ត្រីមាសទី២-២០២៣ កម្ពុជាអនុម័តបាន ៧៤គម្រោង មានទុនជាង៧៦០លានដុល្លារ កើន ៦៣%

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៧៤គម្រោង ក្នុងត្រីមាសទី២ ឆ្នាំ២០២៣ កើនឡើង ៤៥ភាគរយ ធៀបនឹងត្រីមាសទីពីរឆ្នាំមុន។​

របាយការណ៍ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា បង្ហាញថា ទុនវិនិយោគសរុបនៃគម្រោងវិនិយោគដែលទទួលបានការអនុម័ត មានចំនួន ៧៦០លានដុល្លារ កើនឡើង ៦៣ភាគរយ។​

ក្នុងចំណោមគម្រោងវិនិយោគថ្មីដែលទទួលបានការអនុម័ត គម្រោងវិនិយោគថ្មីក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន​ ១៩គម្រោង កើនឡើង ៧២ភាគរយ និងមានទុនវិនិយោគសរុប ២៦០លានដុល្លារ កើនឡើង ៧២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។​

ចំណែកគម្រោងវិនិយោគថ្មីស្ថិតក្រៅតំបន់សេដ្ឋកិច្ចពិសេស​មានចំនួន ៥៥គម្រោង កើនឡើង ៣៧ភាគរយ និងមានទុនវិនិយោគសរុប ៥០០លានដុល្លារ កើនឡើង ៣២ភាគរយ។​

គម្រោងវិនិយោគថ្មីទាំងអស់ បង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ ៧.៨ម៉ឺននាក់ កើនឡើង ១៣៤គរយ។​

បើតាមរបាយការណ៍ ការកើនឡើងនេះ គឺដោយសារមានការកើនឡើងគម្រោងវិនិយោគលើការចិញ្ចឹមសត្វ ការកែច្នៃចំណីអាហារ ការកែច្នៃដំឡូងមី ការកែច្នៃចេក ការអភិវឌ្ឍលើដែនកោះ មជ្ឈមណ្ឌលទេសចរណ៍ និងការពង្រីកគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេស ជាដើម។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]