តើគម្រោងអណ្តូងរ៉ែ Barro Alto នៅប្រេស៊ីលប្រើបច្ចេកវិទ្យាអ្វីខ្លះទើបឈ្នះពានរង្វាន់?

ក្រុមហ៊ុន Anglo American បានសន្សំថវិកាប្រមាណ ១០០ លានដុល្លារអាមេរិក នៅឯអណ្តូងរ៉ែ Barro Alto របស់ខ្លួន ដោយប្រើប្រាស់កម្មវិធីរបស់ Bentley Systems ដើម្បីកាត់បន្ថយពេលវេលាធ្វើបច្ចុប្បន្នភាពគំរូភូមិសាស្ត្រមេកានិច (Geomechanical model)។

គម្រោងនេះក៏ទទួលបានការកោតសរសើរនៅក្នុងកម្មវិធីពានរង្វាន់ Bentley Year in Infrastructure (YII) ផងដែរ។ គម្រោងនេះជាឧទាហរណ៍ក៏សំខាន់មួយដែលបង្ហាញថាការប្រើ “ប្រព័ន្ធអេកូឡូស៊ីឌីជីថលតភ្ជាប់គ្នា” (Connected digital ecosystem) អាចជំនួសឱ្យលំហូរការងារដោយដៃយ៉ាងល្អ។

ភាពជោគជ័យនៃគម្រោង Barro Alto គឺពឹងផ្អែកលើបច្ចេកវិទ្យាសំខាន់ៗចំនួនបីរបស់ Bentley និង Seequent ដែលរួមមាន៖

  • កម្មវិធី Leapfrog Geo ផ្តល់នូវការបង្កើតគំរូ 3D បែប Implicit នៃទិន្នន័យភូមិសាស្ត្រគីមី និងភូមិសាស្ត្របច្ចេកទេសដ៏ស្មុគស្មាញ។ វាបានជួយជំនួសការគូរប្លង់ដោយដៃដែលយឺតយ៉ាវ និងអនុញ្ញាតឱ្យមានការមើលឃើញរូបភាពស្រទាប់ក្រោមដីបានយ៉ាងរហ័ស។
  • កម្មវិធី Seequent Central គឺជាបច្ចេកវិទ្យា Cloud សម្រាប់ការគ្រប់គ្រងគំរូ និងការសហការគ្នារវាងផ្នែកផ្សេងៗ។ វាជួយសម្រួលដល់ការគ្រប់គ្រងកំណែទិន្នន័យតាមពេលវេលាជាក់ស្តែង (Real-time version control) ការតាមដានដែលអាចត្រួតពិនិត្យបាន និងការចែករំលែកគំរូបានភ្លាមៗ។
  • កម្មវិធី ProjectWise គឺជាកន្លែងដែមរួមគ្រប់យ៉ាងក្នុងកម្មវិធិតែមួយ ឬហៅថា Single Source of Truth។ កម្មវិធីនេះប្រើសម្រាប់ការគ្រប់គ្រងឯកសារ និងនីតិវិធីវិស្វកម្ម ដែលជួយធានានូវសុពលភាពទិន្នន័យ និងដំណើរការពិនិត្យជាផ្លូវការរវាងក្រុមការងារភូមិសាស្ត្រ និងក្រុមការងាររៀបចំផែនការ។

លោក Felipe Vilela វិស្វករភូមិសាស្ត្រនៅ Anglo American បានមានប្រសាសន៍ថា៖ «ក្នុងវិស័យដែលលំហូរការងារបច្ចេកទេសច្រើនតែត្រូវបានគេមើលរំលង គំនិតផ្តួចផ្តើមនេះតំណាងឱ្យការផ្លាស់ប្តូរគំរូដ៏សំខាន់មួយ។ គម្រោងនេះបានបង្ហាញថាការត្រួតពិនិត្យបច្ចេកទេស អាចដើរទន្ទឹមគ្នានៅក្នុងប្រព័ន្ធរួមបញ្ចូលគ្នាតែមួយបាន»។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]