តើកិច្ចប្រជុំកំពូលបច្ចេកវិទ្យាប្រចាំឆ្នាំរបស់ Bentley កំពុងជួយវិស័យសំណង់ដូចម្ដេច?

កិច្ចប្រជុំកំពូលបច្ចេកវិទ្យា Bentley ឬ Bentley Tech Summit  បាន និងកំពុងជួយឱ្យការងារវិស័យសំណង់នៅជុំវិញពិភពលោកមានប្រសិទ្ធភាព និងមានភាពធន់ជាងមុន តាមរយៈការផ្ដល់ចំណេះធ្វើដល់វិស្វករ ជាងជាការរៀនតែទ្រឹស្ដី។

ជារៀងរាល់ឆ្នាំកិច្វប្រជុំនេះបានប្រមូលផ្តុំវិស្វករ អ្នកគ្រប់គ្រងគម្រោង និងអ្នកប្រើប្រាស់កម្មវិធីឌីជីថលដើម្បីគ្រប់គ្រងគម្រោងសំណង់ជាង ៥០០ នាក់ ពីជុំវិញពិភពលោក ដើម្បីមកចែករំលែកបទពិសោធន៍ និងសាកល្បងប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ ដោយផ្ទាល់តាមរយៈគម្រោងពិតៗ។

កិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃនេះមានគោលបំណង់ធំតែមួយប៉ុណ្ណោះ ពោលគឺការបំបែកចន្លោះប្រហោងរវាងទ្រឹស្ដី និងការអនុវត្ត។ គ្រប់ដំណាក់កាលនៃគម្រោងសំណង់ចាប់ពីការរៀបចំផែនការ រចនាប្លង់ គ្រប់គ្រងការដ្ឋាន និងថែទាំគម្រោងក្រោយសង់រួច វិស្វករ និងអ្នកពាក់ព័ន្ធវ័យក្មេងគួរតែមានចំណេះធ្វើជាក់ស្ដែង ដែលកិច្ចប្រជុំនេះជួយពួកគេឱ្យបានធ្វើដូច្នោះ។

សហការី​កំពុងពិភាក្សា​អំពី​គំនិត និង​ដំណោះស្រាយ​ក្នុង​អំឡុង​ពេល​សម័យប្រជុំ​មួយ​នៅ​កិច្ចប្រជុំ​កំពូល​បច្ចេកវិទ្យា Bentley ឆ្នាំ2025

ការ “ផ្តល់លទ្ធភាពនេះ” នេះមិនមែនជួយតែវិស្វករវ័យក្មេងទេ តែអ្នកប្រើប្រាស់កម្មវិធីផ្សេងទៀតក៏មានឱកាសយល់ដឹងពីបញ្ហា និងដំណោស្រាយពីគ្នាទៅវិញទៅមកដែរ ខណៈអ្នកអភិវឌ្ឍកម្មវិធីក៏បានរៀនពីអ្នកប្រើប្រាស់ផងដែរ ដើម្បីធ្វើឱ្យកម្មវិធីកាន់តែងាយស្រួល និងមានប្រសិទ្ធភាព។

ក្នុងឆ្នាំនេះដែល កិច្ចប្រជុំកំពូលនេះបានបង្ហាញពីចំណុចរបត់យុទ្ធសាស្ត្រសំខាន់មួយចំនួនដូចជា ការលុបបំបាត់ចន្លោះរវាងប្រព័ន្ធ Cloud និងឯកសារបែបoffline ចន្លោះការងាររវាងមនុស្ស និងបញ្ញាសិប្បនិម្មិត (AI) ក៏ដូចជាការផ្សារភ្ជាប់ឧបករណ៍ដែលធ្លាប់តែនៅដាច់ដោយឡែកឱ្យក្លាយជាដំណោះស្រាយរួមបញ្ចូលគ្នាពីដើមដល់ចប់។

សហការី និងអ្នកប្រើប្រាស់ចូលរួមក្នុងវគ្គបណ្តុះបណ្តាលក្នុងអំឡុងពេលកិច្ចប្រជុំ BTS25

លោក Julien Moutte ប្រធានផ្នែកបច្ចេកវិទ្យាបានមានប្រសាសន៍ថា គោលដៅនៃការលប់បំបាត់ចន្លោះនេះគឺដើម្បីផ្តល់ឱ្យវិស្វករនូវការយល់ដឹងស៊ីជម្រៅដែលពួកគេត្រូវការ ដើម្បីបំពេញការងារឱ្យបានល្អបំផុតដោយគ្មានភាពរអាក់រអួលផ្នែកបច្ចេកទេស។

នៅពេលដែលគម្រោងហេដ្ឋារចនាសម្ព័ន្ធកាន់តែមានភាពស្មុគស្មាញ វិស្វករមិនគួរប្រើកម្មវិធីណាមួយតែឯឯងនោះ មានតែការប្រើប្រាស់រួមគ្នាប៉ុណ្ណោះ ដែលជួយឱ្យការងារមានប្រសិទ្ធភាព។

លោក Brock Ballard ប្រធានផ្នែកគ្រប់គ្រងចំណូលរបស់ក្រុមហ៊ុន Bentley (ខាងឆ្វេង) និងលោក Andy Rahden អនុប្រធានផ្នែកដំណោះស្រាយវិស្វកម្ម និងសេវាកម្ម ឡើងលើឆាកនៅអំឡុងពេលនៃកិច្ចប្រជុំ BTS25 ដើម្បីពិភាក្សាអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុន
- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]