ត្រីមាសទី២ ឆ្នាំ២០២២ តម្លៃផ្ទះ ធ្លាក់ចុះ បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២២

ត្រីមាសទី២ ឆ្នាំ២០២២ នេះ តម្លៃអចលនទ្រព្យជាផ្ទះ បួនប្រភេទ បានធ្លាក់ចុះ បើធៀបទៅនឹងត្រីមាសទី១ ឆ្នាំ២០២២។ នេះបើតាមសិក្ខាសាលារៀបចំឡើងដោយ CBRE Cambodia កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២។

ក្នុងត្រីមាសទី២នេះ តម្លៃផ្ទះល្វែង បានធ្លាក់ចុះ ២,៧% ដែលតម្លៃជាមធ្យមចន្លោះពី៥០០ ដល់១០០០ ដុល្លារអាមេ​រិ​ក ក្នុង១ ម៉ែត្រក្រឡា។

ចំណែកតម្លៃផ្ទះវីឡាកូនកាត់វិញ បានធ្លាក់ចុះ ២% ដែលមានតម្លៃជាមធ្យមចន្លោះពី៥០០ ដល់១០០០ ដុល្លារអាមេ​រិ​ក ក្នុង១ ម៉ែត្រក្រឡា។

ខណៈនេះផងដែរ តម្លៃផ្ទះអាជីវកម្ម បានធ្លាក់ចុះ ១,៧% ដែលមានតម្លៃជាមធ្យមចន្លោះពី១០០០ ដល់១៥០០ ដុល្លារអាមេរិក ក្នុង១ ម៉ែត្រក្រឡា។

ចុងក្រោយនោះ គឺផ្ទះវីឡាភ្លោះ បានធ្លាក់ចុះច្រើនជាងគេរហូតដល់ទៅ ៤,៩% ដែលមានតម្លៃជាមធ្យមចន្លោះ​ពី១០០០ ដល់ ១៥០០ដុល្លារអាមេរិក ក្នុង១ម៉ែត្រក្រឡា។

យ៉ាងណាមិញ ចំនួនផ្ទះនៅក្នុងទីក្រុងភ្នំពេញ ប្រមាណជាង ១៧០០ខ្នង ត្រូវបានសាងសង់រួចរាល់ក្នុងត្រីមាសទី២ ឆ្នាំនេះ ដែលស្មើនឹង ៣៧%នៃចំនួនផ្ទះ សរុបដែលគេបានគ្រោងទុកសម្រាប់ការផ្គត់ផ្គង់ឆ្នាំ២០២២។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី ប្តេជ្ញាជំរុញកិច្ចប្រតិបត្តិការលើវិស័យសក្តានុពលសំខាន់ៗចំនួន ៨

កម្ពុជា-សាធារណរដ្ឋក្រូអាស៊ី បានប្តេជ្ញាគាំទ្រដល់គោលដៅកម […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]