តំបន់រុនតាឯក នៅស្រុកបន្ទាយស្រី នឹងមានហេដ្ឋារចនាខ្វាត់ខ្វែងឆាប់ៗ ខណៈរដ្ឋកំពុងរៀបចំប្លង់មេ

គណ:កម្មការអន្តរក្រសួង កំពុងពន្លឿនរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក នៅឯស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋជាង ៥៦០គ្រួសារ ដែលប៉ះពាល់ដោយគម្រោងផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប ហើយប្ដូរទៅរស់នៅទីនោះ។

នេះបើយោងតាមកិច្ចប្រជុំរបស់គណ:កម្មការអន្តរក្រសួង ដើម្បីពិនិត្យ សិក្សារៀបចំប្លង់មេ និងវាយតម្លៃ អចលនវត្ថុ នៅភូមិធម្មជាតិរុនតាឯក កាលពីថៃ្ងទី១ ខែកក្កដា កន្លងទៅ។

ហេដ្ឋារចនាសម្ព័ន្ធដែលនឹងត្រូវកសាងរួមមាន តំបន់រដ្ឋបាល តំបន់ផ្ទៃទឹក សាលារៀន មណ្ឌលសុខភាព ផ្សារ តំបន់សាសនា តំបន់បៃតង សួនលម្អសាធារណៈ និងតំបន់លំនៅឋាន ដែលសាងសង់ឡើងដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការរស់នៅប្រចាំថ្ងៃ និងប្រកបរបរចិញ្ចឹមជីវិត។

លោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានឱ្យដឹងថា ការអភិវឌ្ឍកំពុងត្រូវបានសិក្សាយ៉ាងច្បាស់លាស់ដើម្បីធានាគុណភាពនៃការប្រើប្រាស់ ដោយមានការចូលរួមពីច្រើនស្ថាប័ន រួមមាន ក្រសួងរៀបចំដែនដី រដ្ឋបាលខេត្ត អាជ្ញាធរជាតិអប្សរា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីរ-អង្គភាពពាក់ព័ន្ធនានាជាច្រើនទៀត។

បើយោងតាមស្ថិតិ ពលរដ្ឋដែលរងផលប៉ះពាល់ ហើយស្ម័គ្រចិត្តប្ដូរទីលំនៅទាំងអស់សរុប ៥៦៤ គ្រួសារ ដោយក្នុងនោះ មាន៤៣០ គ្រួសារ ធ្លាប់រស់នៅតាមមាត់ស្ទឹងសៀមរាប ១១៥ គ្រួសារ ធ្លាប់រស់នៅសំណង់មិនរៀបរយក្នុងក្រុងសៀមរាប និង ១៩គ្រួសារទៀត រស់នៅលើផ្លូវអតីតប្រព័ន្ធការពារក្រុង។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]