តើយើងដោះស្រាយបញ្ហាស្នាមបេតុងប្រេះដូចម្តេច?

សំណង់បេតុង ត្រូវការការថែរក្សា ដូចតែមនុស្សយើងអ៊ីចឹងដែរ។ សម្រាប់សុខភាពមនុស្ស ច្រើនតែកើនឡើងបណ្តាលមកពីភាពតានតឹង និងសម្ពាធ ដែលបង្កដោយសកម្មភាពក្នុងជីវិតប្រចាំថ្ងៃ។ រីឯការពុកផុយនៃផ្ទៃបេតុង អាចកើតឡើងដោយសារតែការច្រេះ ការខូចរចនាសម្ព័ន្ធ ការជ្រៀតចូលទឹក សកម្មភាពរញ្ជួយឬកត្តាផ្សេងៗជាច្រើនទៀត។ ការស្រាវជ្រាវអស់ជាច្រើនឆ្នាំ បូកនឹងបទពិសោធន៍ជាក់ស្តែង ជាច្រើនទសវត្ស បានជួយឱ្យក្រុមហ៊ុនស៊ីកា (Sika) រកឃើញនូវដំណោះស្រាយដ៏ប្រសើរបំផុត ដើម្បីស្តារ និងជួសជុលរចនាសម្ព័ន្ធបេតុងឡើងវិញ។ សេវាផ្តល់យោបល់ និងការគាំទ្រដល់អតិថិជន របស់ស៊ីកា (Sika) មានគុណភាពល្អលេខ១ រាប់ទាំងការការប្រឹក្សាទៅលើគោលគំនិត រហូតដល់ការអនុវត្តពីដើមដល់ចប់ នៅនឹងការដ្ឋានតែម្តង។ ទាំងអស់នេះ ផ្អែកលើបទពិសោធន៍ជាង ១០០ ឆ្នាំ ពីការអនុវត្តគម្រោងទាំងធំ និងតូច ពីទូទាំងពិភពលោក។

ការវិភាគមុខសញ្ញានៃបញ្ហាគុណភាពបេតុង

ផលិតផលថ្មីនៅប្រទេសកម្ពុជា៖ ស៊ីកាឌួរ SIKADUR® -20 CRACK SEAL

ស៊ីកាឌួរ – ខ្រែកសៀល ២០ ( SIKADUR® -20 CRACK SEAL ) គ្មានសារធាតុរំលាយ និងមានធាតុផ្សំមានជាតិ ភាពអន្ធិល ( viscosity ) ទាប និងជាសារធាតុរាវ ដែលមានភាពយឺត (semi-elastic) ពាក់កណ្តាល​ និងផលិតចេញពីសារធារុជ័រអេប៉ូស៊ី (epoxy resins)។ ជាពិសេស សម្រាប់ការផ្សាភ្ជាប់ស្នាមប្រេះ និងប្រហោងនៅក្នុងបេតុងដែលខូចទ្រង់ទ្រាយផ្ទៃសំណង់ ។

ផលិតផលនេះ ត្រូវបានប្រើសម្រាប់បេតុង ប្រភេទកម្រាលឥដ្ឋ យ៉រ រចនាសម្ព័នដំបូល បេតុងក្នុងបន្ទប់ទឹក អាងហែលទឹក និងជាពិសេស សម្រាប់សម្ភារៈការពារជម្រាបទឹក។ គេក៏ប្រើប្រាស់ផលិតផលនេះ ដើម្បីជួសជុលសន្លាក់ក្បឿងជាន់ សម្រាប់ការព្យាបាលការលេចធ្លាយនៅបន្ទប់ដែលមានសំណើមផងដែរ។

របៀបប្រើប្រាស់?

វាមានលក្ខណៈសាមញ្ញ ហើយវាជាដំណោះស្រាយ ចំពោះបញ្ហា៖ តើយើងគួរដោះស្រាយបញ្ហាស្នាមប្រេះបេតុងយ៉ាងណា? លាយសមាសធាតុ A និង B ទៅក្នុងកន្លែងបេតុងខូច ហើយក្រឡុកតិចៗ ២០ ដង។ សម្រាប់បេតុង អ្នកអាចបំពេញចន្លោះដែលប្រេះខូច ដែលនៅសល់ ដោយប្រើស៊ីម៉ងត៍ ឬបាយអរស៊ីម៉ង់សម្រាប់ភ្ជាប់ក្បឿង។ ទុកវាចោល រយៈពេល ២០ នាទី៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរទឹកក្រុង Freeland ប្រើប្រាស់ Digital Twin ដើម្បីកាត់បន្ថយការបាត់បង់ទឹក

អាជ្ញាធរទឹកក្រុង Freeland (FMA) ក្នុងរដ្ឋ Pennsylvania […]

រដ្ឋាភិបាលពិនិត្យលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសធំមួយក្នុងខេត្តស្វាយរៀង

កិច្ចប្រជុំយន្តការច្រកចេញចូលតែមួយ (Single Window) លើកទី […]

រមណីយដ្ឋានខ្នាតយក្សនៅឥណ្ឌាថ្មីមួយត្រូវបានសាងសង់ដោយប្រើ AI និង Digital Twin

ក្រុមហ៊ុន AVS ENGINEERS និង ISID STRUCTURES បានបញ្ចប់កា […]

រដ្ឋប្តេជ្ញាអនុវត្តន៍សកម្មភាពចំនួន៣ ដើម្បីបង្កើតបរិយាកាសវិនិយោគដែលអំណោយផលខ្ពស់នៅកម្ពុជា

ថ្លែងនៅក្នុងពិព័រណ៍អន្តរជាតិចិនស្តីពីការវិនិយោគ និងពាណិ […]