ក្បឿងខ្មែរខេរ៉កនឹងឈានជើងចូលប្រឡូកក្នុងទីផ្សារអន្តរជាតិ
រូបថតដោយ Krock ក្រុមហ៊ុនផលិតសម្ភារសំណង់នាំមុខគេនៅក្នុងប […]
AA School of Architecture 2014
រាជធានីភ្នំពេញនៅតែបន្តមានការអភិវឌ្ឍយ៉ាងខ្លាំងឡើង ខណៈដែលវិស័យអចលនទ្រព្យរីកចម្រើន។ ដង់ស៊ីតេប្រជាជនក្នុងទីក្រុងមានកម្រិតខ្ពស់ ប៉ុន្តែតំបន់បៃតងសម្រាប់មនុស្សម្នាក់បានធ្លាក់ចុះទាបជាងមធ្យមបើប្រៀបធៀបទៅនឹងបណ្តាទីក្រុងដទៃទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍។ តាមលោក ងួន ឆាយលាង អគ្គនាយកក្រុមហ៊ុន Pointer «មានតំបន់ជាច្រើននៅក្នុងរាជធានីភ្នំពេញដែលត្រូវការលំហបៃតង»។
លំហបៃតងនៅតំបន់ទីប្រជុំជនរាជធានីភ្នំពេញបច្ចុប្បន្នមានទំហំតូចយ៉ាងខ្លាំងសម្រាប់មនុស្សម្នាក់ គឺទាបជាងកម្រិតមធ្យមក្នុងតំបន់។ សម្រាប់អ្នករៀបចំផែនការទីក្រុង វាមានភាពចាំបាច់ក្នុងការអនុវត្តនូវគំនិតផ្តួចផ្តើមជាច្រើនដើម្បីកែលម្អបរិស្ថានទូទៅ។ អាជ្ញាធរគួរតែកំណត់ផែនការដើម្បីបង្កើតបរិមាណតំបន់បៃតងជាក់លាក់ក្នុងមួយឆ្នាំៗ។ បន្ថែមលើសំណើពង្រីកលំហបៃតង រាជធានីភ្នំពេញត្រូវតែដោះស្រាយបញ្ហាប្រឈមពាក់ព័ន្ធនឹងការដឹកជញ្ជូនសាធារណៈ ការគ្រប់គ្រងកាកសំណល់ ការប្រើប្រាស់ និងសន្សំសំចៃថាមពលកកើតឡើងវិញ។ លោកស្រី ចាន់ ម្លប់សុខា មកពីក្រុមហ៊ុនមេធាវីសុខាបានពន្យល់ថា «ការធ្វើផែនការទីក្រុងបច្ចុប្បន្នមិនស៊ីគ្នានឹងចំនួនប្រជាពលរដ្ឋ និងកំណើនអគារក្នុងទីក្រុង»។

អគារខុនដូ Greed Group រចនាការរស់នៅជាមួយតំបន់បៃតង
ការពង្រីកតំបន់បៃតង គឺជាចំណុចគួរឲ្យស្វាគមន៍ដើម្បីបន្ថែមសោភ័ណភាពរបស់ទីក្រុងភ្នំពេញ។ នៅពេលដែលប្រាក់ចំណូលកើនឡើង ប្រជាជនយកចិត្តទុកដាក់ច្រើនពីបរិស្ថានរស់នៅរបស់ពួកគេ ដូច្នេះតម្រូវការតំបន់បៃតងក៏កើនឡើងផងដែរ។ ទីតាំង និងភាពងាយស្រួលក្នុងការចេញចូល មិនមែនជាកត្តាតែមួយគត់ដែលជម្រុញតម្លៃអចលនទ្រព្យនោះទេ។ ចំណុចគួរជាទីពេញចិត្តផ្សេងទៀតដូចជា ការស្ថិតនៅក្បែរសួនឧទ្យាននឹងធ្វើឲ្យទីតាំងកាន់តែមានភាពទាក់ទាញថែមទៀត ហើយតម្លៃក៏កើនឡើងផងដែរ។ ទោះជាយ៉ាងណា ការអភិវឌ្ឍតំបន់បៃតងដោយមានសួនឧទ្យានជាច្រើននោះអាចជម្រុញធ្វើបានដោយអាជ្ញាធរតែមួយប៉ុណ្ណោះ។ តំបន់បៃតងក្នុងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យត្រូវគ្រប់គ្រងដោយបទប្បញ្ញត្តិរៀបចំផែនការនគរូបនីយកម្មត្រឹមត្រូវ។
ទាក់ទងនឹងតំបន់បៃតងក្នុងគម្រោងអភិវឌ្ឍន៍អចលនទ្រព្យ អ្នកអភិវឌ្ឍន៍គួរតែផ្តោតការយកចិត្តទុកដាក់បន្ថែមលើការរចនាទីកន្លែងសាធារណៈព្រោះអ្នកទិញចង់បាន ហើយអ្នកទិញយកចិត្តទុកដាក់ខ្លាំងឡើងលើភាពល្អប្រសើរនៃបរិស្ថានរបស់អចលនទ្រព្យ។ ក្រៅពីការផ្តល់នូវតំបន់បៃតងសមស្របនោះ អ្នកទិញលំនៅដ្ឋានក៏កាន់តែមានការព្រួយបារម្ភពីការសន្សំសំចៃថាមពលច្រើនផងដែរ។ អ្នកជួលអគារការិយាល័យក៏ទាមទារឲ្យមានវិញ្ញាបនបត្របរិស្ថានដូចជា LEED ជាដើមផងដែរ។ បញ្ហាប្រឈមផ្នែកបរិស្ថានបង្កឡើងដោយសកម្មភាពអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ សង្ឃឹមថានាពេលអនាគតនឹងមានការនាំមកនូវគំនិតផ្តួចផ្តើមរបស់រដ្ឋាភិបាលក្នុងការធ្វើផែនការប្រកបដោយប្រសិទ្ធភាពច្រើនឡើង។

អគារខុនដូ The Embassy រចនាជាមួយលំហបៃតង
តំបន់បៃតងគឺជាកត្តាសំខាន់មួយក្នុងការបង្កើនគុណភាពជីវិតនៅទីក្រុង។ ដោយសារកង្វះតំបន់បៃតង ដូចនេះ សក្តានុពលនៃកំណើនតម្លៃអចលនទ្រព្យនៅរាជធានីភ្នំពេញមានកម្រិត។ ការបង្កើតតំបន់បៃតងផ្តល់នូវឱកាសដ៏សំខាន់សម្រាប់អ្នកអភិវឌ្ឍន៍ ដោយមានកន្លែងសាធារណៈ កន្លែងគួរជាទីគាប់ចិត្តដែលធំជាងមុន ហើយការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធបានក្លាយជាគន្លឹះក្នុងការជម្រុញតម្លៃគម្រោងអភិវឌ្ឍន៍ និងតម្លៃនៃតំបន់ជុំវិញក្នុងរយៈពេលវែង។

សួនបៃតងសាធារណៈសម្រាប់ទីក្រុងភ្នំពេញ