ្វើត្រាប់តាមយានយន្តនីមួយៗ ដោយរួមបញ្ចូលទាំងឥរិយាបថនៃការបើកបរតាមពីក្រោយគ្នា និងការប្តូរគន្លងផ្លូវ ដើម្បីបង្ហាញឱ្យឃើញនូវទិដ្ឋភាពជាក់ស្តែងបំផុតនៃលំហូរចរាចរណ៍នៅតាមដងផ្លូវក្នុងទីក្រុង។
គំរូ DTA នេះក៏អនុញ្ញាតឱ្យទីក្រុងធ្វើការសម្រេចចិត្តលើប្រតិបត្តិការប្រកបដោយភាពឆ្លាតវៃ ក្នុងគ្រប់ដំណាក់កាលទាំងអស់ពីការរៀបចំផែនការ ការរចនា និងដល់ដំណាក់កាលសាងសង់ ដើម្បីធានាថាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធត្រូវបានប្រើប្រាស់ក្នុងកម្រិតអតិបរមា។
លើសពីនេះ តាមរយៈការប្រើប្រាស់គំរូធ្វើត្រាប់តាមចរាចរណ៍ដែលមានស្រាប់ (off-the-shelf) ទីក្រុង Edmonton បានកាត់បន្ថយទាំងពេលវេលា និងការចំណាយលើគម្រោងប្រតិបត្តិការចរាចរណ៍ទូទាំងទីក្រុងបានយ៉ាងច្រើន។
ដោយឡែក កម្មវិធីនេះក៏ជួយគាំទ្រដល់ប្រព័ន្ធដឹកជញ្ជូនចម្រុះក្នុងទីក្រុង ពោលគឺអ្នករៀបចំផែនការអាចវាយតម្លៃផលប៉ះពាល់នៃគម្រោងបានដោយប្រើទិន្នន័យដែលទទួលបាន និងមានស្រាប់ បានដោយងាយ។
កម្មវិធី OpenPaths DYNAMEQ ក៏ជួយផ្តល់នូវចលនា 3D និងទិដ្ឋភាព ៣៦០ ដឺក្រេ ដែលច្បាស់លាស់ ទាក់ទងនឹងការផ្លាស់ប្តូដែលជះឥទ្ធិពលដល់លំហូរចរាចរណ៍។ នេះគឺជួយឱ្យអ្នកចំផែនការធ្វើការសម្រេចចិត្តបានត្រឹមត្រូវ។
បច្ចុប្បន្ននេះ កម្មវិធីឌីជីថលខាងលើនេះក៏កំពុងត្រូវបានបញ្ចូលទៅក្នុងគំរូនៃការធ្វើដំណើរក្នុងតំបន់ ដើម្បីធានាបាននូវស្ថិរភាព និងការរីកចម្រើនក្នុងរយៈពេលវែង។

ទីក្រុង Edmonton ត្រូវធ្វើការសម្រេចចិត្តប្រតិបត្តិការឆ្លាតវៃប្រកបដោយប្រសិទ្ធភាពសម្រាប់គម្រោងដែលគ្របដណ្តប់លើដំណាក់កាលជាច្រើននៃការធ្វើផែនការ ការរចនា និងការសាងសង់។
- Video Advertisement -