តើឧស្សាហកម្មលក់រាយនៅកម្ពុជាបានត្រៀមខ្លួនសម្រាប់ការផ្លាស់ប្តូរបច្ចេកវិទ្យាថ្មីៗហើយឬនៅ?

អ្នកផ្គត់ផ្គង់លក់រាយនឹងប្រឈមមុខនឹងការប្រកួតប្រជែងជាមួយនឹងបច្ចេកវិទ្យាថ្មី។ យោងតាម CBRE Cambodia បច្ចេកវិទ្យាថ្មីរួមមានម៉ាស៊ីនសម្រាប់ត្រួតពិនិត្យពេលឆ្លងប្រទេសដោយខ្លួនឯង ម៉ាស៊ីនផ្តល់ព័ត៌មានអំពីផលិតផលតាមរយៈទូរស័ព្ទដៃ ការណែនាំផ្លូវទៅកាន់ហាងទំនិញតាមរយៈទូរស័ព្ទដៃ និងម៉ាស៊ីនថតដែលអាចមានសមត្ថភាពវិភាគឥរិយាបថរបស់អតិថិជន។

បច្ចុប្បន្ននេះមានការផ្គត់ផ្គង់លក់រាយមានទំហំប្រមាណ ៣០០,០០០ ម៉ែត្រការ៉េ នៅក្នុងប្រទេសកម្ពុជា។ របាយការណ៍របស់ CBRE បង្ហាញថានៅឆ្នាំ ២០២៤ ផ្សារទំនើបនឹងកើនឡើងដល់ ៤៩៦,៨៥៧ ម៉ែត្រការ៉េ រីថែរផូឌេមនឹងកើនឡើងដល់ ១៤៣,៩៥៦ ម៉ែត្រការ៉េ ហើយផ្សារសហគមន៍ក៏នឹងពង្រីកដល់ប្រមាណ ១០០,០០០ ម៉ែត្រការ៉េផងដែរ។

ទោះបីជាការផ្គត់ផ្គង់លក់រាយមានអត្រាកើនឡើងខ្ពស់នាពេលអនាគតក៏ដោយ ក៏ម្ចាស់អាជីវកម្មគួរពិចារណាគឺការប្រកួតប្រជែងជាមួយបច្ចេកវិទ្យាថ្មីទាំងនេះដែរ។

ប៉ុន្តែប្រទេសកម្ពុជានៅតែជាប្រទេសមួយដែលពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញនៅមានកម្រិតព្រោះប្រជាជនកម្ពុជានៅតែចូលចិត្តការទូទាត់សាច់ប្រាក់ជំនួសឱ្យការប្រើប្រាស់វិធីដែលគ្មានសាច់ប្រាក់បង់ដូចជាវីងឬPi Pay យោងទៅតាម សហស្ថាបនិក លក្ខិណា ឡុង នៅក្រុមហ៊ុន Joonaak Delivery ដែលបាននិយាយនៅក្នុងរបាយការណ៍របស់ Geek Cambodia ។

អ្វីដែលរដ្ឋាភិបាលផ្តោតសំខាន់នៅឆ្នាំ ២០១៩នេះគឺ ផ្តោតសំខាន់ទៅលើក្របខ័ណ្ឌច្បាប់ពាណិជ្ជកម្មតាមប្រព័ន្ធអនឡាញ ដែលសេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័តដោយរដ្ឋសភាជាតិហើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ធនាគារពិភពលោកផ្តល់ជំនួយបច្ចេកទេសលើគម្រោងលើកកម្ពស់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ (CRCI)

រាជធានីភ្នំពេញ៖ ការពង្រឹងគុណភាព និងល្បឿននៃការអនុវត្តគម្ […]

CDC និងសភាពាណិជ្ជកម្មអឺរ៉ុប រួមគ្នាធ្វើឱ្យប្រសើរឡើងនូវនីតិវិធីរដ្ឋបាលពាក់ព័ន្ធនឹងធុរកិច្ចកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងសភាពាណិជ្ជកម្មអឺ […]

ក្រសួងសាធារណការ ពិនិត្យការសិក្សាបច្ចេកទេសតំណភ្ជាប់បណ្តាញទឹកកខ្វក់តាមខ្នងផ្ទះ សម្រាប់ក្រុងតាខ្មៅ

ឯកឧត្តម រស់ វណ្ណា ដឹកនាំជំនួបបច្ចេកទេសជាមួយក្រុមទីប្រឹក […]

តើឥណ្ឌាសង់ស្ពានឆ្លងសមុទ្រខ្នាតយក្សនេះបែបណា? ខុសពីការសង់ស្ពានធម្មតាដូចម្ដេច?

ឥណ្ឌាកំពុងសាងសង់ ស្ពាន Versova-Bandra Sea Link (VBSL) ដ […]