តើឥណ្ឌូនេស៊ីធ្វើដូចម្ដេចទើបគម្រោងអាងស្ដុកទឹកខ្នាតយក្សបានឈ្នះជ័យលាភី YII2025?

ក្រុមហ៊ុន PT WIKA Tirta Jaya Jatiluhur (WTJJ) បានបញ្ចប់ដោយជោគជ័យនូវគម្រោង SPAM Regional Jatiluhur I ដែលជាប្រព័ន្ធទឹកស្អាតប្រវែង ៨០ គីឡូម៉ែត្រ បម្រើដល់ប្រជាជនជាង ៣៨០,០០០ នាក់។ គម្រោងនេះផងដែរ គឺមួយនៃជ័យលាភីនៃកម្មវិធីពានរង្វាន់សំណង់ឆ្នើមលំដាប់ពិភពលោក ឬ Bentley’s Year in Infrastructure 2025

ដើម្បីសាងសង់គម្រោងនេះ ក្រុមហ៊ុនប្រឈមនឹងបញ្ហាជាច្រើនដូចជាវិបត្តិខ្វះទឹកស្អាតធ្ងន់ធ្ងរ និងការស្រុតចុះនៃដីដែលបណ្តាលមកពីការបូមទឹកក្រោមដីហួសកម្រិត។​​ ប៉ុន្តែក្រុមហ៊ុនបានប្រើប្រាស់កញ្ចប់កម្មវិធីយ៉ាងទូលំទូលាយរបស់ Bentley Systems ដើម្បីផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធរបស់កោះជ្វាខាងលិច (West Java) ទៅជាគំរូនៃភាពធន់ផ្នែកឌីជីថល។

បញ្ហាប្រឈមធំជាងគេគឺការផ្គត់ផ្គង់ទឹក ៤,៧៥០ លីត្រក្នុងមួយវិនាទី តាមរយៈបណ្តាញដ៏ស្មុគស្មាញនៃរចនាសម្ព័ន្ធបូមទឹក រោងចក្រប្រព្រឹត្តិកម្ម និងស្ថានីយបូមទឹក កាត់តាមច្រករបៀង Jakarta-Bekasi-Karawang។ ក្រុមហ៊ុន WTJJ បានសម្រេចចិត្តមិនប្រើវិធីសាស្ត្រសាងសង់បែបប្រពៃណី តែងាកមកប្រើប្រាស់ “ប្រព័ន្ធអេកូឡូស៊ីឌីជីថលតភ្ជាប់គ្នា” (Connected Digital Ecosystem) ដើម្បីឱ្យស្របទៅតាមគោលដៅចំណាយ គុណភាព និងនិរន្តរភាព។

តាមរយៈការបញ្ចូលគ្នានូវកម្មវិធី Bentley’s OpenFlows, PLAXIS និង SYNCHRO ទៅក្នុងប្រព័ន្ធឌីជីថលតែមួយ ក្រុមការងារសម្រេចបាននូវការសន្សំសំចៃថាមពល ១៨%, ពន្លឿនការចែកចាយបាន ២៥%, កាត់បន្ថយឧស្ម័ន CO2 ចំនួន ១,២០០ តោន និងកាត់បន្ថយរយៈពេលនៃដំណើរការអនុម័តសម្រាប់ការងារសំខាន់ៗបានរហូតដល់ ៥០%។

លើសពីនេះ គម្រោងនេះគឺឧទាហរណ៍ដ៏សំខាន់មួយនៅប្រទេសឥណ្ឌូនេស៊ីទាក់ទងនឹងការគ្រប់គ្រងគម្រោងក្រោយសង់រួចដោយប្រើប្រព័ន្ធឌីជីថលដូចជាប្រើប្រាស់ PlantSight និង iTwin IoT

ក្រុមហ៊ុន WTJJ បានបង្កើត “ឌីជីថលភ្លោះ” (Digital Twin) ដែលតភ្ជាប់ឧបករណ៍ចាប់សញ្ញា (Sensors) នៅក្នុងការដ្ឋាន ទៅកាន់ផ្ទាំងគ្រប់គ្រងបន្តផ្ទាល់ (Live Dashboards)។ វាអនុញ្ញាតឱ្យប្រតិបត្តិករអាចតាមដានសម្ពាធទុយោ និងប្រសិទ្ធភាពម៉ាស៊ីនបូមទឹកក្នុងពេលជាក់ស្តែង ដែលជាការផ្លាស់ប្តូរពីការថែទាំតាមបែបដោះស្រាយបញ្ហានៅពេលកើតមាន មកជាការគ្រប់គ្រងគម្រោងបែបបង្ការវិញ។

លោក Rizky Yusuf Ramadhan ប្រធានផ្នែកយុទ្ធសាស្ត្រ BIM នៅ WTJJ បានមានប្រសាសន៍ថា៖ “ដំណោះស្រាយរបស់ Bentley បានអនុញ្ញាតឱ្យយើងផ្លាស់ប្តូរការកសាងហេដ្ឋារចនាសម្ព័ន្ធទឹក ដោយផ្តោតយ៉ាងខ្លាំងលើការថែរក្សាបរិស្ថាន ផលប៉ះពាល់ដល់សហគមន៍ និងភាពធន់ក្នុងរយៈពេលវែង”។

តាមរយៈការជំនួសការពឹងផ្អែកលើទឹកក្រោមដី មកជាប្រព័ន្ធទឹកលើផ្ទៃដីដែលមាននិរន្តរភាព និងគ្រប់គ្រងតាមបែបឌីជីថល ក្រុមហ៊ុន WTJJ មិនត្រឹមតែផ្តល់ទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានការពារអនាគតភូមិសាស្ត្រនៃតំបន់ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលបំផុតមួយក្នុងពិភពលោកផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]

ផ្លូវហាយវេអេកូឡូស៊ី ជាអ្វី? បច្ចេកទេសសង់ផ្លូវថ្មីរបស់ចិន…

ក្រុមហ៊ុន PowerChina ZhongNan Engineering Corporation L […]

តើអ៊ីតាលីប្រើ AI យ៉ាងដូចម្ដេច ដើម្បីសង់រូងក្រោមដីដែលគ្រោះថ្នាក់បំផុតបានជោគជ័យ?

ក្រុមហ៊ុន Italferr S.p.A. បានកំណត់បទដ្ឋានថ្មីមួយក្នុងសុ […]

តើអារ៉ាប៊ីសាអូឌីតប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីបង្កើតទីក្រុងឆ្លាតវៃ?

អាជ្ញាធរអភិវឌ្ឍន៍តំបន់ Al Madinah (MDA) បានដាក់ឱ្យដំណើរ […]

តើអ្វីទៅជា Bentley Tech Summit ហើយហេតុអ្វីបានជាវាមានសារៈសំខាន់?

ខណៈពេលដែលប្រទេសអាល្លឺម៉ង់កំពុងត្រៀមខ្លួនសម្រាប់ការវិនិយ […]