ត្រីមាសទី១-២០២៣ បុព្វលាភធានារ៉ាប់រងទ្រព្យសម្បតិ្តមានជាង ១៤លានដុល្លារ កើនជាង១៥%

ធានារ៉ាប់រងលើទ្រព្យសម្បតិ្ត មានបុព្វលាភ ប្រមាណជាង ១៤លានដុល្លារ ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ កើនឡើង ១៥,៦ ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២ ដែលមានជាង ១២លានដុល្លារ។

ធានារ៉ាប់រងទូទៅ មានប្រភេទធានារ៉ាប់រងតាមប្រភេទផលិតផលដូចជា ធានារ៉ាប់រងប្រភេទយានយន្ត ទ្រព្យសម្បត្តិ ការដឹកជញ្ជូនទំនិញ វិស្វកម្ម គ្រោះថ្នាក់បុគ្គល សុខភាព និងផ្សេងៗ។​

យោងតាមទិន្នន័យទីផ្សារធានារ៉ាប់រងរបស់និយ័តករធានារ៉ាប់រងកម្ពុជា ដែលបានចេញផ្សាយកាលពីដើមខែមិថុនា បុព្វលាភធានារ៉ាប់រងទូទៅ មានទឹកប្រាក់ជាង ៤២លានដុល្លារ កើនឡើង ៦,៥ ភាគរយ។

ដោយឡែក ធានារ៉ាប់រងលើប្រភេទទ្រព្យសម្បតិ្ត មានប្រមាណ ៣៤ភាគរយ នៃទំហំបុព្វលាភសរុបធានារ៉ាប់រងទូទៅ ក្នុងរយៈពេលបីខែដើមឆ្នាំនេះ។​

សូមបញ្ជាក់ថា វិស័យធានារ៉ាប់រងនៅកម្ពុជា ដែលមានធានារ៉ាប់រងទូទៅ​ ធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងខ្នាតតូច មានបុព្វលាភដុលសរុប ៩៣លានដុល្លារ កើនឡើង ៥,៦ ភាគរយ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]

ក្រុមហ៊ុនប៉ូឡូញ ចង់ពង្រីកការវិនិយោគក្នុងវិស័យបដិសណ្ឋារកិច្ច និងអចលនទ្រព្យនៅកម្ពុជា

ក្រុមហ៊ុន IM Capital Holding បានបង្ហាញពីផែនការពង្រីកការ […]

ក្រុមហ៊ុនចំនួន២ ស្នើវិនិយោគប្រព័ន្ធស្រោចស្រព២ម៉ឺនហិកតា និងបង្កើតសួនកម្សាន្តនៅខេត្តកំពង់ចាម

នាពេលឆាប់ៗខាងមុនេះ ខេត្តកំពង់ចាម នឹងមានសួនកម្សាន្តកុមារ […]