តើហេតុអ្វីគម្រោងទីក្រុងឆ្លាតវៃតម្លៃ ១៣,៦ លានដុល្លារនៅអារ៉ាប៊ីសាអូឌីតឈ្នះពាន YII?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah Region Development Authority – MDA នៃប្រទេសអារ៉ាប៊ីសាអូឌីត បានបង្កើបថាគម្រោងទីក្រុងឆ្លាតវៃរបស់ខ្លួន បានឈ្នះជាជ័យលាភីនៅក្នុងកម្មវិធីពានរង្វាន់ Bentley Year in Infrastructure (YII) ដោយសារតែមូលហេតុ ២ ធំៗ ពោលគឺការរៀបចំផែនការច្បាស់លាស់ និងពិសេសការប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមហ៊ុន Bentley។

គម្រោងនេះបានប្រើបច្ចេកវិទ្យាទំនើបបែបឌីជីថល ដើម្បីរួមបញ្ចូលគ្នានូវបេតិកភណ្ឌដែលមានអាយុកាល ១ ៤០០ ឆ្នាំ ជាមួយនឹងអនាគតដែលផ្អែកលើទិន្នន័យ ស្របតាមចក្ខុវិស័យឆ្នាំ ២០៣០ របស់ប្រទេសអារ៉ាប៊ីសាអូឌីត។

ទំហំនៃគម្រោងនេះមានលក្ខណៈធំធេងណាស់ ដោយគ្របដណ្តប់លើលំហទីក្រុងចំនួន ៥៥ គីឡូម៉ែត្រការ៉េ និងផ្លូវថ្នល់ជាង ៧ ០០០ គីឡូម៉ែត្រ។ ជាធម្មតា ការប្រមូលទិន្នន័យលម្អិតបែបនេះនឹងត្រូវចំណាយពេលរាប់ខែ ឬរាប់ឆ្នាំ។

យ៉ាងណាមិញ តាមរយៈការប្រើប្រាស់ Bentley iTwin Capture ស្ថាប័ន MDA បានធ្វើផែនទីលើផ្ទៃដី ៦,៦ គីឡូម៉ែត្រការ៉េ ក្នុងរយៈពេលត្រឹមតែ ១៦ ថ្ងៃប៉ុណ្ណោះ ដែលវាគឺជាការបង្កើនល្បឿនបាន ៤៣% បើធៀបនឹងវិធីសាស្ត្រអង្កេតធម្មតា។

ដំណើរការទិន្នន័យដ៏រហ័សនេះ បានជួយឱ្យ MDA កត់ត្រានូវរូបរាងអគារបានជាង ៣០០ ០០០ ខ្នង ផ្ទៀងផ្ទាត់អាជីវកម្មក្នុងស្រុកចំនួន ១៨ ៥០០ និងបញ្ជ្រាបទិន្នន័យភូមិសាស្ត្រចំនួន ៤៧៥ ស្រទាប់ ទៅក្នុងបរិយាកាសរួមតែមួយ។

ក្រៅពីនេះ ប្រព័ន្ធអេកូឡូស៊ីរបស់ Bentley ក៏ជួយឱ្យមានខ្សែសង្វាក់ការងារគ្រប់ផ្នែកដូចជា ការគ្រប់គ្រង និងការបង្ហាញជារូបភាពជាដើម ធ្វើទៅដោយរលូន  ជាឧទាហរណ៍ iTwin Capture Modeler បានបង្កើតគំរូ 3D កម្រិតច្បាស់ខ្ពស់ដោយស្វ័យប្រវត្តិ ពីការស្កេនដោយដ្រូន (Drone) និងឡាស៊ែរ។

ក្នុងពេលជាមួយគ្នានេះដែរ Orbit 3DM & Cesium គឺជាគន្លឹះសំខាន់ក្នុងការចែកចាយទិន្នន័យនេះ ដែលមន្រ្ដីរដ្ឋាភិបាលជាង ២០ ក្រុម អាចចូលមើលរូបភាព 3D ក្នុងពេលជាក់ស្តែង (real-time) ជាមួយគ្នាបាន។

លើសពីនេះ កម្មវិធីនេះក៏ជួយ​​​​ឱ្យម្ចាស់គម្រោងធ្វើការធ្វើតេស្ដសេណារីយូឧទាហរណ៍នៃឱកាសហានិភ័យនៃគ្រោះទឹកជំនន់ និងបញ្ហាអាកាសធាតុធ្ងន់ធ្ងរផ្សេងទៀត។ កត្ដានេះជួយឱ្យម្ចាស់គម្រោងអាចរៀបចំផែនការបង្ការ និងដោះស្រាយបានល្អបំផុត។

ការយល់ដឹងដែលផ្អែកលើទិន្នន័យ ក៏ជួយដល់បរិស្ថានផងដែរ ដោយមានការដាំដើមឈើចំនួន ១៥០ ០០០ ដើម និងការការពារដីចំនួន ២៦ គីឡូម៉ែត្រការ៉េ ពីការរីករាលដាលនៃទីក្រុងដែលគ្មានសណ្តាប់ធ្នាប់។

លើសពីនេះទៅទៀត កម្មវិធីនេះបានជួយជំរុញដល់គំនិតផ្តួចផ្តើមអភិរក្សបេតិកភណ្ឌតម្លៃ ២៥០ លានដុល្លារ ដើម្បីធានាថា នៅពេលដែលទីក្រុងពង្រីកខ្លួន តំបន់ប្រវត្តិសាស្ត្ររបស់ទីក្រុងនៅតែរក្សាបានដដែល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]